វិស័យថាមពល

សង្គ្រាមអ៊ីរ៉ង់ ដែលរុញឱ្យតម្លៃប្រេងហក់ឡើងខ្ពស់បានទាញទម្លាក់សកម្មភាពផលិតកម្មនៅឥណ្ឌូណេស៊ី និងវៀតណាម ឱ្យធ្លាក់ចុះ


សកម្មភាពផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី វៀតណាម និងបណ្តាប្រទេសផ្សេងទៀតនៅអាស៊ី កំពុងចាប់ផ្តើមទទួលរងផលប៉ះពាល់ពីសង្គ្រាមនៅមជ្ឈិមបូព៌ាបណ្ដើរៗហើយ ដោយទំនិញហក់ឡើងថ្លៃកាន់តែខ្ពស់ និងរាំងស្ទះខ្សែច្រវាក់ផ្គត់ផ្គង់ ដែលជាលទ្ធផលជះប៉ះពាល់ដល់អាជីវកម្ម។ ជាក់ស្ដែង សន្ទស្សន៍ផលិតកម្មអាស៊ានបានធ្លាក់ចុះពីជិត៥៤% ក្នុងខែកុម្ភៈ មកនៅត្រឹមជិត៥២% ក្នុងខែមីនា ដែលបង្ហាញពីកំណើនយឺត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
វិស័យថាមពល
ដោយ

ក្រុមអ្នកជំនាញសេដ្ឋកិច្ច​បានអះអាងថា សង្គ្រាមអ៊ីរ៉ង់ កំពុងបង្កើនសម្ពាធតម្លៃនៅទូទាំងតំបន់អាស៊ាន ហើយជាក់ស្ដែងសន្ទស្សន៍ផលិតកម្មរបស់ឥណ្ឌូនេស៊ី បានធ្លាក់ចុះយ៉ាងខ្លាំងមកនៅត្រឹម៥០% ខណៈដែលសន្ទស្សន៍ផលិតកម្មរបស់វៀតណាម បានធ្លាក់ចុះពីជាង៥៤% មកនៅត្រឹមជាង៥១%។ ទន្ទឹមនេះ សន្ទស្សន៍ផលិតកម្មរបស់ប្រទេសថៃ បានកើនឡើងដល់ជាង៥៤% ដែលបង្ហាញពីតម្រូវការរឹងមាំ និងកំណើនជាបន្តបន្ទាប់។ ទោះជាយ៉ាងណា ក្នុងនាមជាអ្នកនាំចូលថាមពល ថៃ នៅតែងាយរងគ្រោះ ប្រសិនបើវិបត្តិនៅតែបន្ត ខណៈដែលសន្ទស្សន៍ផលិតកម្មរបស់ម៉ាឡេស៊ីបានកើនឡើងជិត៥១% ដោយត្រលប់ទៅរកកំណើនបន្តិចបន្តួចវិញ​។

ប្រទេសៗផ្សេងទៀតនៅអាស៊ី រួមមាន កូរ៉េខាងត្បូង សន្ទស្សន៍ផលិតកម្មបានកើនឡើងដល់ជាងង៥២% ជាមួយទិន្នផល និងការបញ្ជាទិញកាន់តែរឹងមាំ ខណៈដែលសន្ទស្សន៍ផលិតកម្មរបស់ប្រទេសជប៉ុន បានធ្លាក់ចុះមកនៅត្រឹមជាង៥១% ដោយសារថ្លៃដើមកើនឡើង ដែលធ្វើឱ្យទំនុកចិត្តអាជីវកម្មចុះខ្សោយ។ ជារួមខណៈដែលប្រទេសភាគច្រើននៅតែបន្តសម្រេចបានកំណើន សង្គ្រាមអ៊ីរ៉ង់កំពុងចាប់ផ្តើមធ្វើឱ្យសន្ទុះថយចុះ បង្កើនថ្លៃដើម និងរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់នៅទូទាំងអាស៊ី៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ពលរដ្ឋថៃ នាំគ្នាធ្វើបាតុកម្មតវ៉ារឿងប្រេងឥន្ធនៈ និងហ្គាសឡើងថ្លៃផ្អើលក្រុងបាងកក

នៅថ្ងៃទី២ ខែមេសា ស្ថានភាពនៅមុខក្រសួងថាមពលថៃ មានភាពតានតឹងយ៉ាងខ្លាំង បន្ទាប់ពីក្រុមបណ្ដាញពលករធំៗបានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងការ…

ប៉ាគីស្ថាន ចាប់ដៃចិន បញ្ចេញផែនការសន្តិភាព ៥ ចំណុច ដើម្បីសម្របសម្រួលបទឈប់បាញ់ក្នុងសង្គ្រាមអ៊ីរ៉ង់

ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹងដ៏ស្រួចស្រាវនៅមជ្ឈិមបូព៌ា ប្រទេសប៉ាគីស្ថាន បានសម្រេចនាំចិន ឱ្យចូលរួមក្នុងដំណើរការសម្របសម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ