សេដ្ឋកិច្ចពិភពលោក

សេដ្ឋកិច្ចពិភពលោក នឹងប្រឈមហានិភ័យធំៗ៣នៅឆ្នាំ២០២៦


កាលពីពេលថ្មីៗមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករសម្រាលការព្រួយបារម្ភអំពីការធ្លាក់ចុះកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៥ នេះ ហើយការព្យាកររបស់ Bloomberg Economics ក៏បានសន្និដ្ឋានប្រហាក់ប្រហែលគ្នានេះដែរ តែបានដាក់ក្តីបារម្ភលើចំណុចសំខាន់ៗ៣។ ស្ថាប័ននេះបានព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងសម្រេចបានកំណើនក្នុងរង្វង់៣,២%នៅឆ្នាំ២០២៥ ហើយនឹងធ្លាក់ចុះមកនៅត្រឹម២,៩%នៅឆ្នាំ២០២៦។ មានបញ្ហាធំៗ៣ ដែលជំរុញឱ្យស្ថាប័ននេះទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំក្រោយរួមមានបញ្ហាពន្ធគយ, AI និងកំណើនបំណុល។
សេដ្ឋកិច្ចពិភពលោក
ដោយ

សារព័ត៌មាន The Edge Malaysia បានរាយការណ៍ថា សម្ពាធពន្ធគយរបស់សហរដ្ឋអាម៉េរិកនៅតែជាដុំពពកខ្មៅជះស្រមោលស្រអាប់លើស្ថានភាពសេដ្ឋកិច្ចពិភពលោក។ ជាក់ស្តែងការគំរាមកំហែងចុងក្រោយបំផុតរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ពាក់ព័ន្ធការដំឡើងពន្ធបន្ថែម១០០%លើទំនិញចិនបានបង្កឱ្យមានការភ័យខ្លាចជាថ្មីសម្រាប់សេដ្ឋកិច្ចពិភពលោក ការកើនឡើងបំណុលរបស់រដ្ឋាភិបាល និងធ្វើឱ្យប៉ះពាល់ដល់វិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

Bloomberg Economics បានអះអាងថា បញ្ហាទាំងនេះអាចនឹងក្លាយជាប្រធានបទសម្រាប់កិច្ចពិភាក្សា នៃក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងធនាគារកណ្តាលនៅទីក្រុងវ៉ាស៊ីនតោន នាសប្តាហ៍នេះ។ ការព្រួយបារម្ភទាំងនេះបានលេចឡើងស្របពេលដែលអស្ថិរភាពនយោបាយកំពុងកើតមាននៅប្រទេសមួយចំនួនដូចជាជប៉ុន និងបារាំងជាដើម។

លោកស្រី ខារ៉េន ឌីណាន់ (Karen Dynan) សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Harvard បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីសប្តាហ៍មុនថា សេដ្ឋកិច្ចពិភពលោកត្រូវបានគេមើលឃើញថាហាក់មានភាពធន់ តែភាពធន់នេះទំនងជាមិនមាននិរន្តរនោះទេ។

ស្ថិតក្នុងស្ថានភាពបែបនេះ Bloomberg Economics បានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៥ នេះ នឹងសម្រេចបានក្នុងរង្វង់៣,២% តែនៅឆ្នាំក្រោយនឹងធ្លាក់ចុះមកនៅត្រឹម២,៩%។

បើយោងតាមរបាយការណ៍របស់វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ គិតត្រឹមឆមាសទី១ឆ្នាំ២០២៥ ទំហំបំណុលពិភពលោកបានកើនដល់៣៣៨ទ្រីលានដុល្លារមានការកើនឡើងរហូតដល់២១ទ្រីលានដុល្លារ។ ក្រៅពីបញ្ហាបំណុល បញ្ហាបច្ចេកវិទ្យា ជាពិសេស AI ក៏ជាបញ្ហាគួរឱ្យព្រួយបារម្ភដែរ។ អ្នកសេដ្ឋកិច្ចនៅ Oxford Economics បានអះអាងថា ការរត់ប្រណាំង និងការប្រកួតប្រជែងជ្រុលលើ AI ដែលជាបច្ច័យនាំឱ្យមានការបង្ហូរទឹកប្រាក់ដ៏សម្បើម ក៏អាចបង្កជាហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រោយគំរាមដាក់ពន្ធ១០០% លោក ត្រាំ អះអាងប្រាប់គេឯងថា លោកគ្រាន់តែចង់ជួយចិន មិនមែនធ្វើបាបនោះទេ

ក្រោយបានបង្ហាញការខឹងច្រឡោតតោតតូង និងគំរាមដាក់ពន្ធគយ១០០% ព្រមទាំងលុបចោលជំនួបជាមួយលោក ស៊ី ជីនពីង បានប៉ុន្មានថ្ងៃ លោក ដូណាល់ ត្រាំ ប្រធា…

ឥណ្ឌូនេស៊ីគ្រោងប្រែក្លាយកោះបាលី ទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំនៅក្នុងតំបន់

ឥណ្ឌូនេស៊ីដែលមានសេដ្ឋកិច្ចធំជាងគេនៅតំបន់អាស៊ីអគ្នេយ៍ គ្រោងបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅតំបន់ទេសចរណ៍កោះបាលី ស្របពេលដែលប្រទេសនេះកំពុងស្វែងរក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ