ហ្វីលីពីន

ហ្វីលីពីន ប្រកាសថានឹងបន្ដជួយសម្របសម្រួលដោះស្រាយ បញ្ហាកម្ពុជា-ថៃ នៅពេលឡើងធ្វើជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំក្រោយ


នៅសល់តែប្រមាណ មួយសប្ដាហ៍ទៀតប៉ុណ្ណោះ ហ្វីលីពីន នឹងឡើងធ្វើជាប្រធានអាស៊ានប្ដូរវេនជាផ្លូវការបន្ដពីម៉ាឡេស៊ីសម្រាប់អាណត្តិឆ្នាំ ២០២៦។ ក្នុងតំណែងជាប្រធានអាស៊ានប្ដូរវេនថ្មី ប្រទេសហ្វីលីពីន ត្រូវបានគេរំពឹងថា នឹងត្រូវប្រឈមនឹងការដោះស្រាយបញ្ហាជាច្រើន ដោយក្នុងនោះ រួមទាំង ការដើរតួនាទីសម្របសម្រួលក្នុងការដោះស្រាយជម្លោះព្រំដែនដែនកម្ពុជា និងថៃផងដែរ។ ទោះយ៉ាងណា នៅក្នុងសេចក្ដីថ្លែងការណ៍របស់ហ្វីលីពីន កាលពីពេលថ្មីៗនេះ បានប្រកាសពីការត្រៀមខ្លួនរួចរាល់ក្នុងការជួយសម្របសម្រួលបញ្ហាជម្លោះរវាងថៃ-កម្ពុជា។
ហ្វីលីពីន
ដោយ

សេចក្ដីថ្លែងការណ៍នេះបានធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសហ្វីលីពីន លោកស្រី ថេរេសា ភី ឡាហ្សារ៉ូ (Theresa P. Lazaro) អំឡុងពេលចូលរួមជាក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងកូឡាឡាំពួ កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥ តាមការអញ្ជើញរបស់ប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

សេចក្តីថ្លែងការណ៍នេះបានសរសេរថា “បន្ទាប់ពីការប្រជុំពិភាក្សានៅថ្ងៃនេះ ប្រទេសហ្វីលីពីនបានត្រៀមខ្លួនរួចស្រេចហើយ ដើម្បីទទួលតួនាទីជាអ្នកសម្របសម្រួលក្នុងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ប្រសិនបើភាគីទាំង២ សម្រេចចិត្តប្រើប្រាស់ការិយាល័យដ៏ល្អរបស់ប្រធាន នៅពេលដែលហ្វីលីពីនចូលកាន់តំណែងជាប្រធានអាស៊ាននៅខែមករា ឆ្នាំ២០២៦”។

ប្រទេសហ្វីលីពីនបានបញ្ចាក់បន្ថែមពីការត្រៀមខ្លួនរបស់ខ្លួនក្នុងនាមជាប្រធានអាស៊ានប្តូរវេនថ្មី ដើម្បីជួយសម្រួល និងសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងប្រទេសថៃ និងប្រទេសកម្ពុជា ប្រសិនបើចាំបាច់ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦៕




អត្ថបទបន្ទាប់


លោក តូ ឡឹម កំពុងស្វែងរកការបន្តកាន់តំណែងកំពូលក្នុងបក្សកុម្មុយនីស្តវៀតណាម

លោក តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម កំពុងខ្នះខ្នែងស្វែងរកការបន្តកាន់តំណែងកំពូលនៅក្នុងបក្សសម្រាប់អាណត្តិថ្មី។ លោក តូ ឡ…

អ្នកជំនាញចិនព្រមានថា ផែនការបង្កើនកម្លាំងឆ្មាំសមុទ្រ និងការបង្កើនចំនួននាវាល្បាតរបស់ជប៉ុន ជាការបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ

ក្រោមស្ថានការណ៍ការពង្រីកអំណាចខាងយោធាជាបន្តបន្ទាប់ដ៏គួរឱ្យព្រួយបារម្ភនាពេលថ្មីៗនេះ រដ្ឋបាលរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ិឈិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ