វិស័យពាណិជ្ជកម្ម

ពិភពលោកកំពុងបារម្ភលោកដូណាល់ត្រាំ ប្រើវិធានការពន្ធគយដើរអុកឡុកពាណិជ្ជកម្មពិភពលោកបន្តទៀត


ពិភពលោកបារម្ភលោកដូណាល់ត្រាំ ប្រើវិធានការពន្ធគយដើរអុកឡុកពាណិជ្ជកម្មពិភពលោកបន្តទៀត ខណៈឆ្នាំ២០២៥ ដែលនឹងត្រូវបិទបញ្ចប់នៅប៉ុន្មានថ្ងៃខាងមុខនេះអាចចាត់ទុកជាឆ្នាំមួយដ៏លំបាកលំបិនជាងគេមួយសម្រាប់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចពិភពលោក ដែលបង្កឡើងបញ្ហាពន្ធគយបដិការ ដែលបានកំណត់ដោយ លោក ដូណាល់ ត្រាំ។ ដោយសារបញ្ហាពន្ធគយជាបញ្ហាធ្ងន់ធ្ងរបានធ្វើឱ្យពិភពលោកកំពុងខ្លាចរអាថា តើលោក ត្រាំ នឹងប្រើប្រាស់អាវុធនេះដើរអុកឡុកពិភពលោកនៅឆ្នាំ២០២៦ បន្តទៀតឬយ៉ាងណា? នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យពាណិជ្ជកម្ម
ដោយ

ការវិលត្រឡប់របស់លោក ដូណាល់ ត្រាំ មកគ្រប់គ្រងសេតវិមានអាម៉េរិកជាថ្មីនៅឆ្នាំ២០២៥ បានធ្វើឲ្យពិភពលោកជួបព្យុះភ្លៀង និងរងភាពរង្គោះរង្គើក្នុងទីផ្សារហិរញ្ញវត្ថុយ៉ាងខ្លាំង ទម្រាំតែស្ងប់ស្ងាត់ទៅវិញនៅចុងឆ្នាំនេះ ប៉ុន្តែរលកនៃការភ័យខ្លាចនៅតែមានសម្រាប់ឆ្នាំ២០២៦ បើទោះបីជាប្រទេសមួយចំនួនសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកយ៉ាងណាក៏ដោយ។

តាមរយៈសម្ពាធពន្ធបដិការនេះ រដ្ឋបាលលោក ត្រាំ អាចរកប្រាក់ចំណូលបានប្រមាណ ២០០ពាន់លានដុល្លារចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចអាម៉េរិក ក្រោយពីបានចុះកិច្ចព្រមព្រៀងជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗជាច្រើនរួមមាន សហភាពអឺរ៉ុប ចក្រភពអង់គ្លេស ស្វីស ជប៉ុន កូរ៉េខាងត្បូង វៀតណាម និងប្រទេសដទៃទៀត។ ប៉ុន្តែការចរចាកិច្ចព្រមព្រៀងរវាងអាម៉េរិក និងចិននៅតែមិនទាន់អាចបញ្ចប់ ទោះបីជាមានការចរចាជាច្រើនជុំ និងកិច្ចប្រជុំផ្ទាល់រវាងលោកដូណាល់ត្រាំ និងមេដឹកនាំចិនលោក ស៊ី ជីនពីង យ៉ាងណាក៏ដោយចុះ។

អតិរេកពាណិជ្ជកម្មរបស់ចិន ជាមួយដៃគូពាណិជ្ជកម្មនានានៅតែខ្ពស់រហូតដល់លើស១ទ្រីលានដុល្លារ ទោះបីជាលោក ត្រាំ ធ្វើសង្រ្គាមពន្ធដ៏ក្តៅគគុកជាមួយចិន ក៏ដោយ។ ប៉ុន្តែលោក ត្រាំ ហាក់ទទួលបានជោគជ័យលើការធ្វើពិពិធកម្មទីផ្សារ ហើយកំពុងកេងយកអានុភាពនៃជញ្ជីងពាណិជ្ជកម្មចេញពីរ៉ែកម្រ។ សម្រាប់ឆ្នាំ២០២៦ ពិភពលោកបារម្ភថា លោក ត្រាំ អាចនឹងបន្តប្រើប្រាស់វិធានការពន្ធគយបង្កបញ្ហាអុកឡុកជាមួយចិន កាណាដា និង ម៉ិកស៊ិក ថែមទៀត។ ការកំណត់ពន្ធរវាងប្រទេសទាំង៣នៅមិនទាន់ច្បាស់លាស់នៅឡើយទេ ហើយលទ្ធផលសាលក្រមរបស់តុលាការកំពូលពាក់ព័ន្ធពន្ធបដិការរបស់លោក ត្រាំ ក៏មិនទាន់មានភាពច្បាស់លាស់នោះដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោក ត្រាំ ត្រៀមកញ្ចប់ថវិកាដ៏សម្បើមរហូតដល់១៧០ពាន់លានដុល្លារ ដើម្បីបង្ក្រាបជនអន្តោប្រវេសន៍

ទោះបីជាមានការរិះគន់ពីប្រជាពលរដ្ឋក្នុងស្រុក និងអន្តរជាតិ ក៏ដោយ ប៉ុន្តែប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ទំនងជាមិនបន្ធូរដៃជុំវិញការ…

ចិន ផ្ទុះកំហឹងក្ដៅដូចបាយពុះ ក្រោយជប៉ុន បញ្ជូនមន្ត្រីជាន់ខ្ពស់ទៅទស្សនកិច្ចកោះតៃវ៉ាន់

ចិន ឆេះដុំកាន់ខ្លាំង និងបានដាក់ពាក្យបណ្ដឹងការទូត ប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះប្រទេសជប៉ុន ក្រោយមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យសេរី (…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ