វិបត្តិជំនួយមនុស្សធម៌

វិបត្តិជំនួយមនុស្សធម៌នៅប្រទេសស៊ូដង់កាន់តែអាក្រក់ទៅៗ ក្រោយក្រុមទាហានប៉ារ៉ាដណ្ដើមបានរដ្ឋធានីអាល់ហ្វាសៀ


ប្រទេសស៊ូដង់បានជួបវិបត្តិជំនួយមនុស្សធម៌កាន់តែខ្លាំងឡើងៗ ក្រោយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បានដណ្ដើមគ្រប់គ្រងរដ្ឋធានីអាល់ហ្វាសៀ ទាំងស្រុង កាលពីសប្ដាហ៍មុន ខណៈជនស៊ីវិលមួយចំនួនបានរងគ្រោះដោយទារុណកម្មផ្លូវកាយ និងផ្លូវភេទយ៉ាងហិង្សាជាទីបំផុត ហើយសមាជិកសភាអាម៉េរិកចង់ឱ្យអាម៉េរិកចាត់វិធានការជួយប្រទេសស៊ូដង់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។
វិបត្តិជំនួយមនុស្សធម៌
ដោយ

ប្រជាជនរាប់លាននាក់នៅទូទាំងប្រទេសស៊ូដង់ ដែលហែកហួរដោយសង្គ្រាមត្រូវការជំនួយមនុស្សធម៌ជាខ្លាំងជាពិសេសនៅផ្នែកខាងលិចនៃប្រទេសនេះ ខណៈមេដឹកនាំយោធាសំខាន់ៗ មិនបានបង្ហាញចេតនាក្នុងការបញ្ចប់សង្គ្រាមស៊ីវិល ចំពេលមានអំពើហិង្សា និងការសម្លាប់រង្គាលកំពុងបន្តកើតមាននៅក្នុងទីក្រុងអាល់ហ្វាសៀ។

កាលពីថ្ងៃអាទិត្យ សប្តាហ៍មុន ទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិបានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ឱ្យជួយសម្រួលដល់ការផ្តល់ជំនួយ ខណៈផែនទីបង្ហាញផ្លូវដោយអ្នកសម្របសម្រួលបានបរាជ័យក្នុងការបង្កើតបទឈប់បាញ់រហូតមកដល់ពេលនេះ។

ពេលនេះវិបត្តិមនុស្សធម៌នៅទូទាំងប្រទេសនេះ មានសភាពកាន់តែលំបាកឡើងៗក្រោយកងកម្លាំងយោធាប៉ារ៉ាបានដណ្ដើមគ្រប់គ្រងរដ្ឋធានីអាល់ហ្វាសៀ កាលពីសប្ដាហ៍មុន បន្ទាប់ពីពួកគេបានឡោមព័ទ្ធរដ្ឋធានីនេះអស់រយៈពេល១៨ខែ ដែលបានធ្វើឱ្យប្រជាជននៅទីនោះត្រូវការជំនួយមនុស្សធម៌ជាខ្លាំង។

សមាជិកសភារបស់អាម៉េរិកបានប្រាប់ភាគីជម្លោះថា បញ្ហាមិនអាចដោះស្រាយតាមផ្លូវយោធាបានឡើយ ហើយការគាំទ្រពីយោធាខាងក្រៅ គឺមានតែអូសបន្លាយពេលជម្លោះតែប៉ុណ្ណោះ។ ដូច្នេះហើយអាម៉េរិកបានជំរុញឱ្យភាគីទាំងពីរប្រើវិធីចរចា ដើម្បីបញ្ចប់ទុក្ខវេទនារបស់ប្រជាជនស៊ូដង់។

ទោះជាយ៉ាងណា ក្រុមសមាជិកសភាអាមេរិក បានអំពាវនាវឱ្យមានការចាត់វិធានការពីទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីក្រុម RSF បានគ្រប់គ្រងរដ្ឋធានីអាល់ហ្វាសៀ។ លោក ជីម រីស (Jim Risch) សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ និងជាប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេសកាលពីថ្ងៃសុក្រ បានអំពាវនាវឱ្យសហរដ្ឋអាម៉េរិកកំណត់ជាផ្លូវការនូវក្រុម RSF ថា ជាអង្គការភេរវកម្មបរទេស៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ក្រសួងសេដ្ឋកិច្ចរៀបចំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍ការពង្រឹង និងពង្រីកលំហហិរញ្ញវត្ថុសាធារណៈ ពីទិដ្ឋភាពចំណូលមិនមែនសារពើពន្ធ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំនូវកិច្ចប្រជុំ ពិភាក្សាពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍ការពង្រឹង …

អេស៊ី ស៊ូភើអេប បង្កើនមុខងារសេវាហិរញ្ញវត្ថុថ្មី ផ្ដល់នូវភាពងាយស្រួល និងអត្ថប្រយោជន៍កាន់តែប្រសើរ

ធនាគារ អេស៊ីលីដា ដែលជាធនាគារខ្មែរដ៏ធំជាងគេនៅកម្ពុជា បានបន្ដអភិវឌ្ឍសមត្ថភាពសេវាធនាគារឌីជីថល អេស៊ី ស៊ូភើអេប របស់ខ្លួនកាន់តែសម្បូរបែប …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ