វិស័យការបរទេស

សារដ៏ក្តៅគគុករបស់ប្រធានាធិបតីកូរ៉េខាងត្បូង បានលុបចេញហើយប៉ុន្តែវាបានបន្សល់នូវមន្ទិល និងស្រមោលដ៏ខ្មៅងងឹតដែលអាចជះឥទ្ធិពលមិនល្អដល់កម្ពុជា


សារដ៏ក្តៅគគុករបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជែ ម្យ៉ុង (Lee Jae Myung) ត្រូវបានលុបចេញវិញហើយបន្ទាប់ពីរងនូវការរិះគន់ពាក់ព័ន្ធនឹងរឿងឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជា ប៉ុន្តែវាបានបន្សល់នូវមន្ទិល និងស្រមោលដ៏ខ្មៅងងឹតដែលអាចជះឥទ្ធិពលមិនល្អដល់កម្ពុជា។
វិស័យការបរទេស
ដោយ

ការលុបចោលសារដ៏ក្តៅមួយនេះ បន្ទាប់ពី លោក លី ជែ ម្យ៉ុង បានបង្ហោះសារជាភាសាខ្មែរ និង​ភាសាកូរ៉េ នៅលើបណ្តាញសង្គម X ដើម្បីបង្ហាញពីប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបោសសម្អាតអំពើឆបោកតាមប្រព័ន្ធអនឡាញ ដោយលោកបានរៀបរាប់ថា បើហ៊ានប៉ះពាល់ជនជាតិកូរ៉េ នឹងត្រូវវិនាសអន្តរាយ ហើយបន្តថា ប្រទេសកូរ៉េខាងត្បូង បើថា ធ្វើហើយ គឺធ្វើដល់ទីបញ្ចប់។ តើការបង្ហោះសារជាភាសារខ្មែររបស់ប្រធានាធិបតីកូរ៉េខាងត្បូងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញនេះបានសបញ្ជាក់ពីន័យវិជ្ជមាន ឬអវិជ្ជមានសម្រាប់កម្ពុជា?

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ យល់ឃើញថា ការបង្ហោះសារជាភាសារខ្មែរ និង​ភាសាកូរ៉េ របស់ប្រធានាធិបតីកូរ៉េខាងត្បូង កាលពេលថ្មីៗវាមិនមែនជារឿងធម្មតានោះទេ។ លោកបានសង្កត់ធ្ងន់ថា ទោះបីសារនោះត្រូវបានលុបចេញពីលើបណ្តាញសង្គមក៏ដោយ តែវាបានក្លាយជាស្រមោលខ្មៅដិតដាមជាប់នឹងមុខមាត់កម្ពុជា ទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ពាក់ព័ន្ធនឹងការប្តេជ្ញាចិត្តរបស់ខ្លួនលើបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ទោះបីជាសារនោះត្រូវបានលុបចោលវិញក៏ពិតមែន ប៉ុន្តែវាបានបន្សល់ទុកនូវស្រមោលមិនល្អសម្រាប់កម្ពុជា។ បើតាមការវាយតម្លៃរបស់អ្នកជំនាញរូបនេះ ការដែលប្រធានាធិបតីកូរ៉េខាងត្បូង លុបចោលសារនេះវិញ ទំនងជាមេដឹកនាំរូបនេះយល់ថា សារនេះអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ខណៈកន្លងមករាជរដ្ឋាភិបាលនៃប្រទេសទាំងពីរក៏បានចាប់ដៃគ្នាប្រយុទ្ធប្រឆាំងលើបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញនេះដែរ។

​ពាក់ព័ន្ធបញ្ហានេះ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា សារដែលប្រធានាធិបតីកូរ៉េខាងត្បូង បានសរសេរបង្ហោះលើបណ្តាយសង្គមពាក់ព័ន្ធនឹងបញ្ហាឧក្រិដ្ឋកម្មអនឡាញ ដោយសរសេរជាភាសាខ្មែរនាំមុខមុននោះ មិនមែនជាសារដែលចង់វាយប្រហារមកលើកម្ពុជា ក្នុងន័យមិនល្អទេ ប៉ុន្តែគឺជាការឱ្យតម្លៃមកលើកម្ពុជា ទៅវិញទេ ក្រោយប្រទេសទាំងពីរសហការគ្នាបានយ៉ាងល្អលើការបង្រ្កាបបទល្មើសតាមប្រព័ន្ធអនឡាញលើជនជាតិកូរ៉េ និងបញ្ជូនទៅវិញកាលពីពេលថ្មីៗនេះ។ យ៉ាងណាមិញ ចំពោះការលុបចោលសារនោះទៅវិញ អ្នកនាំពាក្យរងរូបនេះបានអះអាងថា ក៏ដោយសារតាមរយៈសារនោះ បានធ្វើឱ្យពលរដ្ឋមួយចំនួនគិតអវិជ្ជមានចំពោះរូបលោក និងដើម្បីកុំឱ្យមានការភាន់ច្រឡំ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

​សូមរំលឹកថា កាលពីពេលថ្មីៗនេះ លោក Lee Jae-myung បានប្រើប្រាស់បណ្ដាញសង្គម X ជាវេទិកាបង្ហាញសាច់ដុំប្រឆាំងឧក្រិដ្ឋកម្ម ដោយប្រើពាក្យធ្ងន់ៗថា កូរ៉េខាងត្បូង បើថា ធ្វើហើយ គឺធ្វើដល់ទីបញ្ចប់។ ការប្រើភាសាខ្មែរក្នុងសារព្រមានកម្រិតខ្ពស់បែបនេះ បានក្លាយជាប្រធានបទដ៏ក្ដៅគគុកក្នុងចំណោមអ្នកតាមដានស្ថានការណ៍នយោបាយ និងសន្តិសុខអន្តរជាតិ​៕




អត្ថបទបន្ទាប់


វៀតណាមនឹងផលិតប្រព័ន្ធមីស៊ីលដោយខ្លួនឯងដោយប្រើបច្ចេកវិទ្យារបស់អ៊ីស្រាអែល ដើម្បីពង្រឹងវិស័យការពារជាតិ

កងទ័ពវៀតណាម កំពុងពង្រឹងសមត្ថភាពការពារជាតិយ៉ាងខ្លាំងក្លា តាមរយៈការសម្រេចបានកិច្ចព្រមព្រៀងផលិតប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ Spike ដែលជាបច្ចេ…

យន្តហោះផលិតដោយក្រុមហ៊ុនរដ្ឋចិន Comac កំពុងប្រកួតប្រជែងជាមួយក្រុមហ៊ុន Boeing និង Airbus របស់លោកខាងលិច

យន្ដហោះរបស់ក្រុមហ៊ុនរដ្ឋចិន Comac ដែលបានចូលរួមក្នុងពិធីតាំងពិព័រណ៍យន្តហោះសិង្ហបុរី (Singapore Airshow) បានទទួលការចាប់អារម្មណ៍ខ្លាំង …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ