ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុម ប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានកោតសរសើរដល់ជ័យលាភី និងលើកទឹកចិត្តសហគ្រិនទាំងអស់ឱ្យខិតខំ បន្តអភិវឌ្ឍសមត្ថភាព ដើម្បីចាប់យកឧត្តមភាព និងនិរន្តរភាពអាជីវកម្ម។ ឯកឧត្តមបានលើកឡើងថា៖ “ភាព ជោគជ័យនេះ គឺជាការចាប់ផ្តើមនៃដំណើរសហគ្រិនភាពដ៏ប្រសើរមួយ។ ជាមួយនឹងការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ បច្ចុប្បន្នឱកាសផលិតមានកាន់តែច្រើន ហើយតម្រូវការផលិតផលក្នុងស្រុកដែលមានគុណភាពក៏មានកាន់តែខ្ពស់។ យើងមានទំនួលខុសត្រូវរួមក្នុងការអភិវឌ្ឍ ពង្រឹង និងលើកកម្ពស់អាជីវកម្មក្នុងស្រុក ធ្វើយ៉ាងណាឱ្យពួក គេមានសមត្ថភាព ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងការត្រៀមលក្ខណៈឈានចូលទីផ្សារក្រៅប្រទេស។”
ពានរង្វាន់សហគ្រិនខ្មែរ មានបួនប្រភេទគឺ ពានរង្វាន់សហគ្រិនខ្មែរ វិទ្យាល័យ, ពានរង្វាន់សហគ្រិនខ្មែរ សហគ្រិនមហាវិទ្យាល័យ, ពានរង្វាន់សហគ្រិនខ្មែរ ធុរកិច្ចថ្មី, និងពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុនតូច និងមធ្យម។ ពានរង្វាន់ទាំងនេះត្រូវបានរៀបចំឡើង ដើម្បីជំរុញការអភិវឌ្ឍសហគ្រិនភាពនៅគ្រប់កម្រិត ចាប់តាំងពីសិស្ស-និស្សិតដែលជានវានុវត្តន៍ករ និងជាស្ថាបនិកវ័យក្មេង ដែលត្រៀមលក្ខណៈធ្វើអាជីវកម្ម ដោយប្រែ ក្លាយគំនិតច្នៃប្រឌិតទៅជាផលិតផលសម្រាប់ទីផ្សារ ព្រមទាំងលើកកម្ពស់ធុរកិច្ចបង្កើតថ្មី និងសហគ្រាស ធុនតូច និងមធ្យមដែលកំពុងរីកចម្រើនរបស់កម្ពុជា។ ម្ចាស់ជ័យលាភីត្រូវបានជ្រើសរើសដោយផ្អែកលើភាពច្នៃ ប្រឌិត ភាពធន់ និងការខិតខំប្រឹងប្រែង ក្នុងការជំរុញនវានុវត្តន៍ និងកំណើនសេដ្ឋកិច្ច។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ បានលើកឡើងពីគុណតម្លៃនៃកម្មវិធីនេះថា៖ "នៅក្នុងបរិបទបច្ចុប្បន្ន កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ មិនត្រឹមតែជា ការអបអរសាទរសមិទ្ធផលរបស់សហគ្រិនប៉ុណ្ណោះទេ ប៉ុន្តែកម្មវិធីនេះក៏ជាការទទួលស្គាល់ភាពច្នៃប្រឌិត ភាពធន់ និងសមត្ថភាពរបស់សហគ្រិនរបស់យើង។ លើសពីនេះ សហគ្រិនកម្ពុជានៅតែត្រូវការហេដ្ឋារចនាគាំទ្រដ៏រឹងមាំមួយ ដើម្បីសម្រេចបានភាពជោគជ័យរយៈពេលវែងដែលបង្កើតបរិយាកាសអំណោយផលដល់សហគ្រិន ដើម្បីធានាបាននូវ ការអភិវឌ្ឍ និងលទ្ធផលល្អទៅអនាគត។”
ជ័យលាភីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៥ រួមមាន៖
១. ពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុនតូច និងមធ្យម
-ជ័យលាភីពានរង្វាន់សហគ្រាសធុនតូច និងមធ្យម ឆ្នាំ២០២៥៖ មេហ្គា អេហ្វ&ប៊ីឯ.ក
ទទួលបានពាន និងទឹកប្រាក់ ៤០,០០០,០០០ រៀល (១០,០០០ដុល្លារ)
-ជ័យលាភីពានរង្វាន់សហគ្រាសធុនតូច និងមធ្យម ផ្នែកនវានុវត្តន៍៖ ហូស្ពីកឃែ ខេមបូឌា
ឯ.ក ទទួលបានពាន និងទឹកប្រាក់ ៤០,០០០,០០០ រៀល (១០,០០០ដុល្លារ)
-ជ័យលាភីពានរង្វាន់សហគ្រាសធុនតូច និងមធ្យម ផ្នែកនាំចេញ៖ លូស៍ ខេអេច ឯ.ក
ទទួលបានពាន និងទឹកប្រាក់ ៤០,០០០,០០០ រៀល (១០,០០០ដុល្លារ)
-ជ័យលាភីពានរង្វាន់សហគ្រាសធុនតូច និងមធ្យម ផ្នែកសង្គម៖ ខេ អេស ស៊ីដ ឯ.ក
ទទួលបានពាន និងទឹកប្រាក់ ៤០,០០០,០០០ រៀល (១០,០០០ដុល្លារ)
២. ពានរង្វាន់សហគ្រិនខ្មែរ ធុរកិច្ចថ្មី
-ជ័យលាភីពានរង្វាន់ធុរកិច្ចថ្មី ឆ្នាំ២០២៥៖ អាថាយអឺ អេមផាយ ទទួលបានពាន
និងទឹកប្រាក់ ៣0,000,000 រៀល (៧,៥00 ដុល្លារ)
-ជ័យលាភីពានរង្វាន់ធុរកិច្ចថ្មី ផ្នែកនវានុវត្តន៍៖ ការពារ សាយប៊ើរ ឯ.ក ទទួលបានពាន
និងទឹកប្រាក់ ៣0,000,000 រៀល (៧,៥00 ដុល្លារ)
-ជ័យលាភីពានរង្វាន់ធុរកិច្ចថ្មី ផ្នែកសក្តានុពលលូតលាស់៖ អេ អេ ភី ហ្វាម ទទួលបាន
ពាន និងទឹកប្រាក់ ៣0,000,000 រៀល (៧,៥00 ដុល្លារ)
-ជ័យលាភីពានរង្វាន់ធុរកិច្ចថ្មី ផ្នែកសង្គម៖ សហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ
ទទួលបានពាន និងទឹកប្រាក់ ៣0,000,000 រៀល (៧,៥00 ដុល្លារ)
៣. ពានរង្វាន់សហគ្រិនខ្មែរ សហគ្រិនមហាវិទ្យាល័យ
-ពានរង្វាន់សហគ្រិនមហាវិទ្យាល័យ ផ្នែកពន្លកនវានុវត្តន៍៖ TOKKATOT ទទួលបានពាន
និងទឹកប្រាក់ ១៦,០០០,០០០ រៀល (៤,០០០ ដុល្លារ)
-ពានរង្វាន់សហគ្រិនមហាវិទ្យាល័យ ផ្នែកធុរកិច្ចត្រៀមចូលទីផ្សារ៖ STROKIFY
ទទួលបានពាន និងទឹកប្រាក់ ១៦,០០០,០០០ រៀល (៤,០០០ ដុល្លារ)
-ពានរង្វាន់សហគ្រិនមហាវិទ្យាល័យ ផ្នែកស្ថាបនិកវ័យក្មេង៖ JIV-JEAT ទទួលបានពាន
និងទឹកប្រាក់ ១៦,០០០,០០០ រៀល (៤,០០០ ដុល្លារ)
៤. ពានរង្វាន់សហគ្រិនខ្មែរ វិទ្យាល័យ
-ជ័យលាភីពានរង្វាន់សហគ្រិនវិទ្យាល័យ ផ្នែកនវានុវត្តន៍ជំនាន់ថ្មី៖ IRIS ទទួលបានពាន
និងទឹកប្រាក់ ១០,០០០,០០០ រៀល (២,៥០០ ដុល្លារ)
-ជ័យលាភីពានរង្វាន់សហគ្រិនវិទ្យាល័យ ផ្នែកនិរន្តរភាពជំនាន់ថ្មី៖ KARCHEE ទទួល
បានពាន និងទឹកប្រាក់ ១០,០០០,០០០ រៀល (២,៥០០ ដុល្លារ)
-ជ័យលាភីពានរង្វាន់សហគ្រិនវិទ្យាល័យ ផ្នែកសង្គមជំនាន់ថ្មី៖ APSARA ទទួលបានពាន
និងទឹកប្រាក់ ១០,០០០,០០០ រៀល (២,៥០០ ដុល្លារ)
កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ បានឈានដល់ឆ្នាំទី៥ ដោយបន្តបេសកកម្មរបស់ សហគ្រិនខ្មែរ ក្នុងការថែបំប៉ន ដុសខាត់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ កម្មវិធីនេះផ្តល់ ឱកាសសម្រាប់ការបណ្តុះបណ្តាល ការកសាង បណ្តាញធុរកិច្ច និងការចូលរួមក្នុងការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិ ក្នុងគោលដៅជំរុញកំណើនអាជីវកម្មនៅ គ្រប់កម្រិត។
កម្មវិធីនេះគឺជាផ្នែកមួយនៃយុទ្ធនាការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ឆ្នាំ២០២៥ ដែលមានកម្មវិធីស្នូល សំខាន់ៗ របស់សហគ្រិនខ្មែរ ដែលដំណើរការក្នុងពេលទន្ទឹមគ្នា ដូចជាការប្រកួតប្រជែងគំនិតអាជីវកម្ម ការប្រកួត គំរូអាជីវកម្មរបស់ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យម រហូតដល់ការរៀបចំវេទិកា សិក្ខាសាលា និងកម្មវិធីពានរង្វាន់នានា ដែលសហគ្រិនក្នុងស្រុកអាចទទួលបានចំណេះដឹង កសាងបណ្តាញធុរកិច្ច និងឱកាស ដែលគាំទ្រកំណើន និងនិរន្តរភាពសហគ្រាសរបស់ខ្លួន។