អង្គការសង្គមស៊ីវិល

អាម៉េរិក ត្រៀមដកខ្លួនចេញពីអង្គការចំនួន៣១ ក្រោមចំណុះ UN និងអង្គការអន្តរជាតិ ចំនួន ៣៥ផ្សេងទៀត


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងដកខ្លួនចេញពីអង្គការចំនួន៣១ ក្រោមចំណុះអង្គការសហប្រជាជាតិ (UN) និងអង្គការអន្តរជាតិ ចំនួន៣៥ ផ្សេងទៀតសរុបចំនួន៦៦ ដោយលោកបានចោទប្រកាន់ថា អង្គការទាំងនោះធ្វើសកម្មភាពប្រឆាំងនឹងផលប្រយោជន៍ជាតិរបស់សហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើននៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។
អង្គការសង្គមស៊ីវិល
ដោយ

អាម៉េរិក គ្រោងដកខ្លួនចេញពីអង្គការស្ថិតក្រោមចំណុះរបស់អង្គការសហប្រជាជាតិ (UN) និងអង្គការអន្តរជាតិផ្សេងទៀតសរុបចំនួន៦៦ ហើយអ្វីដែលជាការកត់សម្គាល់អាម៉េរិក នឹងដកខ្លួនចេញពីអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិ ស្តីពីបម្រែបម្រួលអាកាសធាតុ ដែលជាសន្ធិសញ្ញាអាកាសធាតុសកលដ៏សំខាន់ ដែលចងភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីសផងដែរ។ សហរដ្ឋអាម៉េរិកនឹងក្លាយជាប្រទេសដំបូងគេ ដែលដកខ្លួនចេញពីអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ។

ទន្ទឹមនេះ ទីក្រុងវ៉ាស៊ីនតោន ក៏នឹងដកខ្លួនចេញផងដែរពីអង្គការ UN Women និងមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ ដែលធ្វើការផ្តោតលើការធ្វើផែនការគ្រួសារ និងសុខភាពមាតា និងកុមារផងដែរ។ មូលនិធិរបស់សហរដ្ឋអាម៉េរិក សម្រាប់ទីភ្នាក់ងារជាច្រើននៃអង្គការសហប្រជាជាតិ ត្រូវបានកាត់បន្ថយយ៉ាងខ្លាំងរួចទៅហើយ។

សេតវិមានបាននិយាយថា ការសម្រេចចិត្តនេះ គឺជាផ្នែកមួយនៃការពិនិត្យឡើងវិញកាន់តែទូលំទូលាយទៅលើអង្គការអន្តរជាតិ នានា និងមានគោលបំណងបញ្ឈប់ការផ្តល់មូលនិធិរបស់សហរដ្ឋអាម៉េរិក សម្រាប់បណ្ដាអង្គការ ដែលខ្លួននិយាយថា លើកកម្ពស់របៀបវារៈសកលដែលប្រឆាំងនឹងអធិបតេយ្យភាព និងអាទិភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក។

លោក ដូណាល់ ត្រាំ មានការសង្ស័យជាយូរមកហើយចំពោះបណ្ដាស្ថាប័នពហុភាគី ហើយបានសម្រេចចិត្តកាត់ផ្តាច់ទំនាក់ទំនងជាមួយស្ថាប័នដូចជាក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អង្គការយូណេស្កូ និងអង្គការសុខភាពពិភពលោកជាដើម៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


យោធាថៃ ត្រៀមរុះរើ និងកែសម្រួលផែនការគ្រប់គ្រងអាវុធយុទ្ធភណ្ឌនៅក្នុងឆ្នាំ២០២៧ ក្រោយការយុទ្ធគ្នាទ្រង់ទ្រាយធំជាមួយកម្ពុជា

បទពិសោធន៍នៃការប្រយុទ្ធគ្នាទ្រង់ទ្រាយធំនៅតាមព្រំដែនជាមួយនឹងកម្ពុជា បានធ្វើឲ្យយោធាថៃ មានគម្រោងរុះរើ និងកែសម្រួលផែនការគ្រប់គ្រងអាវុធរបស់ខ្លួន…

វៀតណាម រកឃើញកំណប់រ៉ែប្រេងដ៏ធំបំផុតមិនធ្លាប់មាននៅអាស៊ាននៅ២ទសវត្សរ៍មកនេះ

ក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកថាមពល Wood Mackenzie បានទម្លាយឱ្យដឹងថា ក្រុមហ៊ុនផលិតប្រេងអាម៉េរិក Murphy Oil បានរកឃើញកំណប់រ៉ែប្រេងនៅវៀតណាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ