វិស័យទេសចរណ៍

តើវិស័យទេសចរណ៍រវាងកម្ពុជា-ថៃ មានការប្រែប្រួលយ៉ាងណា ក្រោយប្រទេសទាំងពីរមានការប៉ះទង្គិចគ្នានៅតាមព្រំដែន?


ភ្ញៀវទសចរជនជាតិថៃ បានឈរលំដាប់លេខមួយ ដែលបានមកកម្សាន្តនៅកម្ពុជា ច្រើនជាងគេ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ តួយ៉ាងក្នុងរយៈពេល៤ខែកន្លងមកនេះ ភ្ញៀវទេសចរថៃ ស្ថិតក្នុងកំពូលតារាងនៃចំនួនភ្ញៀវទេសចរដែលបានមកកម្សាន្តនៅកម្ពុជា ច្រើនជាងគេ ជាមួយចំនួនជាង៦៧ម៉ឺននាក់។ តែយ៉ាងណា ក្រោយមានបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកជំនាញទេសចរណ៍កត់សម្គាល់ឃើញថា ចរន្តចេញចូលរវាងភ្ញៀវទេសចរនៃប្រទេសទាំងពីរហាក់មានការថយចុះខ្លាំងគួរឱ្យកត់សម្គាល់។
វិស័យទេសចរណ៍
ដោយ

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចណ៍អាស៊ីប៉ាស៊ីហ្វិកនៅកម្ពុជា បានគូសបញ្ជាក់ថា ចរន្តភ្ញៀវទេសចរជនជាតិថៃ ចូលមកកម្សាន្តនៅកម្ពុជា នាដើមឆ្នាំ២០២៥ នេះ នៅតែរក្សាបានកំណើនល្អប្រសើរគួរឱ្យកត់សម្គាល់។ ប៉ុន្តែក្រោយមានបញ្ហាប៉ះទង្កិចគ្នានៅតាមព្រំដែនរវាងប្រទេសទាំងពីរកាលពីថ្ងៃទី២៨ ខែឧសភា លោកកត់សម្គាល់ឃើញថា គម្រោងកញ្ចប់ទស្សនកិច្ចរបស់ភ្ញៀវទេសចរថៃ ចូលមកកម្ពុជា ស្ទើរតែទាំងអស់ ត្រូវបានលុបចោល ខណៈការកក់សំបុត្រយន្តហោះរបស់ប្រជាជនកម្ពុជា ទៅកាន់ប្រទេសថៃវិញ ក៏មានការលុបចោលដូចគ្នាដែរ។

​មិនខុសគ្នានោះទេ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា កត់សម្គាល់ឃើញថា ក្រោយមានការប៉ះទង្កិចគ្នាយ៉ាងក្តៅគគុកជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ បានធ្វើឱ្យប្រជាជន និងប្រជាជននៃប្រទេសទាំងពីរមានការមិនពេញចិត្តរវាងគ្នា និងគ្នា ដែលធ្វើឱ្យចំនួនភ្ញៀវទេសចរចេញចូលរវាងប្រទេសទាំងពីរមានការធ្លាក់ចុះយ៉ាងគំហុក។ សម្រាប់អ្នកជំនាញរូបនេះ ប្រសិនបើបញ្ហាជម្លោះនៅតែបន្តអូសបន្លាយ និងមិនត្រូវបានដោះស្រាយដោយសន្តិវិធីទេ នោះវានឹងបន្តប៉ះពាល់ខ្លាំងដល់វិស័យទេសរចរណ៍នៃប្រទេសទាំងពីរ ហើយភ្ញៀវទេសចរថៃ ក៏ទំនងមិនអាចឈរនៅលំដាប់ថ្នាក់កំពូលនៃទេសចរអន្តរជាតិ ចូលមកកម្សាន្តនៅកម្ពុជា ច្រើនជាងគេ នៅឆ្នាំនេះដែរ។

​ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ​ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ចង់ ឬមិនចង់វានឹងប៉ះពាល់ដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ រួមទាំងវិស័យទេសចរណ៍ផងដែរ។ សម្រាប់អ្នកជំនាញរូបនេះ កម្ពុជា អាចនឹងខាតបង់ផលចំណេញច្រើនជាងថៃសម្រាប់វិស័យទេសចរណ៍ ដ្បិតថា កន្លងមកភ្ញៀវទេសចរថៃ គឺស្ថិតនៅក្នុងកំពូលតារាងនៃចំនួនភ្ញៀវទេសចរដែលចូលមកកម្សាន្តនៅកម្ពុជា ច្រើនជាងគេ។ តែយ៉ាងណា លោកយល់ឃើញថា ភាគីថៃ ក៏មានការខាតបង់ច្រើនដែរ ដោយសារភ្ញៀវទេសចរកម្ពុជា ចូលទៅថៃ ភាគច្រើនជាទេសចរដែលទៅចាយលុយនៅទីនោះ ទាំងទៅលើសេវាសុខភាព និងធុរកិច្ច។

​តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៥ នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ សរុប ប្រមាណជាង២លាន៤សែននាក់ កើនឡើងជាង១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះភ្ញៀវទេសចរថៃ បានឈរកំពូលតារាង ដែលបានចូលមកកម្សាន្តនៅកម្ពុជា ច្រើនជាងគេ ជាមួយចំនួនជាង៦៧ម៉ឺននាក់ មានការកើនឡើងជាង១៤%៕




អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះអាចជំរុញឱ្យតម្លៃធ្យូងថ្មជាសកលនឹងកើនឡើងចាប់ពីឆ្នាំ២០២៧?

ក្រុមអ្នកវិភាគកត់សម្គាល់ឃើញថា តម្លៃធ្យូងថ្មកំពុងស្ទុះងើបឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះឈានដល់កម្រិតទាបក្នុងរយៈពេល៤ឆ្នាំមកនេះ។ អ្នកជំនាញបានព្យ…

តើទីផ្សារជ្រូករស់មានស្ថានភាពបែបណាក្រោយអាជ្ញាធរបើកឱ្យនាំចូលសាច់បង្កកឡើងវិញជិត៣ខែកន្លងមកនេះ?

គិតមកទល់ពេលនេះមានរយៈពេលជិត៣ខែហើយ ដែលរាជរដ្ឋាភិបាលបានដកបម្រាមហាមឃាត់ការនាំចូលគ្រឿងក្នុង និងបំណែកសាច់សត្វបង្កកជាបណ្តោះអាសន្ន ដែលជាវិធា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ