ដំណាំស្វាយ

តម្លៃស្វាយកែវរមៀតខុសរដូវនៅដើមរដូវឆ្នាំនេះអាចលក់បានចន្លោះពី៥០០ទៅ៦០០រៀលក្នុង១គីឡូក្រាម


បច្ចុប្បន្នតម្លៃស្វាយកែវរមៀតខុសរដូវនៅដើមរដូវប្រមូលផលឆ្នាំនេះអាចលក់បានចន្លោះពី៥០០រៀលទៅ៦០០រៀលក្នុង១គីឡូក្រាម ដែលជាតម្លៃមួយនៅទាបនៅឡើយ បើធៀបនឹងឆ្នាំមុន ដែលអាចលក់បានរហូតដល់ជាង១,០០០រៀលក្នុង១គីឡូក្រាម។ តែទោះជាយ៉ាងណាក៏ដោយអ្នកដាំស្វាយរំពឹងថា តម្លៃស្វាយកែវរមៀតខុសរដូវនៅឆ្នាំនេះនឹងអាចហក់ដល់កម្រិតដូចឆ្នាំមុន។
ដំណាំស្វាយ
ដោយ

លោកស្រី សយ ម៉ីស៊ីវ ម្ចាស់ចម្ការស្វាយម្នាក់នៅខេត្តបាត់ដំបង រំពឹងថា តម្លៃស្វាយកែវរមៀតខុសរដូវនៅឆ្នាំនេះនឹងអាចហក់ឡើងដល់ជាង១,០០០រៀលក្នុង១គីឡូក្រាម ដែលជាតម្លៃមួយអាចផ្តល់ប្រាក់ចំណេញដល់លោកស្រី និងកសិករផ្សេងទៀត។ តែយ៉ាងណា កសិករ រូបនេះអះអាងថា ស្វាយរបស់លោកស្រី ទំនងជាមិនអាចប្រមូលផលទាន់រដូវនោះទេ ដោយសារការផលិតស្វាយរបស់លោកស្រីបានរងផលប៉ះពាល់ដោយសារទឹកភ្លៀងនៅឆ្នាំនេះ។

​ជាមួយគ្នានេះ លោក ឃឹម ចាន់ធារិទ្ធ ឈ្មួញកណ្ដាលប្រមូលទិញស្វាយពីកសិករម្នាក់នៅខេត្តបាត់ដំបងដែរនោះបានអះអាងថា ការផលិតស្វាយកែវរមៀតរបស់កសិករឆ្នាំនេះហាក់ទទួលបានទិន្នផលល្អជាងឆ្នាំមុន ដោយសារមានភាពអំណោយផលពីទឹកភ្លៀង តែការផលិតរបស់កសិករខ្លះ ក៏រងផលប៉ះពាល់ដោយសារទឹកភ្លៀងផងដែរ។ បើតាមឈ្មួញកណ្ដាលរូបនេះ បច្ចុប្បន្នតម្លៃស្វាយកែវរមៀតខុសរដូវអាចលក់បានក្នុងតម្លៃ៥០០រៀលទៅ៦០០រៀលក្នុង១គីឡូក្រាមជាប្រភេទស្វាយធម្មតា ដោយកាលពីឆ្នាំមុនអាចលក់បានរដូតដល់ជាង១០០០រៀលក្នុង១គីឡូក្រាមឯណោះ។

​ដោយឡែក លោក ធី គណិត អ្នកបច្ចេកទេសជំនាញលើដំណាំស្វាយនៃក្រុមហ៊ុនអង្គរហ្គ្រីន បានលើកឡើងថា នៅដើមរដូវផលិតផ្លែស្វាយខុសរដូវនៅឆ្នាំនេះ មានកសិករមួយចំនួនបានកាត់បន្ថយការបញ្ជាការផលិត ដែលកត្តានេះធ្វើឱ្យលោកបារម្ភថា ការប្រមូលផលស្វាយអាចនឹងជាន់គ្នានៅចុងរដូវ។ បើតាមអ្នកជំនាញរូបនេះ បច្ចុប្បន្នស្វាយកែវរមៀតខុសរដូវអាចលក់បានចន្លោះពី៥០០ទៅ៦០០រៀលក្នុង១គីឡូក្រាម ដោយកាលពីមុនអាចលក់បានជាង១០០០រៀលក្នុងមួយគីឡូក្រាមឯណោះ។

​ឈ្មួញប្រមូលទិញផ្លែស្វាយពីកសិករ លើកទឹកចិត្តដល់កសិករកុំបាក់ទឹកចិត្តក្នុងការផលិតស្វាយ ដោយសារបច្ចុប្បន្នស្វាយរបស់កម្ពុជាត្រូវបាននាំចេញទៅកាន់ទីផ្សារវៀតណាម និងប្រទេសឡាវ បើទោះបីមានការរអាក់រអួលក្នុងការនាំចេញទៅថៃ ក៏ដោយ៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


គ្រាប់ស្វាយចន្ទីរកម្ពុជា ទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីឈ្មួញ និងក្រុមហ៊ុនបរទេស

ការប្រមូលផលគ្រាប់ស្វាយចន្ទីនៅក្នុងឆ្នាំ២០២៥ បានបិទបញ្ចប់កាលពីពេលថ្មីៗ ហើយមានកសិករមួយចំនួនបានលក់គ្រាប់ស្វាយចន្ទីស្រស់អស់ តែក៏មានមួយចំនួនទ…

ពាណិជ្ជករព្រមានថា រោងចក្រជាច្រើននឹងបង្ខំចិត្តបញ្ឈប់ការងារកម្មករ បើថៃ បន្តបិទព្រំដែនជាមួយកម្ពុជា

ការដោះដូរពាណិជ្ជកម្មប្រចាំថ្ងៃនៅច្រកព្រំដែន បានហានលើក (Ban Hat Lek) ជាប់នឹងច្រកព្រំដែនចាំយាមកម្ពុជា នៅក្នុងខេត្តកោះកុងមួយថ្ងៃមានទំហំរហូត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ