ឧក្រិដ្ឋកម្មឆ្លងដែន

តើអាជ្ញាធរកម្ពុជា គួរធ្វើយ៉ាងណា ដើម្បីស្ដារមុខមាត់ពីផលប៉ះពាល់ដែលកើតចេញពីឧក្រិដ្ឋកម្មឆ្លងដែន?


ការកើតមានអំពើមនុស្សឃាតលើជនបរទេស និងឧក្រិដ្ឋកម្មឆ្លងដែននៅលើទឹកដីកម្ពុជា វានឹងបង្កផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងមុខមាត់របស់កម្ពុជា នៅលើឆាកអន្តរជាតិ តាមរយៈការបំពងសំឡេងនៅលើបណ្តាញសង្គម និងសារព័ត៌មានផ្សេងៗ។ ការណ៍នេះ តិចឬច្រើនវានឹងធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និងការទាក់ទាញការវិនិយោគរបស់កម្ពុជា។
ឧក្រិដ្ឋកម្មឆ្លងដែន
ដោយ

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា បានចាត់ទុកការកើតមានអំពើឧក្រិដ្ឋកម្មជាបន្តបន្ទាប់នៅកម្ពុជា វាជាចំណុចអវិជ្ជមាន និងជាកត្តារាំងស្ទះមួយក្នុងការជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍របស់កម្ពុជា។ ជាក់ស្តែងការកើតមានអំពើឃាតកម្មលើជនជាតិកូរ៉េខាងត្បូងម្នាក់ ដែលបង្កដោយជនជាតិចិន កាលពីពេលថ្មីៗ ចង់ឬមិនចង់វានឹងជះឥទ្ធិពលមិនល្អដល់មុខមាត់ និងវិស័យទេសចរណ៍កម្ពុជា។ អ្នកជំនាញរូបនេះបានវាយតម្លៃថា ការធ្វើទារុណកម្មលើជនជាតិកូរ៉េខាងត្បូងរហូតដល់ស្លាប់នេះ អាចមានក្រុមជនទី៣ ដែលព្យាយាមផ្សព្វផ្សាយបង្ខូចឈ្មោះកម្ពុជា។ ជាមួយគ្នានេះ ដើម្បីទប់ស្កាត់ផលប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់ទេសចរណ៍ សេដ្ឋកិច្ច និងមុខមាត់របស់ជាតិ លោក ធួន ស៊ីណាន ស្នើដល់រដ្ឋាភិបាលកម្ពុជា ត្រូវបង្រ្កាបលើក្រុមឆបោកតាមអនឡាញឱ្យបានសកម្មបន្ថែមទៀត​។

​ដោយឡែក លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនដែលបានកើតឡើងនៅលើទឹកដីកម្ពុជា មិនគួរដាក់បន្ទុកតែលើកម្ពុជា តែម្នាក់ឯងនោះទេ ដោយសារកម្ពុជា ក៏ជាជនរងគ្រោះដោយសារបញ្ហានេះដែរ។ ជាមួយគ្នានេះលោកសង្កេតឃើញថា រាជរដ្ឋាភិបាលកម្ពុជា ​បានខិតខំធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសផ្សេងៗយ៉ាងសស្រាក់សស្រាំក្នុងការទប់ស្កាត់ និងបោសសម្អាតអំពើឧក្រិដ្ឋកម្មឆ្លងដែននេះដែរ។ សម្រាប់អ្នកជំនាញរូបនេះ អាជ្ញាធរមានសមត្ថកិច្ចគួរប្រើវេទិកាអន្តរជាតិនានាបកស្រាយជុំវិញបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់ ដើម្បីបង្ហាញភាពស្អាតស្អំរបស់កម្ពុជា និងផ្ដល់ទំនុកចិត្តឡើងវិញ ដល់វិនិយោគិនបរទេស និងអ្នកទេសចរគ្រប់ជាតិសាសន៍។

​​ពាក់ព័ន្ធករណីឃាតកម្មលើជនជាតិកូរ៉េម្នាក់នៅខេត្តកំពត កាលពីពេលថ្មីៗ ក្រសួងមហាផ្ទៃបានអះអាងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យមួយចំនួននៅទីតាំង ដែលត្រូវបានកំណត់មុខសញ្ញាថា មានសកម្មភាពអនឡាញខុសច្បាប់ ខណៈអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងរត់គេចខ្លួន​។ មកទល់ពេលនេះ នគរបាលយុត្តិធម៌ក្រសួងមហាផ្ទៃ កំពុងស្វែងរកចាប់ខ្លួនបក្ខពួកជនល្មើស២នាក់ទៀតឱ្យបានជាដាច់ខាតយកមកអនុវត្តទោសតាមច្បាប់ជាធរមាន។ លើសពីនេះ អាជ្ញាធរ ក៏កំពុងពន្លាតការស៊ើបអង្កេតរកប្រភពដើម នៃទីកន្លែងកើតបទល្មើសដំបូង រួមទាំងអ្នកពាក់ព័ន្ធផ្សេងៗទៀតបើមាន ដោយសហការជាមួយស្ថានទូតកូរ៉េខាងត្បូងប្រចាំកម្ពុជាតាមទិដ្ឋភាពច្បាប់៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើមេភូមិភាគ២ថៃ អាចមានចេតនាអ្វីបានជាពន្យារពេលកិច្ចប្រជុំ RBC ជាមួយកម្ពុជា ជាបន្តបន្ទាប់?

បើតាមការគូសបញ្ជាក់របស់ក្រសួងការពារជាតិកម្ពុជា ភាគីថៃ បានស្នើសុំលើកពេលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រ…

តើការយកពន្ធលើកប៉ាល់ដឹកទំនិញចិនរបស់អាម៉េរិកអាចជះឥទ្ធិពលដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ជាមួយអាម៉េរិក កម្រិតណាដែរ?

ចិន និងអាម៉េរិក បានចាត់វិធានការតបតទៅវិញទៅមក ដែលធ្វើឱ្យជម្លោះពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរកាន់តែឡើងកម្តៅ ដោយក្នុងនោះចិន បានចាប់ផ្តើម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ