វិស័យកាស៊ីណូ

មន្ត្រីជាន់ខ្ពស់ថៃ ម្នាក់អះអាងថា ប្រធានាធិបតីចិន ធ្លាប់ប្រាប់ឱ្យលោកស្រី ផែថងថាន បោះបង់ច្បាប់បង្កើតកាស៊ីណូបើមិនចង់មានបញ្ហា


នៅទីបំផុតសេចក្ដីព្រាងច្បាប់ ស្ដីពីកាស៊ីណូ ត្រូវបានដកចេញពីរបៀបវារៈនៃកិច្ចប្រជុំសភារបស់ថៃ ហើយអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក អានូទីន ឆានវីរ៉ាកុល (Anutin Charnvirakul) បានចេញមកទម្លាយថា មេដឹកនាំចិន លោក ស៊ី ជីនពីង ធ្លាប់បានប្រាប់ឱ្យលោកស្រី ផែថងថាន បោះបង់ចោលច្បាប់នេះ បើមិនចង់មានបញ្ហាទាក់ទងនឹងវិស័យទេសចរណ៍ និងពាណិជ្ជកម្មទ្វេភាគីជាមួយចិន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
វិស័យកាស៊ីណូ
ដោយ

ទីបំផុតរដ្ឋសភាថៃ បានបោះឆ្នោតអនុម័តលើការដកសេចក្ដីព្រាងច្បាប់ ស្តីពីកាស៊ីណូជាមួយសំឡេង២៥៣ ទល់នឹង៦៥សំឡេង ស្របពេលគណៈរដ្ឋមន្ត្រីថៃ ចង់ដកសេចក្ដីព្រាងច្បាប់នេះ ដើម្បីទុកឱ្យគណៈរដ្ឋមន្ត្រីថ្មី និងសាធារណជន អាចសិក្សាលើច្បាប់នេះបន្ថែមទៀត។ អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អានូទីន ឆនវីរ៉ាគុល (Anutin Charnvirakul) បានទម្លាយថា មេដឹកនាំចិន លោក ស៊ី ជីនពីង ធ្លាប់បានព្រមាននាយករដ្ឋមន្ត្រីថៃ ដែលព្យួរតំណែងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ឱ្យបោះបង់សេចក្ដីព្រាងច្បាប់នេះ បើមិនចង់ប្រឈមនឹងផលវិបាកពាក់ព័ន្ធវិស័យទេសចរណ៍ និងពាណិជ្ជកម្មទ្វេភាគីជាមួយចិន។

លោក អានូទីន បានអះអាងថា លោក ស៊ី ធ្លាប់បានលើកឡើងពីបញ្ហានេះក្នុងកិច្ចប្រជុំកម្រិតខ្ពស់មួយនាទីក្រុងប៉េកាំង នាពេលកន្លងមក ដោយលោកនិយាយថា ពេលនោះ លោក ស៊ី បានផ្តល់យោបល់ទៅលោកស្រី ផែថងថាន ក្នុងកិច្ចប្រជុំដែលលោកបានចូលរួមក្នុងនាមជារដ្ឋមន្ត្រីមហាផ្ទៃថា ប្រសិនបើថៃ នៅតែបន្តអនុវត្តគោលនយោបាយនេះ ចិននឹងត្រូវបានបង្ខំឱ្យដាក់ចេញនូវវិធានការតបតដែលនឹងប៉ះពាល់ដល់ទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគរបស់ចិន នៅក្នុងប្រទេសថៃ។

ឆ្លើយតបនឹងការលើកឡើងរបស់លោក អានូទីន នេះ លោកស្រី ផែថងថាន បាននិយាយនៅថ្ងៃនេះ ដោយចោទ លោក អានូទីន ដែលជាមេដឹកនាំគណបក្សភូមចៃថៃ ថា បានបកស្រាយខុស ។ លោកស្រី បានបកស្រាយថា តាមការណ៍ពិត លោក ស៊ី បានផ្ដល់អនុសាសន៍មួយចំនួន ហើយលោកស្រី និងលោក អានូទីន ក៏បានស្ដាប់ដំបូន្មាននោះផងដែរ។ លោកស្រីបានពន្យល់ថា គោលនយោបាយរបស់ថៃ គឺបង្កើតកន្លែងកម្សាន្តដូចនៅសិង្ហបុរី និងម៉ាកាវ ព្រោះវាជួយបង្កើតប្រាក់ចំណូលសម្រាប់ប្រទេស និងបង្កើនការងារ។

ទោះជាយ៉ាងណា លោកស្រី បានចោទលោក អានូទីន ថា បានបង្ហាញព័ត៌មានខុសពីការពិត ហើយរឿងរ៉ាវពិតប្រាកដ គឺដូចអ្វីដែលលោកស្រីបានពន្យល់ប្រាប់ប្រជាជនថៃ រួចមកហើយថា វាមិនមែនជាកាស៊ីណូទាំងអស់នោះទេ ប៉ុន្តែលោក អានូទីន បែរជានិយាយផ្សេងក្នុងបំណងបង្កឱ្យមានបញ្ហាតែប៉ុណ្ណោះ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើឧស្សាហកម្មបន្ទះសូឡានៅកម្ពុជា ឈានទៅដល់មាត់ជ្រោះ ឬយ៉ាងណា ក្រោយការនាំចេញធ្លាក់ចុះជាង៩៩%?

ឧស្សាហកម្មផលិតបន្ទះសូឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅតាមបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជា ផងដែរ បន្ទាប់ពីមានតម្រូវកា…

ក្រោមវិធានការពន្ធរបស់លោក ត្រាំ អាម៉េរិក រំពឹងប្រមូលចំណូលពន្ធបាន៣០០ពាន់លានដុល្លារនៅឆ្នាំនេះ

រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោក ស្កុត បេសេន (Scott Bessent) កាលពីថ្ងៃទី៨ ខែកក្កដា បានទម្លាយឱ្យដឹងថា គិតចាប់ពីដើមឆ្នាំរហូតមកទល់ពេល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ