តម្លៃប្រេងឆៅពិភពលោក

តម្លៃប្រេងឆៅពិភពលោកអាចកើនឡើង ២០ដុល្លារបន្ថែមទៀត ប្រសិនបើវិបត្តិអ៊ុយក្រែនវិវត្តកាន់តែអាក្រក់ទៅ


តាមការស្រាវជ្រាវជាសកល របស់ធនាគារកណ្តាលអាមេរិក បានអះអាងថា តម្លៃប្រេងឆៅពិភពលោកអាចកើនឡើងពី ៥ ទៅ ២០ ដុល្លារបន្ថែមទៀតក្នុងមួយបារ៉ែលពីលើតម្លៃបច្ចុប្បន្ន ប្រសិនបើស្ថានភាពភាពតានតឹងនៃវិបត្តិរុស្ស៊ី និងអ៊ុយក្រែនកាន់តែវិវត្តទៅរកភាពអាក្រក់ទៅៗ។ ក៏ប៉ុន្ដែ ធនាគារកណ្តាលអាមេរិក ក៏បានគូសបញ្ជាក់ដែរថា តម្លៃអាចធ្លាក់ចុះពី ២ ដុល្លារទៅ ៤ ដុល្លារអាមេរិកមកវិញ ប្រសិនបើភាពតានតឹងនេះត្រូវបានធូរស្រាលមកវិញ។
រូបតំណាង

តម្លៃ​ប្រេងឆៅបានឡើងដល់កម្រិតខ្ពស់បំផុត​ចាប់តាំងពីឆ្នាំ ២០១៤មក ហើយបើគិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ ​តម្លៃប្រេងឆៅ​នៅទីផ្សារអង់គ្លេស​បានកើនដល់ ៩៩ ដុល្លារ ៨៤ សេនហើយ ក្នុងមួយធុងបារ៉ែល កើនឡើងប្រហែល ១,៥% នៅបន្ទាប់ពីទីក្រុងម៉ូស្គូបានបញ្ជាឱ្យកងទ័ពចូលទៅក្នុងតំបន់ផ្ដាច់ខ្លួន​ចំនួន​ពីរនៅភាគខាងកើតក្នុងប្រទេសអ៊ុយក្រែន។ ជាមួយគ្នានេះដែរ តម្លៃប្រេងឆៅនៅអាមេរិកវិញ​ក៏បានកើនឡើង ១,៤%បន្ថែមទៀតដែរ នាំឲ្យតម្លៃប្រេង ​១ធុងបារ៉ែលកើនដល់​​៩២ដុល្លារ៣៥សេន។

ធនាគារកណ្តាលអាមេរិកព្យាករថា តម្លៃប្រេងឆៅនឹងឡើងដល់ ១២០ ដុល្លារ ក្នុងមួយបារ៉ែលនៅពាក់កណ្តាលឆ្នាំ ២០២២ ហើយតម្រូវការក្នុងទីផ្សារ​ត្រូវបាន​ព្យាករណ៍ថា នឹងកើន​ឡើង​ជិត ៤ លានបារ៉ែលក្នុងមួយថ្ងៃ។

ទោះជាយ៉ាងនេះក្តី អ្នកវិភាគរបស់ធនាគារកណ្តាលអាមេរិកបានកត់សម្គាល់ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏មានសក្តានុពលជាមួយអ៊ីរ៉ង់ និងការបន្ធូរបន្ថយទណ្ឌកម្ម  នឹងជួយឲ្យតម្លៃប្រេងឆៅធ្លាក់ចុះយ៉ាងឆាប់រហ័សត្រឡប់មកវិញ។ ក្នុងនោះ អ្នកវិភាគជឿជាក់ថា តម្លៃប្រេងឆៅមានតម្លៃជាមធ្យមពី ៦០ ទៅ ៨០ ដុល្លារក្នុងមួយបារ៉ែល ដើម្បីរក្សាទីផ្សារប្រេងពិភពលោកឱ្យមានតុល្យភាពរហូតដល់ឆ្នាំ ២០២៧។

សូមបញ្ជាក់ថា បញ្ហាវិបត្តិរុស្ស៊ី និងអ៊ុយក្រែននេះ មិនត្រឹមតែ​កំពុងធ្វើឲ្យតម្លៃប្រេង​ឆៅពិភពលោក​ហក់ឡើងទេ ប៉ុន្ដែ តម្លៃមាសក៏មានការកើនឡើងផងដែរនៅប៉ុន្មានថ្ងៃចុងក្រោយ។ ដោយឡែក ទីផ្សារភាគហ៊ុនពិភពលោកវិញ ក៏មានការរង្គោះរង្គើគួរឲ្យកត់សម្គាល់ផងដែរ៕

អត្ថបទ វ៉ាន់ ស្រីរ័ត្ន 

 

_



អត្ថបទបន្ទាប់


កោះតៃវ៉ាន់បង្កើនការប្រុងប្រយ័ត្នកាន់តែខ្លាំង ពីការវាយប្រហាររបស់ចិន ក្រោយមើលឃើញវិបត្តិនៅអ៊ុយក្រែន

ក្រុមមន្ត្រីរបស់រដ្ឋបាលទីក្រុងតៃប៉ិបាននិយាយថា កោះតៃវ៉ាន់មានការភ័យខ្លាចថា ទីក្រុងប៉េកាំងអាចទាញយកផលប្រយោជន៍ ពេលដែលលោកខាងលិចកំពុងជាប់ដៃ…

ហុងកុងដាក់ចេញកញ្ចប់ថវិកា និងការកាត់បន្ថយពន្ធ ដើម្បីជួយសម្រាលបន្ទុកពលរដ្ឋក្នុងវិបត្តិកូវីដ១៩

លេខាធិការហិរញ្ញវត្ថុទីក្រុងហុងកុង លោក Paul Chan បាននិយាយថា ទីក្រុងហុងកុងនឹងផ្តល់ការបន្ធូរបន្ថយពន្ធ ជំនួយផ្នែកហិរញ្ញវត្ថុ និងការឧបត្ថម្ភធន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ