ព្រឹទ្ធសភាអាម៉េរិក

ទីបំផុតព្រឹទ្ធសភាអាម៉េរិកបោះឆ្នោតគាំទ្រឱ្យបើកដំណើរការរដ្ឋាភិបាលអាម៉េរិកឡើងវិញ


នៅទីបំផុតព្រឹទ្ធសអាម៉េរិកបានបោះឆ្នោតដោយសំឡេងភាគច្រើន៦០សំឡេងទល់នឹង៤០សំឡេងកាលពីថ្ងៃទី១០ ខែវិច្ឆិកា ម៉ោងនៅសហរដ្ឋអាម៉េរិក ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ទ្វេបក្សមួយ ដែលបើកផ្លូវឱ្យរដ្ឋាភិបាលអាម៉េរិក ដែលបានបិទដំណើរការជាង១ខែកន្លងមកនេះអាចបើកដំណើរការឡើងវិញ។
ព្រឹទ្ធសភាអាម៉េរិក
ដោយ

ការបិទដំណើរការរដ្ឋាភិបាលដ៏យូរបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាម៉េរិកនេះ បានបណ្ដាលឱ្យផ្អាកជំនួយស្បៀងអាហារ ការពន្យារពេលបើកប្រាក់ខែសម្រាប់មន្ត្រីសហព័ន្ធ និងការរាំងស្ទះដល់ការធ្វើដំណើរតាមផ្លូវអាកាស ព្រមទាំងបញ្ចប់នូវការខាតបង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។

ព្រឹទ្ធសភាអាម៉េរិកបានបោះឆ្នោតអនុម័តសម្របសម្រួលឱ្យបញ្ចប់ការបិទផ្អាកដំណើរការរដ្ឋាភិបាលសហព័ន្ធហើយ ក្រោយអូសបន្លាយពេលអស់ជាង១ខែកន្លងមកនេះ។ ការព្រមព្រៀងគ្នា ដែលទទួលបានការគាំទ្រពីសមាជិកគណបក្សសាធារណរដ្ឋភាគច្រើន និងសមាជិកគណបក្សប្រជាធិបតេយ្យចំនួន៨រូបនេះ បានស្ដារឡើងវិញនូវមូលនិធិសម្រាប់បណ្ដាទីភ្នាក់ងារសហព័ន្ធរហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ដោយទប់ស្កាត់ការបញ្ឈប់មន្ត្រីពីការងារ និងបើកដំណើរការរដ្ឋាភិបាលឡើងវិញ។

ពេលនេះសេចក្ដីព្រាងច្បាប់នេះត្រូវបានបញ្ជូនត្រលប់ទៅរដ្ឋសភាវិញហើយ ដើម្បីអនុម័ត ហើយគេជឿថា ប្រធានសភាអាម៉េរិកលោក Mike Johnson នឹងអនុម័តសេចក្ដីព្រាងច្បាប់នេះយ៉ាងឆាប់រហ័ស ដើម្បីឱ្យប្រធានាធិបតី ដូណាល់ ត្រាំ ចុះហត្ថលេខា។ ខណៈដែលសេចក្តីព្រាងច្បាប់នេះកំណត់ពេលបោះឆ្នោតនៅខែធ្នូ ចុងឆ្នាំនេះ ដើម្បីទប់ស្កាត់ការផុតសុពលភាពនៃការឧបត្ថម្ភធនធានារ៉ាប់រងសុខភាពសម្រាប់ពលរដ្ឋអាម៉េរិកចំនួន២៤លាននាក់ មិនមានការធានាលើការបន្តសុពលភាពការឧបត្ថម្ភធនធានារ៉ាប់រងសុខភាពនោះទេ ដែលនឹងធ្វើឱ្យពួកប្រជាធិបតេយ្យជាច្រើនមិនសប្បាយចិត្ត។

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីម៉ាឡេស៊ីចោទសួរក្រុមប្រឆាំងនៅថៃថា តើពួកគេសប្បាយចិត្តណាស់មែនទេ ពេលឃើញកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា-ថៃត្រូវជាប់គាំង?

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅថ្ងៃទី ១១ ខែវិច្ឆិកា នេះ បានចេញប្រតិកម្មខ្លាំងៗ ទៅកាន់ក្រុមប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ