បាតុកម្មនៅឥណ្ឌូនេស៊ី

រដ្ឋាភិបាលឥណ្ឌូនេស៊ី អះអាងថា សេដ្ឋកិច្ចខ្លួននៅតែរឹងមាំ ទោះរងការធ្វើបាតុកម្ម


ក្រុមនិយ័តករហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១ ខែកញ្ញា បានអះអាងថា មូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី នៅតែមានភាពរឹងមាំ បើទោះបីការរីករាលដាលនៃបាតុកម្មបានបង្កឱ្យមានការលក់ភាគហ៊ុន និងរូបិយប័ណ្ណទាំងតក់ក្រហល់យ៉ាងណាក៏ដោយ។ ក្រុមបាតុករនៅឥណ្ឌូនេស៊ី បានលុបចោលផែនការតវ៉ាមួយចំនួននៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ ដោយសាររដ្ឋាភិបាលបានចាត់វិធានការយ៉ាងតឹងរ៉ឹង ដើម្បីបង្ក្រាបការបាតុកម្ម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
បាតុកម្មនៅឥណ្ឌូនេស៊ី
ដោយ

សន្ទស្សន៍ភាគហ៊ុន JKSE ដ៏សំខាន់របស់ឥណ្ឌូនេស៊ី បានធ្លាក់ចុះជាង៣% ក្នុងម៉ោងជួញដូរនៅព្រឹកថ្ងៃទី១ ខែកញ្ញា មុនពេលងើបឡើងមកវិញបន្តិចនៅពេលល្ងាច។ រីឯប្រាក់រូពីរបស់ឥណ្ឌូនេស៊ី ដែលបានធ្លាក់ចុះ០,៩% ធៀបនឹងប្រាក់ដុល្លារកាលពីថ្ងៃសុក្រ ក្រោយការតវ៉ាមានការកើនឡើងខ្លាំងនោះ ឥឡូវនេះបានកើនឡើងបន្តិច បន្ទាប់ពីធនាគារកណ្តាលបានប្តេជ្ញាការពាររូបិយប័ណ្ណនេះ។

រដ្ឋមន្ត្រីសេដ្ឋកិច្ចឥណ្ឌូនេស៊ី លោក អ៊ែរឡាងហ្កា ហាតាតូ (Airlangga Hartarto) បាននិយាយថា សេដ្ឋកិច្ចឥណ្ឌូនេស៊ី មានភាពរឹងមាំជាមូលដ្ឋាន ហើយនឹងទទួលបានការជំរុញពីកញ្ចប់លើកទឹកចិត្តតាមការគ្រោងទុក ដោយលោកបានសន្យាថា នឹងកាត់បន្ថយផលប៉ះពាល់នៃការតវ៉ាលើសេដ្ឋកិច្ច ខណៈមនុស្សយ៉ាងតិច៨នាក់បានស្លាប់ក្នុងការតវ៉ានេះ។

ក្រុមនិស្សិត និងសង្គមស៊ីវិលបានលុបចោលការតវ៉ាដែលបានគ្រោងធ្វើនៅដើមសប្តាហ៍នេះដោយលើកឡើងអំពីវិធានការសន្តិសុខដែលបានកើនឡើង។ បាតុកម្មបានរាលដាលទូទាំងប្រទេសឥណ្ឌូនេស៊ី កាលពីសប្តាហ៍មុន ដោយដំបូងឡើយដើម្បីប្រឆាំងនឹងការផ្ដល់អត្ថប្រយោជន៍ច្រើនដល់សមាជិកសភា បន្ទាប់មកក៏បានរាលដាលកាន់តែខ្លាំងឡើងក្រោយរថយន្តរបស់ប៉ូលិសបានបើកបុកបណ្ដាលឱ្យស្លាប់អ្នករត់ម៉ូតូឌុបម្នាក់កាលពីយប់ថ្ងៃព្រហស្បតិ៍។

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បានបញ្ជាឱ្យកងកម្លាំងចម្រុះចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងកុបកម្ម និងចោរប្លន់ បន្ទាប់ពីផ្ទះរបស់សមាជិកគណបក្សនយោបាយ និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោកស្រី ស្រ៊ី មុលយ៉ានី អ៊ីនដ្រាវ៉ាទី (Sri Mulyani Indrawati) ត្រូវបានក្រុមបាតុករសម្រុកចូលលួចយកសម្ភារផ្សេងៗ ខណៈអគាររដ្ឋ និងកន្លែងសាធារណៈមួយចំនួន ដូចជាកន្លែងគិតលុយក្នុងទីក្រុងជាច្រើនត្រូវបានដុតបំផ្លាញ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


កូនប្រុសរបស់លោក ដូណាល់ ត្រាំ កំពុងលេចមុខខ្លាំងក្នុងវិស័យគ្រីបតូ

លោក អេរិច ត្រាំ (Eric Trump) កូនប្រុសបង្កើតរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចូលរួមក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុន នៃក្រុមហ៊ុ…

ការបោះជំហានថ្មីក្នុងសេវាកម្មធនាគារ៖ សាខាយុទ្ធសាស្ត្ររបស់ធនាគារ មេយប៊ែង ដំបូងបង្អស់នៅកម្ពុជា

ធនាគារ មេយប៊ែង កាលពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៥ បានសម្រេចនូវសមិទ្ធិផលចម្បងមួយផ្សេងទៀត នៃការដាក់សម្ពោធជាផ្លូវការ នូវសាខាអូឡាំពិកថ្មី ដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ