ជាមួយនឹងរចនាបថបែបអ៊ីតាលី សម្រាប់ដុំដែកហាត់ប្រាណឆ្លាត 12-in-1 នេះ អាចជួយសន្សំសំចៃទីធ្លាហាត់ប្រាណ ហើយក៏ស័ក្តិសមបំផុតសម្រាប់អ្នកប្រើប្រាស់ថ្មី និងអ្នកជំនាញហ្វឹកហាត់។ ដុំដែកឆ្លាតវៃនេះអាចកំណត់ទម្ងន់បានចាប់ពី 2kg ដល់ 24kg ដោយអាចជំនួសដុំដែកហាត់ប្រាណចំនួន 12 ឈុតឱ្យមកត្រឹមជាឧបករណ៍តូចមួយ ជាមួយរចនាបទប្រណីត និងទាន់សម័យ។
ដោយគ្រាន់តែ បង្វិល ចុច លើក (Twist, Click, Lift) គឺអ្នកអាចចាប់ផ្តើមប្រើប្រាស់បានហើយ។ វាផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការផ្លាស់ប្តូរទម្ងន់បានយ៉ាងរហ័ស ដោយគ្រាន់តែបង្វិលតែប៉ុណ្ណោះ។
ការរចនានេះធ្វើឡើងជាមួយជើងទ្រទូរសព្ទ ឬថេប្លេតនៅពីមុខ ដែលផ្តល់ភាពងាយស្រួលក្នុងការហ្វឹកហាត់ជាមួយគ្រូបង្វឹក AI តាមរយៈកម្មវិធី Technogym App។ វាជួយតាមដានពីកាយវិការហាត់ ហើយអ្នកប្រើប្រាស់ទទួលបាននូវមតិដែលត្រូវកែតម្រូវលើកម្រិតនៃការហាត់ប្រាណ និងទម្ងន់ដែលត្រូវប្រើប្រាស់។ បន្ថែមពីនេះ កម្មវិធីនេះក៏មានការណែនាំអ្នកប្រើប្រាស់អំពីរបៀបដំឡើង ការភ្ជាប់ឧបករណ៍ ការកំណត់ទម្ងន់ និងវីដេអូបង្រៀនផ្សេងៗផងដែរ។
Technogym Connected Dumbbells បានបង្កើតឡើងឲ្យស័ក្តិសមទៅនឹងរបៀបរស់នៅបែបសម័យថ្មី។ ជាមួយនឹងដុំដែកឆ្លាតវៃដ៏ស្រស់ស្អាតដែលមានទំហំ 80.5 x 46.1 x 54.3 សង់ទីម៉ែត្រ បានភ្ជាប់មកជាមួយ training mat, foam roller និង resistance bands ធ្វើឲ្យឧបករណ៍នេះរក្សាទីធ្លាឲ្យមានរបៀបរៀបរយ ផ្តល់ជូននូវបទពិសោធន៍ដែលពោរពេញទៅដោយសុខុមាលភាព។
ស្របពេលដែលការហាត់ប្រាណនៅតាមផ្ទះកំពុងបន្តកើនឡើងទូទាំងសកលលោក Technogym បានបង្កើនភាពច្នៃប្រឌិតដែលជាដំណោះស្រាយស្របតាមបែបរស់នៅនាសម័យទំនើប។ Technogym Connected Dumbbells ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការថែរក្សាសុខភាពរបស់មនុស្សគ្រប់គ្នា ក៏ដូចជាផ្តល់ភាពងាយស្រួលទៅតាមតម្រូវការបុគ្គល និងជាកម្លាំងចិត្តសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។
Technogym ជាក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោករបស់ប្រទេសអ៊ីតាលី បង្កើតឡើងក្នុងឆ្នាំ 1983 ដែលឈានមុខគេក្នុងវិស័យសុខុមាលភាព។ ក្រុមហ៊ុនបាននាំយកនូវឧបករណ៍ហាត់ប្រាណ ដែលមានគុណភាពខ្ពស់ និងដំណោះស្រាយសុខុមាលភាព ស្របទៅតាមតម្រូវការរបស់លោកអ្នក មិនថាជាការហាត់នៅតាមផ្ទះ ក្លឹបហាត់ប្រាណ សណ្ឋាគារលំដាប់ និងសម្រាប់ក្រុមអត្តពលិក។ បច្ចុប្បន្ននេះ ក្រុមហ៊ុនមានប្រតិបត្តិការជាង 100 ប្រទេស ដោយមានអ្នកគាំទ្ររាប់លាននាក់ទូទាំងពិភពលោក។
ទំនាក់ទំនង
Technogym Cambodia
069 501 777
https://www.technogym.com/en-INT/#KH
[email protected]