ទីផ្សារទុរេន

ហេតុអ្វីវៀតណាម ដែលជាអ្នកនាំចេញផ្លែទុរេនធំលំដាប់ទី២លើពិភពលោក នៅតែនាំចូលផ្លែទុរេន?


វៀតណាម ដែលជាអ្នកក្បែរខាងកម្ពុជា ត្រូវបានគេដឹងថា ជាអ្នកផលិត និងនាំចេញទុរេនដ៏ធំនៅក្នុងតំបន់អាស៊ាន។ តែទោះជាយ៉ាងណាក៏ដោយ ប្រទេសនេះនៅតែនាំចូលទុរេនពីប្រទេសផ្សេងៗ ដែលធ្វើឱ្យមានការចោទជាសំណួរថា ហេតុអ្វី វៀតណាម ដែលជាអ្នកផលិតទុរេនដ៏ធំនៅតែនាំចូលទុរេនពីបរទេស? ជាក់ស្តែងនៅក្នុងរយៈពេល៤ខែដំបូងឆ្នាំ២០២៥ វៀតណាម បាននាំចូលទុរេនក្នុងតម្លៃជិត១០លានដុល្លារមានការកើនឡើង៦ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress។
ទីផ្សារទុរេន
ដោយ

កាលពីឆ្នាំ២០២៤ ប្រទេសវៀតណាម បាននាំចូលផ្លែទុរេនពីបរទេសក្នុងតម្លៃជាង១៦លានដុល្លារ កើនឡើង៨ដង បើធៀបនឹងឆ្នាំ២០២៣។ ការនាំចូលផ្លែទុរេនរបស់ប្រទេសនេះ បានបន្តកើនឡើង១,១៧% ទៀត ដោយឡើងដល់តម្លៃជិត១០លានដុល្លារនៅ៤ខែដំបូងក្នុងឆ្នាំ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

ក្រុមអ្នកនាំចូលបាននិយាយថា ការកើនឡើងប្រជាប្រិយភាពរបស់ពូជទុរេនបរទេស ដូចជាទុរេនមូសាងឃីង (Musang King) របស់ប្រទេសម៉ាឡេស៊ី បានធ្វើឱ្យតម្រូវការនាំចូលកើនឡើងនៅក្នុងប្រទេសវៀតណាម ដែលជាអ្នកនាំចេញទុរេនធំជាងគេទីពីរលើពិភពលោកបន្ទាប់ពីថៃ។

លោក បួយ ភូ តុន (Bui Phu Ton) នាយកប្រតិបត្តិក្រុមហ៊ុននាំចូលផ្លែឈើមួយ ដែលមានមូលដ្ឋាននៅខេត្តដាក់ណុង (Dak Nong) ភាគកណ្តាលវៀតណាម បាននិយាយថា ការកើនឡើងការនាំចូលផ្លែទុរេនរបស់វៀតណាមនេះ គឺដោយសារតម្រូវការប្រើប្រាស់ពូជទុរេនបរទេសដូចជាមូសាងឃីង ជាដើម មានការកើនឡើង ចំពេលប្រទេសនេះ កំពុងដាំដុះពូជប្រភេទនេះ ដូច្នេះការផលិតនៅមានកម្រិត ខណៈការផ្គត់ផ្គង់ក្រៅរដូវមិនទាន់អាចបំពេញតម្រូវការបាន។ បើតាមការអះអាងរបស់លោក តុន វៀតណាម បានដាំទុរេនមូសាងឃីង នៅតំបន់ដីសណ្តទន្លេមេគង្គ និងតំបន់ខ្ពង់រាបភាគកណ្តាល ប៉ុន្តែទិន្នផលមានកម្រិតទាបនៅឡើយ។

បច្ចុប្បន្ន វៀតណាម កំពុងខិតខំប្រឹងប្រែងក្នុងការរក្សាកំណើនការនាំចេញផ្លែទុរេនរបស់ខ្លួន ដែលកំពុងធ្លាក់ចុះខ្លាំង ក្រោយអាជ្ញាធរគយចិន រឹតបន្តឹងលើការត្រួតពិនិត្យរកសារធាតុគីមីម្យ៉ាង ដែលអាចបង្កជាជំងឺមហារីក។ ជាក់ស្តែងការនាំចេញទុរេនរបស់វៀតណាម នៅក្នុងរយៈពេល៤ខែដំបូងឆ្នាំ២០២៥ បានដាំក្បាលចុះយ៉ាងគំហុកមកនៅត្រឹម១៣០លានដុល្លារប៉ុណ្ណោះ ដោយធ្លាក់ចុះ៧៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


វៀតណាម ទទួលបានទុនវិនិយោគផ្ទាល់ពីបរទេសជាង២១ពាន់លានដុល្លារនៅឆមាសទី១ឆ្នាំនេះ

វៀតណាម នៅតែជាគោលដៅវិនិយោគដ៏ទាក់ទាញមួយនៅក្នុងតំបន់សម្រាប់ក្រុមហ៊ុនបរទេស ដោយនៅក្នុងរយៈពេល៦ខែឆ្នាំ២០២៥ ប្រទេសក្បែរខាងកម្ពុជា មួយនេះ ទាក…

ក្រុមប្រទេសផលិតប្រេងធំៗ OPEC+ នឹងបង្កើនការផលិតប្រេង ដើម្បីរក្សាស្ថិរភាពតម្លៃ

ក្រុមប្រទេសផលិតប្រេងធំៗនៅលើពិភពលោក OPEC+ បានព្រមព្រៀងគ្នាកាលពីចុងសប្តាហ៍មុន នឹងបង្កើនផលិតកម្មប្រេងឱ្យដល់ជិត៥៥ម៉ឺនធុងបារ៉ែលក្នុង១ថ្ងៃ នៅក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ