វិស័យធនាគារ

អាជ្ញាធរវៀតណាមនឹងហាមធនាគារនានា មិនឱ្យរឹបអូសលំនៅឋាន ឬមធ្យោបាយសម្រាប់រកប្រាក់ចំណូលរបស់កូនបំណុល ខណៈកម្ចីខូចកើនឡើងលើស១១ពាន់លានដុល្លារ


ធនាគារកណ្ដាលវៀតណាម បានស្នើច្បាប់ថ្មី ដើម្បីការពារប្រជាជនពីការបាត់បង់លំនៅឋានដែលពួកគេមានតែមួយគត់សម្រាប់រស់នៅ ឬប្រភពប្រាក់ចំណូលចម្បងរបស់ពួកគេដោយសារតែបំណុលស្អុយ ឬកម្ចីខូច ពោលគឺហាមធនាគារនានា មិនឱ្យរឹបអូសតែម្ដង ដើម្បីឱ្យពួកគេអាចរស់បានតទៅទៀត។ ការស្នើច្បាប់ថ្មីនេះ ធ្វើឡើងក្រោយកម្ចីខូចនៅក្នុងប្រទេស ដែលមានប្រជាជនជាង១០០លាននាក់នេះ បានកើនលើស១១ពាន់លានដុល្លារអាម៉េរិក គិតត្រឹមចុងខែមិថុនា ឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។
វិស័យធនាគារ
ដោយ

ធនាគារកណ្ដាលវៀតណាម បានស្នើច្បាប់ថ្មី ហាមធនាគារនានា មិនឱ្យរឹបអូសលំនៅឋានរបស់កូនបំណុលមានតែមួយគត់សម្រាប់រស់នៅ ឬមធ្យោបាយ ឬឧបករណ៍ចាំបាច់សម្រាប់រកប្រាក់ចំណូលចិញ្ចឹមជីវិត ក្រោយកម្ចីខូចនៅក្នុងប្រទេសនេះ បានកើនឡើងលើស១១ពាន់លានដុល្លារអាម៉េរិក។ គោលដៅចម្បងនៃសំណើច្បាប់ថ្មីនេះ គឺដើម្បីការពារប្រជាជន បញ្ចៀសកុំឱ្យគ្រួសារពលរដ្ឋគ្មានជម្រក ឬបាត់បង់ប្រាក់ចំណូលដែលមិនអាចរស់បាន។

ធានាគារកណ្ដាលវៀតណាម បាននិយាយថា វិធីសាស្ត្រខាងលើនេះ គឺយកគំរូពីប្រទេសធំៗដូចជាអាល្លឺម៉ង់ និងកាណាដាជាដើម ដែលមានការការពារប្រជាជនជាកូនបំណុលក្នុងរូបភាពស្រដៀងគ្នានេះ។

ប៉ុន្តែទន្ទឹមនេះ អ្នកខ្ចី ឬកូនបំណុលត្រូវតែបញ្ជាក់ច្បាស់ថា លំនៅឋាននោះ គឺជាលំនៅឋានតែមួយគត់សម្រាប់ខ្លួនរស់នៅ ឬមធ្យោបាយ ឬឧបករណ៍នោះចាំបាច់ខ្លាំងសម្រាប់ការរកប្រាក់ចំណូលចិញ្ចឹមជីវិត ហើយម្ចាស់បំណុល ឬគ្រឹះស្ថានធនាគារមិនចាំបាច់ផ្ទៀងផ្ទាត់ការបញ្ជាក់អះអាងរបស់កូនបំណុលនោះឡើយ គឺទុកឱ្យខាងរដ្ឋអំណាចជាអ្នកពិនិត្យ។ ប្រសិនបើត្រូវបានអនុម័តច្បាប់ថ្មីនេះអាចនឹងជាចូលជាធរមានចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ តទៅ។

សូមបញ្ជាក់ថា វិធានការនេះកើតមានឡើងក្រោយស្ថិតិផ្លូវការបានបង្ហាញថា កម្ចីខូចនៅធនាគារពាណិជ្ជធំៗចំនួន២៩គ្រឹះស្ថាន នៅក្នុងប្រទេសវៀតណាម បានឈានដល់១១,៣ពាន់លានដុល្លារអាម៉េរិក គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៥ ដោយកើនឡើងជាង១៣% បើធៀបនឹងចុងឆ្នាំ២០២៤៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ផលិតផលដែក និងអាលុយមីញ៉ូមរហូតដល់ជាង៤០០មុខរងគំនាបពន្ធ ៥០% ពីអាម៉េរិក

រដ្ឋបាលលោក ដូណាល់ ត្រាំ បានពង្រីកការអនុវត្តពន្ធគយ ៥០% ដែលលោកបានដាក់លើដែក និងអាលុយមីញ៉ូមដោយស្ងាត់ៗ ដោយបានរួមបញ្ចូលផលិតផលពាក់ពន្ធដែលធ្វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ