អត្ថបទពាណិជ្ជកម្ម

ខេមបូណូមីស ចាប់ដៃគ្នាជាមួយក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប រៀបចំវេទិកាពិភាក្សាដ៏ធំប្រចាំឆ្នាំ ស្ដីពី «មាគ៌ាប្រតិបត្តិពាណិជ្ជកម្ម និងការវិនិយោគ២០២៥»


អង្គភាពសារព័ត៌មាន ឌីជីថល ខេមបូណូមីស ដែលជាស្ថាប័នព័ត៌មានសេដ្ឋកិច្ចឈានមុខគេនៅកម្ពុជា បានចាប់ដៃគ្នាជាមួយនឹងក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប បានរៀបចំនូវវេទិកាពិភាក្សាដ៏ធំប្រចាំឆ្នាំ ស្ដីពី «មាគ៌ាប្រតិបត្តិពាណិជ្ជកម្ម និង ការវិនិយោគ ២០២៥» កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៥ នៅសណ្ឋាគារ Shangri-La ភ្នំពេញ ដោយបានប្រមូលផ្ដុំទៅដោយមេដឹកនាំធុរកិច្ចធំៗ និងអ្នកជំនាញសេដ្ឋកិច្ចល្បីៗ រួមទាំងភ្ញៀវចូលរួម ដែលជាថ្នាក់ដឹកនាំអាជីវកម្ម និងសហគ្រិនជាច្រើនរូប។
ខេមបូណូមីស ចាប់ដៃគ្នាជាមួយក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប រៀបចំវេទិកាពិភាក្សាដ៏ធំប្រចាំឆ្នាំ ស្ដីពី «មាគ៌ាប្រតិបត្តិពាណិជ្ជកម្ម និងការវិនិយោគ២០២៥»
ដោយ

វេទិកាដ៏មានសារៈសំខាន់នេះ ត្រូវបានផ្ដួចផ្ដើមរៀបចំឡើង ក្នុងគោលបំណងជំរុញឱ្យ​មានកិច្ចសន្ទនា​ជាយុទ្ធសាស្ត្រអភិវឌ្ឍ ការបង្កើតឱកាសសំខាន់ៗ និង កិច្ចសហប្រតិបត្តិការ សម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជា ផ្ដល់ជាធាតុចូល សម្រាប់ការរៀបចំនូវគោលនយោបាយសេដ្ឋកិច្ចជាតិ​សំខាន់ៗ​ផងដែរ។

លោក ស៊ឺន សាយ ស្ថាបនិក និងជាអគ្គនាយកអង្គភាពសារព័ត៌មាន ខេមបូណូមីស បានលើកឡើងថា បច្ចុប្បន្ន យើងទាំងអស់គ្នា​បាននិងកំពុងរស់​នៅ​ក្នុងពេលវេលា នៃការផ្លាស់ប្ដូរសកល ដែលមិនធ្លាប់មាន​ពីមុនមក រួមទាំង ឌីជីថលភាវូបនីយកម្ម ការប្រែប្រួលនៃ​ភូមិសាស្ត្រនយោបាយក្នុងតំបន់ និង ពិភពលោក ដែលកំពុងបែកខ្ញែកជាប្លុក ជាបក្សជាពួក និងបញ្ហាសង្គ្រាមពាណិជ្ជកម្មចាក់ស្រែះ ដែលទាំងអស់នេះ គឺជាកត្តាប្រឈមធំៗ ក្នុងដំណើរការ​ប្រតិបត្តិ​ធុរកិច្ច និង ការរស់នៅប្រចាំថ្ងៃ។

លោក ស៊ឺន សាយ ជឿជាក់ថា តាមរយៈវេទិកាពិភាក្សារយៈពេលពេញមួយថ្ងៃនេះ នឹងអាចជួយរុករក​ឃើញនូវគន្លឹះសម្រាប់ការផ្លាស់ប្ដូរជាវិជ្ជមាន និងចែករំលែកការយល់ដឹង និងបទពិសោធន៍​គ្នាទៅវិញ​ទៅមក ដើម្បីបង្កើតបានជា​គំនិតយុទ្ធសាស្ត្រល្អៗ ដែលអាចជា​ត្រីវិស័យ ​សម្រាប់​​ការដឹកនាំ​ធុរ​កិច្ច និងការវិនិយោគ​ឱ្យ​កាន់តែ​មាន​​ភាពរីកចម្រើនប្រកបដោយភាពធន់។

លោក ស៊ឺន សាយ ​ក៏បាន​ថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ដែលបាន​សហការ​គាំទ្រ យ៉ាងពេញទំហំង សម្រាប់​គំនិតផ្ដួចផ្ដើម​រៀបចំ​វេទិកាពិភាក្សានេះ។ ការចូលរួមរបស់ក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប បានបង្ហាញពីការយក​ចិត្តទុកដាក់​ខ្ពស់ ក្នុងការចូលរួមអភិវឌ្ឍវិស័យឯកជន បន្ដជំរុញ លើកកម្ពស់​បរិយាកាសធុរកិច្ចកម្ពុជា​កាន់តែប្រសើរ និងមាន​ភាពប្រកួត​​ប្រជែងខ្ពស់។

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប បានគូស​បញ្ជាក់ដែរថា ការចូលរួមនៅក្នុងវេទិកានេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការជំរុញ​ការសន្ទនា បង្កើនកិច្ច​សហប្រតិបត្តិការ និងការបើកឱកាស​ ដែលនឹងជំរុញដល់ការផ្លាស់ប្ដូរសេដ្ឋកិច្ច​របស់​ប្រទេសកម្ពុជា​​នាពេលខាងមុខ។ អ្នកឧកញ៉ា បន្ថែមថា វេទិកានេះ ក៏បានដើរតួនាទីដ៏សំខាន់​ក្នុងការប្រមូល​ផ្ដុំ​​អ្នកជំនាញ​ពីវិស័យរដ្ឋ និងឯកជន ដើម្បីចូលរួមពិភាក្សាផ្ដល់នូវទស្សនទានល្អ ​សម្រាប់ការ​ដោះ​ស្រាយ​បញ្ហាសេដ្ឋកិច្ចសំខាន់ៗ ដែលពិភពលោក រួមទាំងកម្ពុជាកំពុងជួបប្រទះ។

ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ដែលបានអញ្ជើញចូលរួមជាវាគ្មិន និងអ្នកសម្របសម្រួលនៅក្នុងវេទិកាពិភាក្សានេះ បានលើកឡើង​ដែរថា កិច្ចពិភាក្សា​ពេញមួយថ្ងៃ ដែលគ្របដណ្ដប់លើប្រធានបទសំខាន់ៗទាំង ៦ ខាងលើនេះ មើលទៅ អាចមើលទៅហាក់ដូចជាបញ្ហាដាច់ដោយឡែក ប៉ុន្តែតាមពិត ប្រធានបទទាំងអស់នេះគឺ មានទំនាក់ទំនង​គ្នា​​យ៉ាងស៊ីជម្រៅ។ មិនត្រឹមតែប៉ុណ្ណោះ ប្រធានបទទាំងនេះ ក៏ជាសរសរស្ដម្ភ ដែលអាច​នឹងបង្កើត​​បានជាក្របខណ្ឌមួយសម្រាប់ភាពធន់នៃសេដ្ឋកិច្ច​របស់ប្រទេសកម្ពុជាផងដែរ។ ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិតសភាចារ្យ បានបន្ថែមទៀតថា ការអនុវត្តគំនិតផ្តួចផ្តើម​ទាំងនេះ ពិតជា​តម្រូវឱ្យ​មានកិច្ចខិតខំប្រឹងប្រែង​​​សម្របសម្រួល មិនត្រឹមតែពីវិស័យឯកជន​ប៉ុណ្ណោះទេ ប៉ុន្តែក៏មានតម្រូវការ​ការគាំទ្រយ៉ាងខ្លាំងពីក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល អ្នកផ្តល់​ជំនួយ និងភាគីពាក់ព័ន្ធទាំងអស់។

វេទិកាកិច្ចពិភាក្សា ស្ដីអំពី «មាគ៌ាប្រតិបត្តិពាណិជ្ជកម្ម និងការវិនិយោគ២០២៥» ត្រូវបានរៀបចំឡើង​រយៈពេលពេញមួយថ្ងៃ ចាប់ពីម៉ោង ៨៖០០នាទីព្រឹក រហូតដល់ ម៉ោង ៥៖៣០នាទីល្ងាច ដោយមាន​មានការពិភាក្សា​យ៉ាងផុសផុល​លើប្រធានបទសំខាន់ៗចំនួន ០៦ រួមមាន៖

១, ការបោះជំហានប្រកបដោយភាពធន់រឹងមាំនៃវិស័យកសិកម្មនៅអាស៊ាន

វាគ្មិនចូលរួម៖

- អ្នកឧកញ៉ា ហេង ឡុង អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ឡុង ស្រេង អ៊ិនធើណេសិនណល

- ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍

- លោក ច័ន្ទ សុផល នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ

អ្នកសម្រសម្រួល៖ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្មពិសេស

២, បរិបទនៃការវិនិយោគ និងការរក្សាទ្រព្យសម្បត្តិ នៅចំពេលដែលស្ថាន​ភាព​សេដ្ឋកិច្ចសកល​មិនទាន់មាន​ភាពប្រាកដប្រជា

វាគ្មិនចូលរួម៖

- ឯកឧត្តមបណ្ឌិត ហួត ពុំ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី

- លោក កឹម បូរ៉ា នាយកក្រុមហ៊ុនមូលនិធិវិនិយោគឯកជន MEKONG STRATEGIC PARTNERS

- លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ហ្វតតេ គ្រុប

អ្នកសម្រសម្រួល៖ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប

៣, ពន្ធគយរបស់អាមេរិក និងកំណែទម្រង់ពាណិជ្ជកម្មសកលបន្ទាប់ពីការរងនូវសម្ពាធពន្ធគយ (Trump Tariff)

វាគ្មិនចូលរួម៖

- ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្មពិសេស

- អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប

- បណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)

អ្នកសម្របសម្រួល៖ លោក ស៊ឺន សាយ ស្ថាបនិក និងជាអគ្គនាយកអង្គភាពសារព័ត៌មាន ខេមបូណូមីស

៤, ការធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផ្គត់ផ្គង់ សម្រាប់កំណើនអនាគតនៃវិស័យភស្ដុភារកម្ម

វាគ្មិនចូលរួម៖

- ឯកឧត្តម លូ គឹមឈន់ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុកជា​ប្រធាន​អគ្គនាយក កំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ

- អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប

- ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន LINEX Logistics Cambodia Co., Ltd

អ្នកសម្របសម្រួល៖ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស

៥, រូបិយបណ្ណឌីជីថល និងអនាគតនៃហិរញ្ញវត្ថុសកល

វាគ្មិនចូលរួម៖

- អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប

- លោក យឿង វីរបុត្រ ប្រធានសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា

- លោក ធុល រិទ្ធី សហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន SmallWorld

អ្នកសម្របសម្រួល៖ លោក ស៊ឺន សាយ ស្ថាបនិក និងជាអគ្គនាយកអង្គភាពសារព័ត៌មាន ខេមបូណូមីស

៦, ការចាប់ក្រសោបយកឱកាស និងការពង្រឹងនវានុវត្តន៍ ដើម្បីភាពប្រកួតប្រជែងក្នុងវិស័យទេសចរណ៍

វាគ្មិន៖

- ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជ្យបណ្ឌិត្យសភាកម្ពុជា

- លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា

- បណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិចប្រចាំប្រទេសកម្ពុជា​

អ្នកសម្របសម្រួល៖ លោក ស៊ឺន សាយ ស្ថាបនិក និងជាអគ្គនាយកអង្គភាពសារព័ត៌មាន ខេមបូណូមីស

រយៈពេលប្រមាណ ៨ឆ្នាំមកនេះ អង្គភាពសារព័ត៌មានឌីជីថល ខេមបូណូមីស បានចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងការងារផ្សព្វផ្សាយព័ត៌មាន លម្អិតស៊ីជម្រៅ ដោយផ្តោត​លើ​មាតិកា សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងព្រឹត្តិការណ៍នយោបាយការទូតសំខាន់ៗ​នៅជុំវិញ​ពិភពលោក ដើម្បីផ្ដល់ជាព័ត៌មាន និងគំនិតពិចារណា សម្រាប់អ្នកអាន និង អ្នកទស្សនា។ ក្នុងនាមជាអង្គភាពសារព័ត៌មានអាជីពដែលមានក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់ ខេមបូណូមីស ក៏បាន​ចូលរួមចំណែក នៅក្នុងការផ្សព្វផ្សាយនូវព័ត៌មានពិត ដើម្បីកម្ចាត់នូវរាល់ព័ត៌មានក្លែងក្លាយ ដែលបច្ចុប្បន្ន​កំពុងរីកសាយភាយយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ នៅតាមបណ្ដាញសង្គមនានា។ ដោយមានសម្ទុះនៃការគាំទ្រពីសំណាក់អ្នកអាន និង អ្នកទស្សនា បច្ចុប្បន្ន ខេមបូណូមីស បានពង្រីក​វេទិកា ឬកម្មវីធីផ្សព្វផ្សាយរបស់ខ្លួនកាន់តែទូលំទូលាយ នៅលើបណ្ដាញផ្សព្វផ្សាយ​សង្គម​សំខាន់ៗ ដូចជា គេហទំព័រ, ហ្វេសប៊ុកផេក, យូធូប, តិកតុក និង តេឡេក្រាមជាដើម ខណៈចំនួន​អ្នកតាមដាន​ទស្សនាការផ្សាយរបស់ ខេមបូណូមីស សរុបមានប្រមាណ ៣៥លាននាក់ នៅក្នុងមួយខែៗ។




អត្ថបទបន្ទាប់


វិស័យទេសចរណ៍របស់ថៃ កំពុងរងភាពប្រឡាប់ចាក់ ក្រោយពលរដ្ឋថៃ ចាប់ភ្ញៀវទេសចរម៉ាឡេស៊ីពីររូបដុតទាំងរស់

វិស័យទេសចរណ៍របស់ថៃ កំពុងរងភាពក្រឡាប់ចាក់ និងជ្រួលច្របល់ ក្រោយពលរដ្ឋថៃ បានប្រើអំពើហិង្សា និងដុតភ្ញៀវទេសចរម៉ាឡេស៊ីពីររូបទាំងរស់ ដែលបណ្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ