ធនាគារពិភពលោក

ធនាគារពិភពលោកអះអាងថា ប្រទេសក្រីក្រកំពុងដោះស្រាយបំណុល៧៤១ពាន់លានដុល្លារទាំងត្រដាបត្រដួស


ធនាគារពិភពលោកបានអះអាងថា នៅពេលនេះប្រទេសក្រីក្រកំពុងស្ថិតក្នុងស្ថានភាពហានិភ័យខ្ពស់ខាងផ្នែកសេដ្ឋកិច្ច ដោយសារពួកគេត្រូវរ៉ាប់រងដោះស្រាយបន្ទុកបំណុលដែលកំពុងមានការកើនឡើងខ្លាំង។ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ប្រទេសក្រីក្រកំពុងតស៊ូដោះស្រាយបំណុល ដែលមានទំហំរហូតដល់៧៤១ពាន់លានដុល្លារទាំងត្រដាបត្រដួស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ធនាគារពិភពលោក
ដោយ

ធនាគារពិភពលោកកាលពីថ្ងៃទី៣ ខែធ្នូ បានលើកឡើងដ៏គួរឱ្យភ្ញាក់ផ្អើលថា គម្លាតរវាងការចំណាយលើការទូទាត់បំណុលរបស់ប្រទេសក្រីក្រ និងការផ្តល់ហិរញ្ញប្បទានថ្មីបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង៥០ឆ្នាំកន្លងមកនេះ។ ស្ថាប័នហិរញ្ញវត្ថុ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន នេះ បានអះអាងថា ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ប្រទេសក្រីក្រទាំងនោះកំពុងតស៊ូក្នុងការដោះស្រាយបំណុលប្រមាណ៧៤១ពាន់លានដុល្លារ។

ដើម្បីដោះស្រាយបញ្ហាវិបត្តិបំណុលរបស់ប្រទេសក្រីក្រទាំងនោះ អ្នកជំនាញ កំពុងស្នើឲ្យមានការគិតគូរឡើងវិញនូវលក្ខខណ្ឌហិរញ្ញប្បទានសកល ដែលមានភាពធូរស្រាលជាងមុន ដើម្បីរៀបចំសេដ្ឋកិច្ច ក៏ដូចជាច្បាប់ឱ្យមានសណ្តាប់ធ្នាប់ផ្នែកហិរញ្ញវត្ថុ។ នៅក្នុងរបាយការណ៍បំណុលអន្តរជាតិ ប្រចាំឆ្នាំរបស់ខ្លួន ធនាគារពិភពលោកបានរកឃើញថា ការទូទាត់ការប្រាក់សរុបរបស់ប្រទេសក្រីក្រដែលជាកូនបំណុលបានឈានដល់កំណត់ត្រាថ្មីរហូតដល់ជាង៤១៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៤។

លោក អ៊ីនឌឺមីត ហ្គីល (Indermit Gill) អ្នកសេដ្ឋកិច្ចរបស់ធនាគារពិភពលោកបានអះអាងថា ស្ថានភាពហិរញ្ញវត្ថុសកលអាចនឹងមានភាពប្រសើរឡើង ប៉ុន្តែប្រទេសក្រីក្រមិនគួរព្យាយាមកុហកខ្លួនឯងនោះទេ។ លោកបានអះអាងថា ប្រទេសក្រីក្រមិនទាន់រួចផុតពីគ្រោះថ្នាក់នៅឡើយទេ ហើយបានព្រមានថា ការកើនឡើងនៃបំណុលកំពុងបន្តតាមរបៀបថ្មី និងមានគ្រោះថ្នាក់។

បើតាមការអះអាងរបស់ធនាគារពិភពលោក ប្រទេសក្រីក្រ ក៏កំពុងងាកទៅរកទីផ្សារបំណុលក្នុងស្រុកកាន់តែខ្លាំងឡើង ដើម្បីគាំទ្រការចំណាយ និងដោះស្រាយបញ្ហាផ្សេងៗ។ នៅក្នុងចំណោមប្រទេសក្រីក្រចំនួន៥០ បំណុលក្នុងស្រុកបានកើនឡើងក្នុងល្បឿនលឿនជាងបំណុលខាងក្រៅស្រុកកាលពីឆ្នាំមុន។ នេះជាសញ្ញានៃការវិវត្តនៃទីផ្សារឥណទានក្នុងស្រុក តែវាអាចជាការច្របាច់កលើប្រាក់កម្ចីរបស់ធនាគារក្នុងស្រុក និងអាចបង្កើនថ្លៃដើមនៃការផ្តល់ហិរញ្ញប្បទាន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រសួងពាណិជ្ជកម្មជំរុញឱ្យអ្នកផលិតក្នុងស្រុកពង្រឹងគុណភាពទំនិញ ដើម្បីធានាការប្រកួតប្រជែងក្រោយតម្រូវការហក់ឡើងខ្ពស់

ស្របពេលដែលតម្រូវការប្រើប្រាស់ផលិតផលក្នុងស្រុកកំពុងមានការកើនឡើងខ្លាំង រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជំរុញដល់អ្នកផលិតក្នុងស្រុកផ្ដោតលើការពង្រឹងគុណ…

ក្រុមហ៊ុនធានារ៉ាប់រងនៅអាស៊ាន ស្នើឱ្យមានគំរូថ្មី ក្នុងការធានារ៉ាប់រងហានិភ័យបង្កឡើងដោយគ្រោះធម្មជាតិ

ស្របពេលរដ្ឋាភិបាលនៅតំបន់អាស៊ីអាគ្នេយ៍ កំពុងខិតខំប្រឹងប្រែងផ្តល់ជំនួយដល់អ្នកនៅមានជីវិតពីព្យុះស៊ីក្លូន និងព្យុះផ្សេងៗទៀត ដែលបានកើតឡើងថ្មីៗ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ