វិស័យទេសចរណ៍

លោក ថាក់ស៊ីន ស្នើឱ្យរដ្ឋាភិបាលថៃ បង្កើតទិដ្ឋាការមាស និងដំឡើងថ្លៃធ្វើដំណើរដើម្បីបង្កើនសេដ្ឋកិច្ច


អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ស្នើឱ្យប្រទេសថៃបង្កើតគម្រោងទិដ្ឋាការមាសសម្រាប់ជនបរទេស ដែលមានទ្រព្យសម្បត្តិច្រើន ដើម្បីទាក់ទាញពួកគេឱ្យស្នាក់នៅរយៈពេលវែង និងបានអំពាវនាវឱ្យក្រុមហ៊ុនអាកាសចរណ៍ថៃ ដំឡើងថ្លៃសេវាដឹកអ្នកដំណើរ ដើម្បីជំរុញសេដ្ឋកិច្ចថៃ ដែលកំពុងធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
វិស័យទេសចរណ៍
ដោយ

អតីតនាយករដ្ឋមន្ត្រីថៃ ដ៏មានឥទ្ធិពល លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ស្នើឱ្យរដ្ឋាភិបាលថៃ បង្កើតឱ្យមានទិដ្ឋាការមាស ដើម្បីទាក់ទាញអ្នកមានទ្រព្យធនមកកាន់ប្រទេសថៃ សំដៅជួយជំរុញការវិនិយោគ និងសេដ្ឋកិច្ចថៃ ដែលកំពុងដាំក្បាលចុះ។ លោកជឿជាក់ថា តាមរយៈគម្រោងទិដ្ឋាការមាសនេះ វានឹងជួយជំរុញសេដ្ឋកិច្ចថៃ ឱ្យឈានដល់៥០០ពាន់លានដុល្លារ ក៏ដូចជាជួយកាត់បន្ថយបំណុលសាធារណៈ ជំរុញការប្រើប្រាស់ក្នុងស្រុក និងជួយជំរុញទីផ្សារ និងតម្លៃអចលនទ្រព្យ។

សេដ្ឋកិច្ចរបស់ប្រទេសថៃ ដែលពឹងផ្អែកខ្លាំងលើការនាំចេញ និងទេសចរណ៍ បានកើនឡើងជាមធ្យមក្រោម២% ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយផលិតផលក្នុងស្រុកសរុបត្រូវគេរំពឹងថាទំនងជានឹងកើនឡើងចន្លោះពី១,៣% ទៅ២,៣% នៅឆ្នាំ២០២៥ ដែលជាប់គាំងដោយបំណុលគ្រួសារខ្ពស់ និងការថយចុះចំនួនភ្ញៀវទេសចរ ខណៈសេដ្ឋកិច្ចក៏មានហានិភ័យនៃការយកពន្ធ៣៦% ពីសហរដ្ឋអាម៉េរិក ដែលជាទីផ្សារនាំចេញធំបំផុតរបស់ប្រទេសនេះផងដែរ។

ក្រៅពីការបង្កើតគម្រោងទិដ្ឋាការមាសនេះ លោក ថាក់ស៊ីន ក៏បានស្នើឱ្យអាកាសយានដ្ឋានប្រទេសថៃ (AOT) បង្កើនតម្លៃសេវាអ្នកដំណើររបស់ខ្លួនអតិបរមាជិត១០ដុល្លារក្នុងអ្នកដំណើរម្នាក់ដើម្បីបង្កើតប្រាក់ចំណេញបន្ថែមជាង១លានដុល្លារក្នុងមួយឆ្នាំ ដែលតួលេខនេះនឹងបន្ថែម៤០% ពីកម្រិតប្រាក់ចំណេញបច្ចុប្បន្ន។

លោកបាននិយាយថា អាកាសយានដ្ឋានប្រទេសថៃ គួរតែជាអ្នកជំរុញសេដ្ឋកិច្ចពាក់ព័ន្ធនឹងការធ្វើជាមជ្ឈមណ្ឌលអាកាសចរណ៍ មជ្ឈមណ្ឌលដឹកទំនិញ និងមជ្ឈមណ្ឌលថែទាំយន្តហោះ ដែលអាចជំរុញសេដ្ឋកិច្ចឱ្យកាន់តែខ្លាំងឡើង និងជួយឱ្យថៃ ក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងជំរុញអាជីវកម្មដឹកជញ្ជូនទំនិញ និងការថែទាំអាកាសចរណ៍ផងដែរ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើមកទល់ពេលនេះ ការដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុ សម្រេចបានលទ្ធភាពយ៉ាងណាដែរ?

ក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ គិតមកទល់ពេលនេះ មានគម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ចំនួន១៥៣គម្រោងហើយ ដែលត្រ…

មហាយក្សចិន ប្ដេជ្ញាចាត់វិធានការកាន់តែក្ដៅ ដើម្បីបង្ក្រាបការរត់ពន្ធរ៉ែកម្រយុទ្ធសាស្ត្រទៅបរទេស

មហាយក្សចិន ប្ដេជ្ញាបង្កើនការបង្ក្រាបកាន់តែក្ដៅ និងពង្រឹងការអនុវត្តច្បាប់ប្រឆាំងការរត់ពន្ធរ៉ែកម្រយុទ្ធសាស្ត្រ ដែលមានសារសំខាន់ខ្លាំងចំពោះសន្តិសុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ