សេណារីយ៉ូដ៏អាក្រក់បំផុតដែ

តើអ្វីជាសេណារីយ៉ូដ៏អាក្រក់បំផុតដែលលោក ត្រាំ កំពុងពិចារណាចំពោះសង្គ្រាមនៅអ៊ីរ៉ង់?


ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងថ្លឹងថ្លែងនូវអ្វីដែលលោកបានពិពណ៌នាថា ជាសេណារីយ៉ូដ៏អាក្រក់បំផុតនៅក្នុងសង្គ្រាម ដែលសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលរួមគ្នាប្រឆាំងនឹងអ៊ីរ៉ង់។ ការពិចារណាលើសេណារីយ៉ូដ៏អាក្រក់បំផុតនេះ ធ្វើឡើងក្នុងករណី ដែលអាម៉េរិកអាចដកមេដឹកនាំកំពូលអ៊ីរ៉ង់បច្ចុប្បន្នចេញ ប៉ុន្តែលទ្ធផលចុងក្រោយអ៊ីរ៉ង់រើសបានមេដឹកនាំកំពូលថ្មី ដែលរឹងត្អឹងប្រឆាំងក្រុងវ៉ាស៊ីនតោន និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្តកាន់តែខ្លាំង។
សេណារីយ៉ូដ៏អាក្រក់បំផុតដែ
ដោយ

​កំពុងពិចារណាចំពោះសង្គ្រាមនៅអ៊ីរ៉ង់ ហើយអ្វីខ្លះដែលអាម៉េរិកចង់ឱ្យមានការផ្លាស់ប្ដូរខ្លាំងបំផុតនៅក្នុងប្រទេសនេះ?

​ យោងតាមបទវិភាគមួយចុះផ្សាយដោយសារព័ត៌មាន Al Jazeera កាលពីថ្ងៃទី១ ខែមីនា បានឱ្យដឹងថា លោក ត្រាំ បានលើកឡើងថា ត្រឹមតែផ្លាស់ប្តូររបបដឹកនាំនឹងមិនអាចធានានូវស្ថិរភាព ឬទំនាក់ទំនងប្រសើរឡើងនោះឡើយ។ លោកបានបង្ហាញក្ដីបារម្ភថា ប្រតិបត្តិការយោធាដ៏អូសបន្លាយអាចធ្វើឱ្យប្រទេសអ៊ីរ៉ង់ បាត់បង់ស្ថិរភាពដោយមិនអាចបង្កើតរដ្ឋាភិបាលថ្មី ដែលមានការសហការល្អជាងមុនជាមួយសហរដ្ឋអាម៉េរិក ដែលធ្វើឱ្យតំបន់មជ្ឈិមបូព៌ាបាត់បង់ស្ថិរភាព បន្ទាប់ពីសង្គ្រាមនេះបានធ្វើឱ្យបាត់បង់អាយុជីវិតមនុស្ស ខូចខាតធនធានអស់យ៉ាងច្រើន និងជះផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកយ៉ាងខ្លាំង។

រដ្ឋបាលលោក ដូណាល់ ត្រាំ បានបង្ហាញសញ្ញាថា សង្គ្រាមប្រឆាំងអ៊ីរ៉ង់ប្រហែលជាមិនងាយចប់នោះទេ ដោយលោកអះអាងថា ប្រតិបត្តិការយោធារបស់អាម៉េរិក អាចនឹងពង្រីកហួសពីពេលវេលាត្រឹម៥ សប្ដាហ៍ដែលកំណត់ដំបូង ប្រសិនបើចាំបាច់ ដែលនេះឆ្លុះបញ្ចាំងពីការត្រៀមខ្លួនសម្រាប់ប្រតិបត្តិការយោធារយៈពេលវែងជាជាងការវាយប្រហារមានដែនកំណត់។ នេះបង្ហាញពីការពង្រីកសមរភូមិគួរឱ្យកត់សម្គាល់របស់សហរដ្ឋអាម៉េរិក ដែលពីមុនផ្តោតជាចម្បងលើការវាយប្រហារគោលដៅយុទ្ធសាស្ត្រសំខាន់ៗ។ ក្រុមអ្នកវិភាគមើលឃើញថា ការផ្លាស់ប្តូរនេះបង្ហាញថា ទីក្រុងវ៉ាស៊ីនតោនកំពុងត្រៀមខ្លួនសម្រាប់ការប្រឈមមុខដាក់គ្នាជាយុទ្ធសាស្ត្រកាន់តែទូលំទូលាយ។

ដើម្បីឆ្លើយតបទៅនឹងភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ា ដែលកំពុងរីករាលដាល អាម៉េរិក បានពង្រីកវត្តមានយោធារបស់ខ្លួននៅទូទាំងតំបន់មជ្ឈិមបូព៌ា ដោយរួមបញ្ចូលទាំងការពង្រឹងការដាក់ពង្រាយកងទ័ព និងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអ៊ីស្រាអែលផងដែរ ខណៈដែលអរិភាពកាន់តែកើនឡើង។ ជាមួយគ្នានេះទីក្រុងវ៉ាស៊ីនតោន កំពុងចាត់វិធានការ ដើម្បីការពាររំហូរថាមពលរបស់ពិភពលោក ជាពិសេសការដឹកជញ្ជូនប្រេង និងឧស្ម័នហ្គាសតាមរយៈច្រកសមុទ្រហ័រមូស ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយបស់ពិភពលោក។ រដ្ឋបាលលោក ដូណាល់ ត្រាំ បានសិក្សាពីវិធានការហិរញ្ញវត្ថុ និងការបញ្ជូនកងទ័ពជើងទឹកជួយការពារកប៉ាល់ដឹកប្រេងនៅឈូងសមុទ្រពែក្ស ដើម្បីរក្សាស្ថិរភាពទីផ្សារថាមពលចំពេលមានការភ័យខ្លាចថា ការរាំងស្ទះការផ្គត់ផ្គង់អាចធ្វើឱ្យប្រេងឡើងថ្លៃខ្លាំង។

យ៉ាងណាមិញ បណ្ដាទីផ្សារថាមពលបានប្រតិកម្មដោយភ័យរួចទៅហើយចំពោះសង្គ្រាមនេះ។ ការរាំងស្ទះរយៈពេលយូរនៅក្នុងឈូងសមុទ្រពែក្ស មានហានិភ័យធ្វើឱ្យប្រេង និងឧស្ម័នឡើងថ្លៃកាន់តែខ្លាំងបន្ថែមទៀត ធ្វើឱ្យអតិផរណាហក់ឡើងខ្ពស់ និងដាក់សម្ពាធលើសេដ្ឋកិច្ចផុយស្រួយនៅអឺរ៉ុប និងអាស៊ី។ ខណៈដែលសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងបន្ត រដ្ឋបាលលោក ត្រាំ អាចប្រឈមនឹងបញ្ហាថា តើត្រូវធ្វើដូចម្ដេចដើម្បីធ្វើឱ្យមេដឹកនាំអ៊ីរ៉ង់បច្ចុប្បន្ន និងសមត្ថភាពយោធារបស់អ៊ីរ៉ង់ ចុះខ្សោយ ដោយមិនបង្កអស្ថិរភាពកាន់តែទូលំទូលាយនៅក្នុងតំបន់? និងប្រឈមហានិភ័យដែលរដ្ឋាភិបាលស្នងតំណែងរបស់អ៊ីរ៉ង់ ធ្វើឱ្យសង្គ្រាមនេះនៅតែមិនអាចនាំមកនូវការរផ្លាស់ប្ដូរពិតប្រាកដ៕




អត្ថបទបន្ទាប់


លោក ត្រាំ បញ្ជាឱ្យកងទ័ពអាម៉េរិកជួយការពារកប៉ាល់ដឹកប្រេងនៅឈូងសមុទ្រពែក្ស

ស្របពេលសង្គ្រាមអ៊ីរ៉ង់រីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ាប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និយាយថា កងទ័ពជើងទឹកសហរដ្ឋអាម៉េរិកអាចនឹងអម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ