ថៃឈ្លានពាន

បណ្ឌិត គិន ភា៖ សកម្មភាពពលរដ្ឋថៃមកសែនព្រេននៅប្រាសាទតាមាន់ធំ ជាយុទ្ធសាស្ត្រឈ្លានពានលេបយកទឹកដីខ្មែរ


បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ចាត់ទុកសកម្មភាពសែនព្រេនរបស់ថៃនៅលើទឹកដីប្រាសាទតាមាន់ធំនាឱកាសបុណ្យចូលឆ្នាំ មិនមែនគ្រាន់តែជាសកម្មភាពជំនឿសាសនានោះទេ ប៉ុន្តែវាជារូបភាពដ៏ច្បាស់លាស់នៃសកម្មភាពឈ្លានពាននិងរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតលើអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
បណ្ឌិត គិន ភា៖ សកម្មភាពពលរដ្ឋថៃមកសែនព្រេននៅប្រាសាទតាមាន់ធំ ជាយុទ្ធសាស្ត្រឈ្លានពានលេបយកទឹកដីខ្មែរ
ដោយ

ក្រៅពីប្រាសាទតាមាន់ធំ កងទ័ពថៃក៏បានបើកឲ្យពលរដ្ឋខ្លួនចូលទស្សនានៅប្រាសាទតាក្របី សម្រាប់ថ្ងៃសង្ក្រាន្តចូលឆ្នាំថ្មីនេះ ដែលជាការបើកឱ្យចូលទស្សនាលើកដំបូងបន្ទាប់ពីការប៉ះទង្គិចគ្នាតាមព្រំដែនកន្លងមក។ បើតាមកាសែតថៃ Khaosod ការចូលទស្សនាត្រូវបានអនុញ្ញាតចាប់ពីថ្ងៃទី១៣-១៦ ខែមេសា។

បើតាមបណ្ឌិត គិន ភា សកម្មភាពនេះ គឺជាយុទ្ធសាស្ត្រលេបត្របាក់ទឹកដីខ្មែរបន្តិចម្តងៗដូចជាការហាន់សាច់ក្រក (Salami Slicing Strategy) និងធ្វើសកម្មភាពតាមទំនើងចិត្តដើម្បីបង្ហាញពីការគ្រប់គ្រងជាក់ស្តែង បង្កើតភាពជាម្ចាស់ និងប្រែក្លាយអង្ករឱ្យទៅជាបាយ (Faits Accomplis) នៅលើដីជាក់ស្ដែង ដើម្បីឈានទៅរកការកាត់យកទឹកដីខ្មែរទាំងស្រុង (Annexation) ដោយឥតអៀនខ្មាស និងមិនគោរពច្បាប់អន្តរជាតិ។

អ្នកជំនាញភូមិសាស្ត្រនយោបាយរូបនេះ គូសបញ្ជាក់ទៀតថា «រាល់សកម្មភាពដែលភាគីថៃកំពុងធ្វើនៅទីនោះ ប្រៀបដូចជាការយកកាំបិតដ៏មុតស្រួច មកចាក់ទម្លុះចំកណ្ដាលបេះដូងនិងកំពុងអារកាត់អវយវៈកូនខ្មែរទាំងរស់។ នេះគឺជាការឈឺចាប់ដែលមិនអាចពិពណ៌នាបាន។ គេមិនត្រឹមតែរំលោភទឹកដីខ្មែរដោយប្រើកម្លាំងយោធានិងរំលោភច្បាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការប្រមាថដ៏ឈឺចាប់លើអត្តសញ្ញាណជាតិនិងបេតិកភណ្ឌដ៏បរិសុទ្ធរបស់យើង ហើយមានចេតនាបង្កឱ្យមានការបែកបាក់ផ្ទៃក្នុងក្នុងចំណោមជាតិសាសន៍យើង ធ្វើឱ្យមានគម្លាតទំនុកចិត្តរវាងរដ្ឋនិងរាស្ត្រ និងធ្វើឱ្យរាស្ត្រខ្មែរយល់ថា រាជរដ្ឋាភិបាលរបស់ខ្លួនមានភាពទន់ខ្សោយចំពោះមុខសត្រូវឈ្លានពាន។»

លោកបណ្ឌិត គិន ភា បានជំរុញឱ្យពលរដ្ឋខ្មែរ ត្រូវតែប្រែក្លាយការឈឺចាប់នាពេលនេះឱ្យទៅជាកម្លាំង គឺកម្លាំងនៃការកែទម្រង់ កម្លាំងនៃការរួបរួម និងកម្លាំងនៃការការពារ។ លោកបន្ថែមថា «មានតែយើងខ្លាំងទេ ទើបយើងអាចការពារអធិបតេយ្យនិងបូរណភាពទឹកដីយើងពីការប្រមាថនិងការឈ្លានពានបាន។ យើងត្រូវតែមានភាពក្លាហានក្នុងការកែទម្រង់ស៊ីជម្រៅដ៏មុតស្រួចពិតប្រាកដ ហ៊ានវះកាត់សាច់ស្អុយពិតប្រាកដ និងត្រូវតែលុបបំបាត់អំពើពុករលួយឱ្យខាងតែបាន ដើម្បីសាងជាតិយើងឱ្យខ្លាំងពិតប្រាកដ គឺយោធាខ្លាំង ការទូតខ្លាំង សេដ្ឋកិច្ចមានភាពធន់និងឯករាជ្យ នយោបាយមានស្ថិរភាព សង្គមមានយុត្តិធម៌ពិតប្រាកដ ច្បាប់ជាបង្អែក និងទំនាក់ទំនងរវាងរដ្ឋនិងពលរដ្ឋផ្អែកលើការជឿទុកចិត្តនិងឯកភាពជាតិដ៏រឹងមាំ ជាពិសេស មនុស្សខ្មែរគ្រប់រូបត្រូវតែខ្លាំង។ នៅពេលដែលមនុស្សខ្មែរគ្រប់រូបខ្លាំង និងមានទឹកចិត្តស្មោះត្រង់ចំពោះជាតិមាតុភូមិ នោះកិត្យានុភាពជាតិនឹងត្រូវលើកកម្ពស់ឱ្យខ្ពស់ត្រដែតលើឆាកអន្តរជាតិ និងជាខែលការពារជាតិមាតុភូមិឱ្យនៅគង់វង្ស រួចផុតពីការប្រមាថនិងការឈ្លានពានគ្រប់ទម្រង់៕»




អត្ថបទបន្ទាប់


ប៉េង ហួត បើកបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ ក្នុងឱកាសខួប ២០ឆ្នាំ

ក្រុមហ៊ុន ប៉េង ហួត គ្រុបដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា នៅថ្ងៃទី១០ខែមេសា ឆ្នាំ២០២៦បានរៀបចំពិធីជប់លៀងប្រចាំឆ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ