អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន វិរៈ ប៊ុនថាំ រួមចំណែកឧបត្ថម្ភគាំទ្រដល់គម្រោង «ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាពលើកទី២» នៅភ្នំពេញ


ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាពលើកទី២ ដែលទទួលបានការឧបត្ថម្ភគាំទ្រពី អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ កំពុងលេចចេញជារូបរាងជាបណ្តើរៗហើយ ក្រោមស្នាដៃសម្រិតសម្រាំងរបស់វិចិត្រករកូនខ្មែរជាច្រើនរូប។ ផ្ទាំងគំនូរដ៏មានអត្ថន័យជ្រាលជ្រៅនេះ រំពឹងថា នឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខ។
អត្ថបទពាណិជ្ជកម្ម
ដោយ

ផ្ទាំងគំនូរខ្នាតធំនេះ មានកម្ពស់ ៥ ម៉ែត្រ និងប្រវែងរហូតដល់ ៣៥ ម៉ែត្រ ដែលមានទំហំវែងជាងផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាពលើកទី១ នៅខេត្តសៀមរាប ចំនួន ៥ ម៉ែត្រ។

លោក តាន់ គឹមសួរ ប្រធានគម្រោងសិល្បៈដើម្បីសន្តិភាព បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មានវិចិត្រករជាង ១០០ នាក់ បានចុះឈ្មោះ និងទាក់ទងមកផ្ទាល់ដើម្បីចូលរួមចំណែកក្នុងស្នាដៃសិល្បៈមួយនេះ។ គោលបំណងសំខាន់នៃគំនូរនេះ គឺដើម្បីបង្ហាញពិភពលោកអំពីការឈឺចាប់ខ្លោចផ្សារបស់កម្ពុជា ដែលបណ្តាលមកពីសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ និងដើម្បីលើកកម្ពស់ស្មារតីស្នេហាជាតិ សាមគ្គីភាព ក៏ដូចជាការតស៊ូរបស់យុទ្ធជន និងប្រជាពលរដ្ឋខ្មែរគ្រប់ជំនាន់។

ព្រឹត្តិការណ៍សិល្បៈនេះ បាននិងកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជនជាតិ និងអន្តរជាតិ រួមទាំងមានការចូលរួមឧបត្ថម្ភពីវិស័យឯកជនជាច្រើនផងដែរ។ ក្នុងនោះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ បានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន ២,៤០០ ដុល្លារ ព្រមទាំងផ្តល់ការគាំទ្រលើផ្នែកស្នាក់នៅ និងមធ្យោបាយធ្វើដំណើរផ្សេងៗ ដើម្បីសម្រួលដល់កិច្ចការងាររបស់ក្រុមវិចិត្រករ។

បច្ចុប្បន្ន សកម្មភាពគូរគំនូរនេះ កំពុងដំណើរការយ៉ាងសកម្មនៅទីតាំង សួនច្បារមុខវត្តបុទុមវតី។ បើតាមលោក តាន់ គឹមសួរ បន្ទាប់ពីបញ្ចប់ការងារគូរ ផ្ទាំងគំនូរនេះនឹងត្រូវបាញ់ថ្នាំការពារកម្ដៅ និងសំណើម រួចដាក់តាំងបង្ហាញនៅទីតាំងដដែលនេះក្នុងរយៈពេល ២ ខែ ដើម្បីទុកជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានទស្សនា និងឈ្វេងយល់ពីអត្ថន័យនៃស្នាដៃសិល្បៈដ៏អស្ចារ្យមួយនេះ៕




អត្ថបទបន្ទាប់


អតីតមេដឹកនាំហ្វីលីពីនលោក ឌូទើតេ នឹងឡើងតតាំងក្តីនៅតុលាការយុត្តិធម៌អន្តជាតិពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

អតីតប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) ប្រឈមនឹងការឡើង សវនាបឋមនៅតុលាការយុត្តិធម៌អន្តជាតិ (ICC) ពាក់ព័ន្ធន…

កម្ពុជាបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់របស់ថៃ រឿងផ្ទុះអាវុធនៅព្រំដែនខេត្តព្រះវិហារ

ក្រសួងការពារជាតិកម្ពុជាបានចេញមកទាត់ចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់យោធា និងបណ្តាញសារព័ត៌មានថៃដែលថា កងកម្លាំង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ