វិបត្តិតម្លៃ

វិបត្តិតម្លៃប្រេង និង ការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅអាស៊ានហាក់មានសញ្ញាធូរស្រាល ក្រោយនាវាដឹកប្រេងអាចឆ្លងកាត់ច្រកសមុទ្រហ័រម៉ូសជាបន្តបន្ទាប់


វិបត្តិតម្លៃប្រេង និង ការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅអាស៊ានហាក់មានសញ្ញាធូរស្រាល ក្រោយនាវាដឹកប្រេងអាចឆ្លងកាត់ច្រកសមុទ្រហ័រម៉ូសជាបន្តបន្ទាប់ !! សម្ពាធតម្លៃ និង ការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅអាស៊ីអាគ្នេយ៍ ដែលបានហក់ឡើងខ្លាំងនៅមួយរយៈចុងក្រោយនេះ ហាក់បីដូចជាមានភាពធូរស្រាលបន្តិចហើយ បន្ទាប់ពីតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះ ខណៈដែលនាវាដឹកប្រេងរបស់បណ្ដាប្រទេសនៅតំបន់អាស៊ានអាចធ្វើដំណើរចាកចេញពីច្រកសមុទ្រ Hormuz ជាបន្តបន្ទាប់។
វិបត្តិតម្លៃ
ដោយ

តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះប្រមាណ៩០សេនមកនៅត្រឹមជាង ១០៧ ដុល្លារក្នុងមួយបារ៉ែល ក្រោយ លោក ដូណាល់ ត្រាំ ប្រកាសពន្យារពេលវាយប្រហារលើរោងចក្រផលិតថាមពលរបស់អ៊ីរ៉ង់។

Story: សារព័ត៌មានសឹង្ហបុរី CNA បានរាយការណ៍នៅថ្ងៃទី២៧ ខែមីនា នេះថា តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានរអិលធ្លាក់ចុះភ្លាមៗនៅថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ប្រកាសផ្អាកគម្រោងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធផលិតថាមពលរបស់អ៊ីរ៉ង់ ដើម្បីទុកឱកាសឱ្យការចរចា។ តម្លៃប្រេងឆៅនៅលើទីផ្សារអង់គ្លេសបានធ្លាក់ចុះ៩០សេន មកនៅត្រឹមជាង ១០៧ដុល្លារក្នុង១បារ៉ែល ខណៈតម្លៃប្រេងឆៅនៅលើទីផ្សារអាម៉េរិកធ្លាក់ចុះ៨៣សេន មកនៅត្រឹមជាង ៩៣ដុល្លារក្នុង១បារ៉ែល។

ពាក់ព័ន្ធនឹងវិវាទដ៏ស្រួចស្រាវរវាងអាម៉េរិក និងអ៊ីរ៉ង់ លោក ត្រាំ បានបញ្ជាក់តាមរយៈបណ្តាញសង្គម Truth Social ថា លោកនឹងផ្អាកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់រហូតដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ក្រោមហេតុផលថា ធ្វើឡើងតាមសំណើរបស់ភាគីអ៊ីរ៉ង់។ យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានចេញមកអះអាងថា អ៊ីរ៉ង់មិនបានចរចាណាមួយជាមួយភាគីអាម៉េរិកនោះទេ។

ទោះបីជាការចរចាជាផ្លូវការមិនទាន់លេចរូបរាងច្បាស់លាស់ក៏ពិតមែន ប៉ុន្តែអ៊ីរ៉ង់បានបង្ហាញសញ្ញាបន្ធូរបន្ថយ ដោយអនុញ្ញាតឱ្យនាវាដឹកប្រេងយ៉ាងហោចណាស់១០គ្រឿងអាចឆ្លងកាត់ច្រកសមុទ្រ Hormuz រួមមាននាវារបស់ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ បន្ទាប់ពីមានហេតុការណ៍ឆេះនាវាមួយគ្រឿងនាពេលកន្លងទៅ។

ជុំវិញស្ថានភាពក្តៅនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបញ្ជាក់ថា តាមរយៈការខិតខំប្រឹងប្រែងខាងការទូតជាមួយមេដឹកនាំអ៊ីរ៉ង់ អេហ្ស៊ីប និងតួកគី នាវាដឹកប្រេង និងពលករម៉ាឡេស៊ី ត្រូវបានអនុញ្ញាតឱ្យចាកចេញតាមច្រកសមុទ្រហ័រម៉ូស ដោយសុវត្ថិភាព។ លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលម៉ាឡេស៊ី នឹងនៅតែរក្សាការឧបត្ថម្ភធនលើតម្លៃប្រេង ប៉ុន្តែនឹងត្រូវរឹតបន្តឹងការបែងចែក ដើម្បីទប់ទល់នឹងផលប៉ះពាល់ នៃការរំខានដល់ការផ្គត់ផ្គង់នាពេលនេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


វិបត្តិថាមពលជំរុញហ្វីលីពីនប្រកាសអាសន្នកម្រិតជាតិ ខណៈវៀតណាមផ្ញើលិខិតសុំឱ្យជប៉ុនជួយ

វិបត្តិសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងរុញច្រានប្រទេសពីរក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺហ្វីលីពីន និងវៀតណាមឱ្យធ្លាក់ក្នុងស្ថានភាពកង្វះខាតប្រេងឥន្ធនៈ ដែល…

លោក ត្រាំ បន្តពន្យារពេលវាយកម្ទេចបណ្តាញថាមពលអ៊ីរ៉ង់ ក្រោមហេតុផលការចរចាចាប់ផ្តើមមានផ្លែផ្កា

លោក ត្រាំ បន្តពន្យារពេលវាយកម្ទេចបណ្តាញថាមពលអ៊ីរ៉ង់ ក្រោមហេតុផលការចរចាចាប់ផ្តើមមានផ្លែផ្កា!! ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ ប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ