វិស័យទេសចរណ៍

វៀតណាមនឹងដាក់ឱ្យដំណើរការកម្មវិធីផ្តល់សេវាទេសចរណ៍តាមអនឡាញ ដើម្បីទាក់ទាញភ្ញៀវទេសចរ


ក្នុងគោលបំណងធ្វើទំនើបកម្ម និងកែសម្រួលបរិយាកាស នៃការផ្តល់សេវាកម្មទេសចរណ៍ឲ្យកាន់តែមានភាពប្រកួតប្រជែង អាជ្ញាធរទេសចរណ៍វៀតណាម គ្រោងដាក់ដំណើរការកម្មវិធីផ្តល់កញ្ចប់ទេសចរណ៍តាមប្រព័ន្ធអនឡាញ ដែលមានឈ្មោះថា Supper App។ កម្មវិធីផ្តល់សេវាកម្មទេសចរណ៍ដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នេះនឹងដាក់ឱ្យដំណើរការសាកល្បងនៅឆ្នាំ២០២៦ និងគ្រោងដាក់ដំណើរការពេញលេញនៅឆ្នាំ២០២៧។ នេះបើតាមសេចក្តីរាយការណ៍របស់ សារព័ត៌មាន VN Express។
វិស័យទេសចរណ៍
ដោយ

អាជ្ញាធរវៀតណាមនឹងដាក់ឱ្យដំណើរការកម្មវិធី Supper App ដែលជាកម្មវិធីផ្តល់សេវាកម្មទេសចរណ៍តាមប្រព័ន្ធអនឡាញ និងប្រព័ន្ធស្វ័យប្រវត្តិកម្មដំណើរការដោយ AI ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរបរទេសក្នុងការបំពេញប្រតិបត្តិការដំណើរកម្សាន្តរបស់គេមកកាន់ប្រទេសវៀតណាម។ តាមផែនការកម្មវិធីនេះនឹងដាក់ឱ្យដំណើរការសាកល្បងនៅឆ្នាំ២០២៦ និងគ្រោងដាក់ឱ្យប្រតិបត្តិការពេញលេញនៅឆ្នាំ២០២៧។ ដំណើរការដោយបច្ចេកវិទ្យា AI កម្មវិធីថ្មីនេះនឹងជួយសម្រួលដល់ការផ្តល់ផែនការ និងការកក់សេវាកម្មនានាទាំងការធ្វើដំណើរ ស្នាក់នៅ ហូបចុក ដោយប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលមានការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវផ្អែកលើ blockchain។

លោក ឃ្វៀន ទ្រុងខាញ់ (Nguyen Trung Khanh) ប្រធានអាជ្ញាធរជាតិ ទេសចរណ៍វៀតណាមបាននិយាយថា កម្មវិធីនេះត្រូវបានគេរំពឹងថា នឹងជួយដោះស្រាយបញ្ហារប៉ាត់រប៉ាយនៃព័ត៌មានពាក់ព័ន្ធនឹងសេវាកម្មទេសចរណ៍របស់វៀតណាម។

គួរបញ្ជាក់ថា នៅក្នុងរយៈពេល៧ខែឆ្នាំ២០២៥ វៀតណាម ទាក់ទាញភ្ញៀវទេសចរបរទេសបានជាង១២លាននាក់ កើនឡើងប្រមាណ២២,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះភ្ញៀវទេសចរចិន មានប្រមាណ៣,១លាននាក់ កូរ៉េខាងត្បូង ប្រមាណ២,៥លាននាក់ តៃវ៉ាន់ ជាង៧សែននាក់ អាម៉េរិក ជាង៥សែននាក់ និងជប៉ុន ជិត៤សែននាក់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


មេក្រុមហ៊ុន OpenAI ព្រួយបារម្ភចំពោះអនាគតកម្មវិធី AI ខណៈក្រុមហ៊ុននេះកំពុងពិចារណាលក់ភាគហ៊ុនចេញទំហំ៦ពាន់លានដុល្លារ

លោក សេម អាល់ម៉េន (Sam Altman) នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា OpenAI របស់សហរដ្ឋអាម៉េរិក ដែលជាអ្នកបង្កើតកម្មវិធីបញ្ញាសិប្បនិម្មិតដ៏ល្ប…

វិធានការពន្ធរបស់លោក ត្រាំ កំពុងជួយពន្លឿនការធ្វើពាណិជ្ជកម្ម និងវិនិយោគរបស់ចិន ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍

ការស្រាវជ្រាវរបស់ក្រុមហ៊ុន S&P Global បានបង្ហាញថា វិធានការពន្ធគយរបស់លោក ដូណាល់ ត្រាំ កំពុងជួយពន្លឿនការធ្វើពាណិជ្ជកម្ម និងការវិនិយោគរបស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ