ដំឡូងមី

ប្រធានសហព័ន្ធដំឡូងមីជំរុញឱ្យអ្នកពាក់ព័ន្ធផ្តោតលើការពង្រឹងគុណភាពដំឡូងមី បើមិនចង់រងការកាត់ភាគរយពេលនាំចេញទៅវៀតណាម


ប្រធានសហព័ន្ធដំឡូងមីកម្ពុជាបានផ្ញើសារដាស់តឿន និងជំរុញឱ្យកសិករខ្មែររួមគ្នាបង្កើនគុណភាពផលិតកម្មដំឡូងមី ដើម្បីជៀសវាងការកាត់ភាគរយពីសំណាក់អ្នកទិញ និងដើម្បីថែរក្សាមុខមាត់កសិករខ្មែរនៅលើឆាកអន្តរជាតិ។ ការជំរុញនេះធ្វើឡើងស្របពេលដែលភាគីវៀតណាមចាប់ផ្តើមរឹតបន្តឹងខ្លាំងលើសុវត្ថិភាពចំណីអាហារ ដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ការនាំចេញ។
ដំឡូងមី
ដោយ

ឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមីកម្ពុជាបានគូសបញ្ជាក់ថា ចាប់ពីក្រោយបុណ្យចូលឆ្នាំចិន អាជ្ញាធរវៀតណាមនឹងបង្កើនការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើគុណភាពដំឡូងមីនាំចូលពីកម្ពុជា ក្រោមវិធានការសុវត្ថិភាពចំណីអាហារ ដើម្បីបង្ការជំងឺឆ្លងផ្សេងៗ។ លោកឧកញ៉ាបានសង្កត់ធ្ងន់ថា ការរឹតបន្តឹងនេះមិនមែនជាវិធានការភូតគាមអនាម័យនោះទេ តែវាជាស្តង់ដារគុណភាពចំណីអាហារ។ ក្នុងន័យនេះ លោកឧកញ៉ា ស្នើដល់កសិករ និងអាជីវករប្រមូលទិញដំឡូងមីទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការដាំដុះ និងការសម្ងួត ដើម្បីធានាថា ដំឡូងមីកម្ពុជាមានគុណភាពល្អ គ្មានសារធាតុមិនល្អ ដែលនាំឱ្យឈ្មួញវៀតណាមមានលេសក្នុងការកាត់ភាគរយ ឬទម្លាក់តម្លៃ។

ក្រៅពីទីផ្សារវៀតណាម លោកឧកញ៉ា ច្រាយ សុន ក៏បានបង្ហើបពីដំណឹងល្អ នៃការធ្វើពិពិធកម្មទីផ្សារផងដែរ។ បច្ចុប្បន្នកម្ពុជាលែងពឹងផ្អែកលើទីផ្សារតែមួយទៀតហើយ ខណៈមានប្រទេសជាច្រើនកំពុងសិក្សា និងត្រៀមបញ្ជាទិញដំឡូងមីពីកម្ពុជាជាបន្តបន្ទាប់។

យោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម កាលពីឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង ៦៥៦លានដុល្លារពីការនាំចេញដំឡូងមី។ លើសពីនេះ រាជរដ្ឋាភិបាលក៏បានសម្របសម្រួលចុះអនុស្សរណៈយោគយល់ និងកិច្ចសន្យាទិញ-លក់ក្នុងបរិមាណដ៏មហិមាដល់ទៅ១០លានតោនដើម្បីត្រៀមនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងវៀតណាមនាពេលខាងមុខផងដែរ៕

អត្ថបទ បូ ដូឡា, រូបភាពឯកសារ




អត្ថបទបន្ទាប់


ក្រោយពាក់មុខយក្សដាក់គ្នាអស់ជាច្រើនខែ ទីបំផុតលោក ត្រាំ និងមេដឹកនាំកូឡុំប៊ី ជួបជជែកគ្នាយ៉ាងស្និទ្ធស្នាល

ទីបំផុតមេដឹកនាំអាម៉េរិក និងកូឡុំប៊ី បានជួបជែកគ្នាដោយផ្ទាល់យ៉ាងស្និទស្នាលក្រោយផ្ទុះសង្គ្រាមវោហាសាស្ត្រដាក់គ្នាទៅវិញទៅមកដ៏គួរឱ្យភ្ញាក់ផ្អើលន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ