កិច្ចចរចាពាណិជ្ជកម្ម

លោក ដូណាល់ ត្រាំ ថា កិច្ចចរចាពាណិជ្ជកម្មជាមួយអាម៉េរិក និងវៀតណាម ឈានដល់ការព្រមព្រៀងគ្នាហើយ!


លោកដូណាល់ ត្រាំ នៅថ្ងៃទី ២ ខែកក្កដា បានអះអាងនៅលើបណ្ដាញសង្គមផ្លូវការរបស់លោកថា អាម៉េរិក និងវៀតណាម បានឈានដល់ការព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នាហើយ បន្ទាប់ពីប្រទេសទាំងពីរចរចាគ្នាអស់ជាច្រើនលើក។ ក្នុងនោះ សហរដ្ឋអាម៉េរិក នឹងបន្ថយពន្ធគយលើទំនិញជាច្រើនរបស់វៀតណាមមកនៅទាបជាងអ្វីដែលបានកំណត់ពីមុន ពោលគឺនៅត្រឹមតែ ២០% ប៉ុណ្ណោះ។ ជាមួយគ្នានោះ សម្រាប់ការដឹកជញ្ជូនទំនិញពីប្រទេសទី៣ ដែលឆ្លងកាត់វៀតណាមចូលទៅអាម៉េរិក នឹងត្រូវបង់ពន្ធ ៤០%។
កិច្ចចរចាពាណិជ្ជកម្ម
ដោយ

លោក ដូណាល់ ត្រាំ បាននិយាយនៅលើបណ្ដាញសង្គម Truth Social បន្ទាប់ពីបាន​និយាយ​ជាមួយមេដឹកនាំ​កំពូលរបស់វៀតណាម លោក តូ ឡឹម ថា "វាជាកិត្តិយសដ៏អស្ចារ្យរបស់ខ្ញុំ​ក្នុងការប្រកាសថា ខ្ញុំទើបតែបានធ្វើកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​សាធារណរដ្ឋសង្គម​និយម​វៀតណាម" ។

បើទោះបីជា បន្ថយអត្រាពន្ធគយលើទំនិញវៀតណាមមកនៅត្រឹម ២០% ក្ដី ប៉ុន្ដែ លោកត្រាំ នៅតែចិញ្ចឹមចិត្ត​ទាមទារឱ្យវៀតណាម គួរតែនាំចូលទំនិញអាម៉េរិក ក្នុងអត្រាពន្ធគយស្មើសូន្យ។

ការប្រកាសពីការឈានដល់ការសម្រេចកិច្ចព្រមព្រៀងជាមួយវៀតណាមនេះ ធ្វើឡើង នៅត្រឹមតែប្រហែលមួយសប្ដាហ៍ មុនពេលដែល​ការកំណត់យកពន្ធគយបដិការរបស់អាម៉េរិក នឹងត្រូវចូលជាធរមាននៅថ្ងៃទី ៩ ខែកក្កដានេះ។ តាមការកំណត់ពន្ធនៅខែមេសាកន្លងទៅ ពោលគឺនៅមុនពេលសម្រេចបានការព្រមព្រៀងគ្នា អាម៉េរិក បានកំណត់ពន្ធគយបដិការលើវៀតណាម ៤៦% ។

ទោះយ៉ាងណា ការព្រមព្រៀងពាណិជ្ជកម្មរវាងអាម៉េរិក និងវៀតណាមនេះ មិនទាន់មាន​ការលាតត្រដាង​លម្អិតថា តើមុខទំនិញវៀតណាមណាខ្លះ ដែលនឹងត្រូវបង់ពន្ធគយ​២០% នៅពេលនាំ​ចេញទៅអាម៉េរិកនោះទេ ហើយគេក៏មិនទានដឹងច្បាស់ដែរថាតើ មុខទំនិញផ្សេងទៀត អាចនឹង​ត្រូវបង់ពន្ធទាបជាងនេះ ឬក៏ច្រើនជាងនេះ នោះដែរ។

រដ្ឋាភិបាលវៀតណាម មិនទាន់បានបញ្ជាក់ ឬមានសេចក្ដីថ្លែងការណ៍លម្អិតដែរ គិតត្រឹមព្រឹកថ្ងៃទី ០៣ ខែកក្កដានេះ។

ទោះយ៉ាងណា រដ្ឋាភិបាលនៅទីក្រុងហាណូយបាននិយាយថា ប្រទេសវៀតណាមនឹងប្តេជ្ញាក្នុងការ "ផ្ដល់នូវទីផ្សារអនុគ្រោះសម្រាប់ទំនិញរបស់សហរដ្ឋអាម៉េរិក រួមទាំងរថយន្តម៉ាស៊ីនធំ"។

គិតមកទល់ពេលនេះ ការចរចាពាណិជ្ជកម្មបដិការរវាងអាម៉េរិក និងប្រទេសជាដៃគូពាណិជ្ជកម្មធំៗ រួមមាន ចិន និងអង់គ្លេស​ បានសម្រេចព្រមព្រៀងគ្នាជាផ្នែកខ្លះហើយ ប៉ុន្ដែ សម្រាប់ការចរចា​ជាមួយប្រទេសជប៉ុនឯណោះវិញ កំពុងបង្ហាញពីការជាប់គាំងទៅមុខមិនរួច។ ដោយឡែក ចំពោះការចរចាជាមួយនឹងប្រទេសឥណ្ឌាវិញ លោកដូណាល់ ត្រាំ បានបង្ហើបឱ្យដឹងថា នឹងអាច​ឈានដល់ការព្រមព្រៀងគ្នានាពេលឆាប់ៗខាងមុខនេះ។




អត្ថបទបន្ទាប់


ធនាគារប្រ៊ីដ ចុះកិច្ចសហប្រតិបត្តិការ ផ្តល់ជូនអត្ថប្រយោជន៍កាន់តែប្រសើរសម្រាប់អ្នកប្រើប្រាស់ប័ណ្ណធនាគារប្រ៊ីដ

ធនាគារប្រ៊ីដ Plaza Premium Lounge, Shangri-La និងមជ្ឈមណ្ឌលវិជ្ជសាស្ត្រសិង្ហបុរី (SGMC) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់​ក្នុងគោលបំណងលើក…

ថ្លៃដឹកជញ្ជូនទំនិញចេញចូលកម្ពុជា-ថៃ កើនឡើងពី៣០% ទៅ៥០% ក្រោយប្រទេសទាំងពីរបិទច្រកព្រំដែនគោក

ភាពតានតឹងបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ បានអូសបន្លាយពេលជាង១ខែហើយដោយមិនទាន់អាចរកច្រកចេញបាននៅឡើយទេ ដែលបញ្ហាកំពុងធ្វើឱ្យប៉ះពាល់ការដោះដូរពាណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ