វិស័យ ការពារជាតិ

ហ្វីលីពីន ចាប់ដៃជាមួយកាណាដា ដើម្បីពង្រឹងសមត្ថភាពយោធា ក្រោយរងការយាយីពីចិនជាបន្តបន្ទាប់នៅសមុទ្រចិនខាងត្បូង


ប្រទេសហ្វីលីពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពី ការផ្លាស់ប្តូរកងកម្លាំងជាមួយប្រទេសកាណាដា ដែលជាកិច្ចព្រមព្រៀងចុងក្រោយបង្អស់ក្នុងចំណោមកិច្ចព្រមព្រៀងជាបន្តបន្ទាប់ ដែលធ្វើឡើងដើម្បីទប់ទល់នឹងការដណ្ដើមគ្រប់គ្រងរបស់ទីក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
វិស័យ ការពារជាតិ
ដោយ

ប្រទេសហ្វីលីពីន និងចិន បានប៉ះទង្គិចគ្នាជារឿយៗនៅតំបន់មានជម្លោះក្នុងសមុទ្រចិនខាងត្បូង ដែលទីក្រុងប៉េកាំង បានទាមទារយកស្ទើរតែទាំងស្រុង ទោះជាមានសេចក្តីសម្រេចជាអន្តរជាតិថា ការទាមទាររបស់ទីក្រុងប៉េកាំង មិនមានមូលដ្ឋានច្បាប់យ៉ាណាក៏ដោយ។ ដើម្បីត្រៀមទប់ទល់នឹងការយាយីរបស់ចិន ប្រទេសហ្វីលីពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការផ្លាស់ប្តូរកងកម្លាំងជាមួយកាណាដា ដើម្បីពង្រឹងសមត្ថភាពកងកម្លាំងរបស់ខ្លួន។

តាមរយៈកិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឱ្យកងទ័ពរបស់កាណាដា អាចចូលរួមក្នុងលំហាត់យោធារួមគ្នាជាមួយកងកម្លាំងហ្វីលីពីន។ ការចុះកិច្ចព្រមព្រៀងនេះធ្វើឡើងក្រោយកងទ័ពជើងទឹកកាណាដា បានចាប់ផ្តើមចូលរួមល្បាតនៅក្នុងតំបន់មានជម្លោះជាមួយសមភាគីអាម៉េរិក អូស្ត្រាលី ជប៉ុន និងហ្វីលីពីនកាលពីឆ្នាំមុន។

រដ្ឋមន្ត្រីក្រសួងការពារជាតិកាណាដាលោក ដេវីដ ម៉េកហ្គីនធី (David McGuinty) បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយយោធាហ្វីលីពីន ដែលជាយុទ្ធសាស្ត្ររបស់ទីក្រុងអូតាវ៉ាក្នុងការពង្រឹងឥទ្ធិពលនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកបានបន្តថា កាណាដានឹងឈានទៅមុខលើវិស័យបណ្តុះបណ្តាល ការផ្លាស់ប្តូររវាងមហាវិទ្យាល័យយោធា ការចែករំលែកព័ត៌មាន និងការយល់ដឹងអំពីសន្តិសុខតាមអ៊ីនធឺណិតជាមួយហ្វីលីពីន ហើយសង្ឃឹមថា ខ្លួននឹងបានចូលរួមក្នុងសមយុទ្ធយោធាប្រចាំឆ្នាំជាមួយហ្វីលីពីននៅឆ្នាំក្រោយ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ត្រឹម១ខែ វៀតណាម រកចំណូលបានរហូតដល់ជិត១ពាន់លានដុល្លារពីនាំចេញទុរេនទៅចិន

ទុរេនវៀតណាម ដែលគយចិន បានរកឃើញមានផ្ទុកសារធាតុគីមី ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពកន្លងមកកំពុងវិលទៅរកប្រក្រតីភាពឡើងវិញក្នុងការនាំចេញទៅក…

លោក ត្រាំ បានព្រលយពាក្យសម្តីថា អាម៉េរិក អាចធ្វើសង្គ្រាមជាមួយវ៉េណេស៊ុយអេឡា

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលបានបញ្ជាឲ្យកងកម្លាំងអាកាសរបស់ខ្លួនវាយប្រហារលើប្រទេសអ៊ីរ៉ង់ កាលពីខែមិថុនា កន្លងទៅនេះ បានព្រលយព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ