ទីផ្សារពិភពលោក

តើការបិទផ្អាកដំណើរការដ្ឋាភិបាលអាម៉េរិក អាចជះផលប៉ះពាល់ដល់ទីផ្សារពិភពលោកធ្ងន់ធ្ងរកម្រិតណា?


សហរដ្ឋអាម៉េរិក បានឈានដល់ការបិទផ្អាកដំណើរការរដ្ឋាភិបាលសហព័ន្ធជាបណ្ដោះអាសន្ន កាលពីថ្ងៃពុធ ទី១ ខែតុលា ក្រោយពីសភាអាម៉េរិក ដែលមានសមាជិកមកពីគណបក្សធំទាំងពីរ គឺគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ មិនបានឯកភាពគ្នាលើការអនុម័តកញ្ចប់ថវិកាចំណាយរបស់រដ្ឋាភិបាល ដោយបង្កការភ្ញាក់ផ្អើល និងការជជែកវែកញែកយ៉ាងក្ដៅគកុកក្នុងទីផ្សារនានាទូទាំងពិភពលោក ខណៈដែលបណ្ដាវិនិយោគិនកំពុងថ្លឹងថ្លែងផលប៉ះពាល់ទៅលើសេដ្ឋកិច្ចពិភពលោក។
ទីផ្សារពិភពលោក
ដោយ

សហរដ្ឋអាម៉េរិក បានបិទផ្អាកដំណើរការរដ្ឋាភិបាលសហព័ន្ធ កាលពីថ្ងៃទី១ ខែតុលា ដោយបង្កការភ្ញាក់ផ្អើល និងនាំមកនូវការព្រួយបារម្ភកាន់តែខ្លាំងសម្រាប់បណ្ដាវិនិយោគិនទូទាំងពិភពលោក។ ជាធម្មតាការបិទផ្អាកដំណើរការរដ្ឋាភិបាលអាម៉េរិក ដែលជាប្រទេសមហាអំណាចធំបំផុតរបស់ពិភពលោកមានផលប៉ះពាល់តិចតួចប៉ុណ្ណោះមកលើទីផ្សារនានាក្នុងពិភពលោក ប៉ុន្តែការបិទផ្អាកលើកនេះ គឺពិតជាធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។

ក្រុមអ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងថា ការផ្អាកដំណើរការដ្ឋាភិបាលសហព័ន្ធអាម៉េរិកបានបង្កឱ្យមានការព្រួយបារម្ភធំៗរួមមាន៖

ទី១, ភាពគួរឱ្យជឿជាក់ និងស្ថិរភាព៖ ក្រុមអ្នកជំនាញសេដ្ឋកិច្ចនិយាយថា ការបិទផ្អាកដំណើរការដ្ឋាភិបាលសហព័ន្ធអាម៉េរិក បានបង្កើនក្ដីបារម្ភកាន់តែខ្លាំងអំពីការគាំងដំណើរការនៃគោលនយោបាយរបស់សហរដ្ឋអាម៉េរិក និងសុខភាពសារពើពន្ធរបស់មហាអំណាចមួយនេះ។

ទី២៖ ធនាគារកណ្ដាលអាម៉េរិក៖ ជាការពិតណាស់ការបិទផ្អាកដំណើរការដ្ឋាភិបាលសហព័ន្ធអាម៉េរិក នឹងធ្វើឱ្យការបញ្ចេញរបាយការណ៍ការងារនៅសហរដ្ឋអាម៉េរិក ត្រូវពន្យារពេល ហើយបង្កើនសម្ពាធនយោបាយកាន់តែខ្លាំង ដែលកត្តាទាំងអស់នេះអាចប៉ះពាល់ដល់ការសម្រេចរបស់ធនាគារកណ្ដាលអាម៉េរិក ក្នុងការបញ្ចុះអត្រាការប្រាក់នៅខែតុលា នេះ។

ទី៣៖ ប្រតិកម្មឆ្លើយតបរបស់ទីផ្សារនានា៖ ការផ្អាកដំណើរការដ្ឋាភិបាលសហព័ន្ធអាម៉េរិក កំពុងធ្វើឱ្យបណ្ដាវិនិយោគិនកំពុងងាកទៅបង្កើនការវិនិយោគលើទ្រព្យសកម្ម ដែលមានសុវត្ថិភាពខ្ពស់ដូចជាមាស និងប្រាក់ជាដើម ហើយពួកគេបានងាកទៅសម្រុកវិនិយោគលើរូបិយប័ណ្ណឌីជីថល ឬគ្រីបតូដូចជា Bitcoin ក៏មាន។ ទ្រព្យសកម្មដែលមានហានិភ័យខ្ពស់របស់សហរដ្ឋអាម៉េរិក ដូចជាភាគហ៊ុន និងសញ្ញាបណ្ណជាដើមបានដាំក្បាលចុះ ខណៈពេលដែលភាគហ៊ុននៅអឺរ៉ុប និងអាស៊ីទទួលបានលទ្ធផលចម្រុះ។

និងទី៤៖ ផលប៉ះពាល់មកលើប្រាក់ដុល្លារ៖ ជាការពិតណាស់ ការផ្អាកដំណើរការដ្ឋាភិបាលសហព័ន្ធអាម៉េរិករយៈពេលវែងអាចធ្វើឱ្យប្រាក់ដុល្លារអាម៉េរិក ធ្លាក់ថ្លៃ ដែលធ្វើឱ្យរំហូរមូលធនធ្លាក់ទៅលើប្រាក់អឺរ៉ូ និងប្រាក់យ៉េនរបស់ជប៉ុន ហើយនឹងជះផលប៉ះពាល់ដល់បណ្ដាក្រុមហ៊ុននាំចេញរបស់អឺរ៉ុប។

ទោះជាយ៉ាងណា ក្រុមអ្នកវិភាគនៅធនាគារស្វីស UBS ជឿថា ការបិទផ្អាកដំណើរការដ្ឋាភិបាលសហព័ន្ធអាម៉េរិកនឹងមិនបង្កឱ្យមានការខូចខាតយូរអង្វែងនោះឡើយ ហើយជឿថា ធនាគារកណ្ដាលអាម៉េរិកនឹងបន្តបញ្ចុះអត្រាការប្រាក់ជាបន្តបន្ទាប់ឆាប់ៗនេះ ហើយជំរុញឱ្យបណ្ដាវិនិយោគិនផ្តោតលើកត្តាជំរុញកំណើនផ្សេងៗទៀតដូចជា ប្រាក់ចំណូលសាជីវកម្ម និងការវិនិយោគលើបច្ចេកវិទ្យា AI ជាដើម៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើជម្លោះព្រំដែនរវាងកម្ពុជា និងថៃ អាចធូរស្រាល ឬតានតឹងជាងមុន ក្រោយថៃ ផ្លាស់ប្តូរមេភូមិភាគពីររូប?

កងទ័ពភូមិន្ទថៃ បានរុះរើក្បាលម៉ាស៊ីនដឹកនាំយោធភូមិភាគចំនួនពីររូបនៅតំបន់មានជម្លោះដ៏ក្តៅគគុកជាប់ព្រំដែនជាមួយកម្ពុជា កាលពីចុងខែកញ្ញា។ ក្រ…

សិង្ហបុរី កំពុងជួបបញ្ហាកំណើនមនុស្សវ័យចំណាស់ខ្ពស់ជាងគេនៅតំបន់អាស៊ាន

ស្ថិតិផ្លូវការបានបង្ហាញថា ចំនួនប្រជាជនសិង្ហបុរី អាយុចាប់ពី៦៥ឆ្នាំឡើងទៅបានកើនឡើងដល់ជិត២១% នៃចំនួនប្រជាជនសរុបរបស់ខ្លួនជាង៦លាននាក់ ដែលជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ