វិស័យ ទេសចរណ៍

តំបន់ទេសចរណ៍របស់ថៃ នៅតាមខេត្តជាប់ព្រំដែនជាមួយកម្ពុជាដាំក្បាលចុះយ៉ាងគំហុក


តំបន់ទេសចរណ៍នៅព្រំដែនភាគខាងកើតប្រទេសថៃ រួមមានខេត្តស្រះកែវ ខេត្តចន្ថាប៊ូរី និងខេត្តត្រាត បានដាំក្បាលចុះយ៉ាងខ្លាំង ដោយការកក់បន្ទប់សណ្ឋាគារចន្លោះពី ៨០% ទៅ ១០០% នៅតំបន់នោះ ត្រូវបានពន្យារពេល ឬលុបចោលជាពិសេសនៅតំបន់ទេសចរណ៍ជាប់នឹងព្រំដែនរវាងកម្ពុជា តែម្ដង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន ដឹណេសិន។
វិស័យ ទេសចរណ៍
ដោយ

ក្រសួងទេសចរណ៍ និងកីឡារបស់ថៃ បានវាយតម្លៃពីផលប៉ះពាល់នៃការប៉ះទង្គិចគ្នានៅតាមព្រំដែនរវាងកម្ពុជា និងថៃ ដែលនាំឱ្យមានការបិទច្រកព្រំដែន និងកន្លែងទេសចរណ៍មួយចំនួនដែលអាចខូចខាតដល់វិស័យទេសចរណ៍រហូតដល់ជិត៣ពាន់លានបាត ក្នុងមួយខែៗ ដោយ សារការលុបចោលការកក់សណ្ឋាគារដោយសារព្រួយបារម្ភពីសុវត្ថិភាព។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាលោក សូរ៉ាវង់ ធៀនថុង (SorawongThienthong) បាននិយាយថា ខេត្តចំនួន៧ ជាប់ព្រំដែនជាមួយកម្ពុជារួមមានខេត្តអ៊ូប៊ុនរ៉ាតឆាថានី ខេត្តស៊ីសាកេត ខេត្តស៊ូរិន ប៊ូរីរ៉ាំ ខេត្តស្រះកែវ ខេត្តចន្ថាប៊ូរី និងខេត្តត្រាត បានរងផលប៉ះពាល់ខ្លាំងជាងគេ។ នៅតំបន់ភាគខាងកើតប្រទេស ខេត្តស្រះកែវ មានការធ្លាក់ចុះជាបន្តបន្ទាប់នូវអត្រាស្នាក់នៅតាមសណ្ឋាគារនៅជិតព្រំដែន ដោយសណ្ឋាគារមួយចំនួនប្រឈមនឹងការលុបចោល ឬការពន្យារពេលចន្លោះពី ៨០% ទៅ ១០០%សម្រាប់ការកក់កន្លែងស្នាក់នៅតាមសណ្ឋាគារ។

ចំណែកនៅខេត្តចន្ថាប៊ូរី ឯណោះវិញ ការកក់កន្លែងស្នាក់នៅ ៨០% នៅតំបន់ទេសចរណ៍ត្រូវបានលុបចោល។ ចំណែកវិស័យទេសចរណ៍នៅក្នុងខេត្តត្រាត បើទោះជាអាជ្ញាធរបានអនុញ្ញាតឱ្យជនភៀសសឹកត្រឡប់ទៅផ្ទះរបស់ពួកគេវិញក៏ដោយ ប៉ុន្តែការកក់សណ្ឋាគារតាមគោលដៅទេសចរណ៍មួយចំនួននៅតំបន់ព្រំដែនត្រូវបានលុបចោលទាំងស្រុង៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើវិស័យធានារ៉ាប់រងបានដើរតួនាទីសំខាន់យ៉ាងណាខ្លះនៅក្នុងសេដ្ឋកិច្ចកម្ពុជា?

អ្នកជំនាញបានអះអាងថា វិស័យធានារ៉ាប់រងមិនត្រឹមដើរតួនាទីសំខាន់ក្នុងការជួយការពារ និងរក្សាសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅពេលមានហានិភ័យផ្សេងៗក…

តើអ្វីជាឧបសគ្គសម្រាប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាម៉េរិក-ចិន ខណៈប្រទេសទាំងពីរបន្តផ្អាកដំឡើងពន្ធបដិការរយៈពេល៩០ថ្ងៃទៀត?

សហរដ្ឋអាម៉េរិក និងប្រទេសចិន នៅដើមសប្តាហ៍នេះ បានព្រមព្រៀងគ្នាបន្តពន្យារពេលការអនុវត្តពន្ធបដិការរយៈពេល៩០ថ្ងៃបន្ថែមទៀត ខណៈក្រុមហ៊ុនលក់រាយនៅអា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ