ឥណ្ឌា និងប៉ាគីស្ថាន

ស្នូរផ្ទុះនៅតាមទីក្រុងតូចធំនៅតែមាន ទោះឥណ្ឌា និងប៉ាគីស្ថាន ព្រមព្រៀងឈប់បាញ់គ្នា


មហាអំណាចនុយក្លេអ៊ែទាំងពីរឥណ្ឌា និងប៉ាគីស្ថាន បានព្រមព្រៀងគ្នាលើបទឈប់បាញ់កាលពីថ្ងៃសៅរ៍ ដែលបានចូលជាធរមានភ្លាមៗបន្ទាប់ពីរងសម្ពាធពីសហរដ្ឋអាម៉េរិក និងការប្រយុទ្ធគ្នារយៈពេលបួនថ្ងៃ ប៉ុន្តែក្នុងពេលប៉ុន្មានម៉ោងមកនេះ ស្នូរផ្ទុះនៅតែលាន់ឮតាមទីក្រុងព្រំដែនតូចធំ ហើយឥណ្ឌា បានចោទប៉ាគីស្ថានថា បានរំលោភលើកិច្ចព្រមព្រៀងនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ឥណ្ឌា និងប៉ាគីស្ថាន
ដោយ

ក្រោយមានការប៉ះទង្គិចគ្នាដោយយោធារយៈពេល៤ថ្ងៃរួចមក នៅទីបំផុតអគ្គនាយកនៃប្រតិបត្តិការយោធានៃប្រទេសឥណ្ឌា និងប៉ាគីស្ថាន បានព្រមព្រៀងគ្នាលើបទឈប់បាញ់ដែលបានចូលធរមានភ្លាមៗកាលពីល្ងាចថ្ងៃសៅរ៍ ទី១០ ខែឧសភា ក្រោយពីមានការសម្របសម្រួលតាមទូរសព្ទជាច្រើនម៉ោងពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។

លោក ត្រាំ បានបង្ហោះសារនៅលើប្រព័ន្ធ X ថា បន្ទាប់ពីកិច្ចចរចា​ពេញមួយយប់ក្រោមការសម្របសម្រួលរបស់អាម៉េរិក លោក ត្រាំ បានប្រកាសថា ឥណ្ឌា និងប៉ាគីស្ថាន បានយល់ព្រមលើបទឈប់បាញ់ពេញលេញ និងជាបន្ទាន់ ហើយលោកក៏បានសាទរប្រទេសទាំងពីរចំពោះការប្រើសុភវិនិច្ឆ័យ និងបញ្ញាដ៏ឈ្លាសវៃ។

ទោះជាយ៉ាងណា រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក វីក្រាម មីស្រ៊ី (Vikram Misri) បានចោទភាគីប៉ាគីស្ថានថា បានបាញ់ផ្លោងឆ្លងកាត់បន្ទាត់ត្រួតពិនិត្យ (LoC) នៅក្នុងទីក្រុងអាក់នូ និងបានពង្រាយយន្តហោះដ្រូននៅជិតព្រំដែនដែលជាការបំពានបទឈប់បាញ់ ហើយកងទ័ពឥណ្ឌាបានត្រៀមលក្ខណៈឆ្លើយតបវិញយ៉ាងម៉ឺងម៉ាត់ចំពោះការបង្កហេតុណាមួយ។

លោក មីស្រ៊ី បានប្រាប់សន្និសីទសារព័ត៌មានមួយថា ឥណ្ឌាសូមអំពាវនាវឱ្យប៉ាគីស្ថាន ចាត់វិធានការសមស្រប ដើម្បីដោះស្រាយការរំលោភលើបទឈប់បាញ់នេះ និងដោះស្រាយស្ថានការណ៍ដោយភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវ។

ឆ្លើយតបនឹងការចោទប្រកាន់របស់ឥណ្ឌា ក្រសួងការបរទេសប៉ាគីស្ថាន បាននិយាយថា ប៉ាគីស្ថានបានប្តេជ្ញាចិត្តចំពោះបទឈប់បាញ់នេះ និងបានស្តីបន្ទោសឥណ្ឌាថា ជាអ្នករំលោភបំពានបទឈប់បាញ់ ហើយបានបន្ថែមថា កងកម្លាំងរបស់ប៉ាគីស្ថាន កំពុងដោះស្រាយស្ថានការណ៍ដោយការទទួលខុសត្រូវ និងការអត់ធ្មត់។

ការប្រយុទ្ធគ្នារវាងប្រទេសទាំងពីរមានសភាពខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេលជិត៣ទសវត្សន៍មកនេះ និងបានគំរាមកំហែងដល់ការផ្ទុះឡើងជាសង្រ្គាមពេញលក្ខណៈនៅក្នុងតំបន់មួយក្នុងចំណោមតំបន់ដែលងាយនឹងផ្ទុះជាសង្គ្រាម និងមានប្រជាជនរស់នៅច្រើនបំផុតនៅលើពិភពលោក៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


វៀតណាម បង្ក្រាបការរត់ពន្ធទុរេនផ្ទុកសារធាតុគីមីពីថៃ ចូលទឹកដីខ្លួនក្នុងទំហំរាប់លានដុល្លារ

អាជ្ញាធរនៅតំបន់ខ្ពង់រាបភាគកណ្ដាល នៃប្រទេសវៀតណាម កំពុងបើកការស៊ើបអង្កេតលើបុរសពីរនាក់ដែលត្រូវបានចោទប្រកាន់ពីបទរត់ពន្ធផ្លែទុរេនផ្ទុកសារធាត…

លោក ត្រាំ អះអាងថា លោកនឹងរក្សាអត្រាពន្ធមូលដ្ឋានយ៉ាងហោចណាស់១០% ទោះប្រទេសនោះមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក

មុនលោក ដូណាល់ ត្រាំ ត្រឡប់មកដឹកនាំសេតវិមានអាម៉េរិកជាថ្មី ប្រទេសមានការអភិវឌ្ឈន៍តិចតួចជាច្រើនអាចនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ