វិស័យ​​​ទេសចរណ៍

កម្ពុជានឹងរៀបចំការផ្គូផ្គងអាជីវកម្មទេសចរណ៍ ដើម្បីតភ្ជាប់កម្ពុជា ទៅកាន់ទីផ្សារពិភពលោក


​​សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានប្រកាសដាក់ចេញនូវយុទ្ធនាការទីផ្សារយុទ្ធសាស្ត្រថ្មីសន្លាងមួយសម្រាប់ឆ្នាំ២០២៦ ក្រោមប្រធានបទ កម្ពុជា ទៅកាន់ពិភពលោក។ កម្មវិធីនេះ គឺជាការផ្គូរផ្គងអាជីវកម្មទេសចរណ៍ខ្នាតតូចជារៀងរាល់ខែ ដែលត្រូវបានរចនាឡើង ដើម្បីផ្លាស់ប្តូរមុខមាត់ទេសចរណ៍កម្ពុជា ពីការផ្សព្វផ្សាយបែបធម្មតាទៅជាការចូលរួមទីផ្សារដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ផ្អែកលើទិន្នន័យ និងប្រកបដោយចីរភាព ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងរហ័សនៃវិស័យទេសចរណ៍សកល។
វិស័យ​​​ទេសចរណ៍
ដោយ

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៧ ខែមីនា សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា នឹងបើកដំណើរការជាផ្លូវការនូវកម្មវិធីផ្គូផ្គងអាជីវកម្មទេសចរណ៍ឆ្នាំ២០២៦ ខ្នាតតូច ដែលជាយុទ្ធនាការទីផ្សារគោលដៅយុទ្ធសាស្ត្រពេញមួយឆ្នាំ ក្រោមប្រធានបទកម្ពុជាទៅកាន់ពិភពលោក។ បើតាមថ្នាក់ដឹកនាំរូបនេះ កម្មវិធីផ្គូផ្គងអាជីវកម្មនេះជាវេទិកាជាតិមួយ ដែលភ្ជាប់ប្រទេសកម្ពុជា ទៅកាន់ពិភពលោកតាមមធ្យោបាយដែលមានរចនាសម្ព័ន្ធជាប់លាប់ និងអាចវាស់វែងបាន។ លោកបានសង្កត់ធ្ងន់ថា កម្មវិធីពាណិជ្ជកម្មទេសចរណ៍ដែលរៀបចំជារៀងរាល់ខែនេះ មិនត្រឹមតែជាយន្តការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ប៉ុណ្ណោះទេ ថែមទាំងជួយកសាងភាពជាដៃគូរយៈពេលវែង និងពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកទេសចរណ៍សកលរបស់កម្ពុជា។

លោកបណ្ឌិត ធួន ស៊ីណាន បានបន្ថែមថា តាមរយៈការតភ្ជាប់អ្នកទិញអន្តរជាតិ ដោយផ្ទាល់ជាមួយអាជីវកម្មទេសចរណ៍កម្ពុជា វេទិកានេះ ត្រូវបានរចនាឡើងដើម្បីពង្រឹងជំហរប្រកួតប្រជែងរបស់កម្ពុជា នៅអាស៊ាន, ធ្វើពិពិធកម្មទីផ្សារអន្តរជាតិ, ផ្តល់អំណាចដល់សហគ្រាសធុនតូចនិងមធ្យម និងប្រតិបត្តិករទេសចរណ៍ក្នុងតំបន់ និងប្រែក្លាយការចូលរួមអាជីវកម្មទៅជាភាពជាដៃគូរយៈពេលវែង។ ទន្ទឹមនេះ លោករំពឹងថា តាមរយៈគំនិតផ្តួចផ្តើមនេះប្រទេសកម្ពុជា មិនត្រឹមតែបង្ហាញគោលដៅទេសចរណ៍របស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងកំពុងធ្វើខ្លួនតាមយុទ្ធសាស្ត្រទៅជាសេដ្ឋកិច្ចទេសចរណ៍ ដែលមានការតភ្ជាប់ និងការប្រកួតប្រជែងជាសកល។

គួរជម្រាបថា យុទ្ធនាការផ្គូរផ្គងអាជីវកម្មទេសចរណ៍ឆ្នាំ២០២៦ នឹងចាប់ផ្តើមជាមួយនឹងកម្មវិធីដំបូងរយៈពេល៦យប់៧ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ដោយស្វាគមន៍អ្នកទិញអន្តរជាតិចំនួន៤០នាក់មកពីប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី ដែលតំណាងឱ្យទីផ្សារក្រៅស្រុកសំខាន់ៗរបស់អាស៊ានមកទទួលបទពិសោធពីគោលដៅទេសចរណ៍សំខាន់ៗចំនួនបីរបស់កម្ពុជា រួមមាន ភ្នំពេញ ក្រុងព្រះសីហនុ និងសៀមរាប៕




អត្ថបទបន្ទាប់


អ្នកជំនាញព្រមានថា អ្នករកស៊ីដឹកជញ្ជូនអាចប្រឈមនឹងបញ្ឈរជើងរថយន្តកាន់តែច្រើន បើតម្លៃប្រេងម៉ាស៊ូតនៅតែបន្តកើនឡើង

​​វិស័យដឹកជញ្ជូន និងភស្តុភារកម្មកម្ពុជា កំពុងស្ថិតក្នុងស្ថានភាពមួយគួរឱ្យព្រួយបារម្ភ ខណៈអ្នកជំនាញព្រមានថា ការហក់ឡើង នៃតម្លៃប្រេងម៉ាស៊ូត ដែល…

កំពូលមហាសេដ្ឋីមានទ្រព្យសកម្មច្រើនជាងគេព្រមានថា សេដ្ឋកិច្ចសកលនឹងធ្លាក់ក្នុងវិបត្តិ បើតម្លៃប្រេងហក់ឡើងដល់១៥០ដុល្លារក្នុង១បារ៉ែល

លោក ឡារី ហ្វីន (Larry Fink) ដែលគេស្គាលថា ជាអ្នកក្ដោបក្ដាប់ទ្រព្យសកម្មធំជាងគេបំផុតនៅលើពិភពលោកបានចេញមុខព្រមានថា សេដ្ឋកិច្ចសកលនឹងធ្លាក់ក្នុង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ