នុយក្លេអ៊ែ

តើមកដល់ពេលនេះ ពិភពលោកមានក្បាលគ្រាប់នុយក្លេអ៊ែ ចំនួនប៉ុន្មាន ហើយប្រទេសណាមានច្រើនជាងគេ?


ក្បាលគ្រាប់នុយក្លេអ៊ែ ដែលជាអាវុធដ៏សាហាវ ដែលអាចបំផ្លាញពិភពលោកទាំងមូលក្នុងមួយពព្រិចភ្នែក បច្ចុប្បន្នមានចំនួនសរុបរហូតដល់ទៅ១២,២៤១គ្រាប់ ដែលធ្វើឱ្យពិភពលោកកំពុងមានការព្រួយបារម្ភពីការកើតមានសង្គ្រាមនុយក្លេអ៊ែ។ ដោយសារចំនួនក្បាលគ្រាប់នុយក្លេអ៊ែកំពុងមានការកើនឡើងខ្ពស់បានធ្វើឱ្យវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ ព្រមានថា ពិភពលោកកំពុងស្ថិតក្នុងយុគសម័យនៃការគំរាមកំហែងថ្មីមួយ។
នុយក្លេអ៊ែ
ដោយ

វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងស្តុកហូល (Stockholm) ប្រទេសស៊ុយអែត បានព្រមានថា ពិភពលោកកំពុងវិវត្តឈានចូលយុគសម័យថ្មីដ៏គ្រោះថ្នាក់ ក្រោយបណ្តាប្រទេសដែលមានអាវុធនុយក្លេអ៊ែ នៅលើពិភពលោកកំពុងបង្កើនឃ្លាំងអាវុធដ៏មហាប្រល័យរបស់ពួកគេ ដូច្នេះពិភពលោកកំពុងតែបង្កើតយុគសម័យថ្មីនៃការគំរាមកំហែងដោយអាវុធប្រល័យលោក។

តាមស្ថិតិមួយបានអះអាងថា គិតត្រឹមខែមករា ឆ្នាំ២០២៥ ពិភពលោកមានក្បាលគ្រាប់នុយក្លេអ៊ែ សរុបប្រមាណ១២,២៤១គ្រាប់ ក្នុងនោះនៅក្នុងឃ្លាំងយោធា ដែលគេបានត្រៀមបម្រុងមានចំនួន៩,៦១៤ គ្រាប់ ដោយក្បាលគ្រាប់ទាំងនោះភាគច្រើនស្ថិតនៅសហរដ្ឋអាម៉េរិក និងរុស្ស៊ី។ មហាអំណាចយោធាពិភពលោកទាំង៩ ដែលគេអះអាងថា មានក្បាលគ្រាប់នុយក្លេអ៊ែ ច្រើនជាងគេរួមមានសហរដ្ឋអាម៉េរិក រុស្ស៊ី ចក្រភពអង់គ្លេស បារាំង ចិន ឥណ្ឌា ប៉ាគីស្ថាន និងកូរ៉េខាងជើង។ ដោយឡែកអ៊ីស្រាអែល ដែលកំពុងជាប់ដៃបាញ់ប្រហារតាមអាកាសជាមួយអ៊ីរ៉ង់ ក៏គ្រោងបង្កើនស្តុកនុយក្លេអ៊ែ ផងដែរ។

ក្រៅពីរុស្ស៊ី និងសហរដ្ឋអាម៉េរិក ឃ្លាំងអាវុធនុយក្លេអ៊ែ​ ដែលកើនឡើងលឿនបំផុតត្រូវបានគេជឿជាក់ថា នៅមហាយក្សចិន ដោយទីក្រុងប៉េកាំង បានបន្ថែមក្បាលគ្រាប់ថ្មីប្រហែល១00គ្រាប់ក្នុងមួយឆ្នាំចាប់តាំងពីឆ្នាំ២០២៣មក។ តាមការប៉ាន់ប្រមាណ រុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែ ចំនួន៥,៤៥៩គ្រាប់ ខណៈអាម៉េរិក មានចំនួន៥,១៧៧គ្រាប់ ចំណែកចិន មានប្រមាណ៦០០គ្រាប់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើអ្វីជាបញ្ហាប្រឈមធំៗរបស់លោកស្រី ផៃថងថាន ក្រោយឡើងកាន់តំណែងបាន១០ខែកន្លងមកនេះ?

នៅ១០ខែក្រោយចូលកាន់តំណែងជានាយករដ្ឋមន្រ្តីស្រី្តទី២ និងជានាយករដ្ឋមន្រ្តីក្មេងជាងគេបំផុតរបស់ថៃ លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា ត្រូវបានគេអះអាងថ…

តើការបិទមិនឱ្យនាំចូលបន្លែ ផ្លែឈើពីថៃ អាចជះផលប៉ះពាល់ និងផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា យ៉ាងណាដែរ?

មួយថ្ងៃក្រោយការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អាជ្ញាធរកម្ពុជា បានសម្រេចបិទការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ ទាំងស្រុង នៅថ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ