វិស័យ​ដឹកជញ្ជូន

តើអ្នករកស៊ីក្នុងវិស័យដឹកជញ្ជូនត្រូវមានភាពបត់បែន និងមានផែនការបែបណា ដើម្បីការពារហានិភ័យពីការប្រែប្រួលជាសកល?


ភាពមិនប្រាកដប្រជារបស់ពិភពលោកនឹងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច និងវិស័យដឹកជញ្ជូនជាសកល រួមទាំងកម្ពុជា អាចប្រឈមនឹងបញ្ហាមួយចំនួន។ បច្ចុប្បន្នអ្នករកស៊ីនៅក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា មានការប្រុងប្រយ័ត្ន និងចេះបត់បែនទៅតាមស្ថានការណ៍សកល ដែលកំពុងមានភាពប្រែប្រួលយ៉ាងឆាប់រហ័ស។ អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនយល់ឃើញថា ស្ថិតក្នុងស្ថានភាពពិភពលោកកំពុងមានការប្រែប្រួលនេះ គឺទាមទារឱ្យអ្នករកស៊ីក្នុងវិស័យនេះ ត្រូវរៀបចំផែនការឱ្យបានច្បាស់លាស់ និងត្រូវចេះធ្វើពិពិធកម្មសេវាកម្មរបស់ខ្លួន ដើម្បីការពារហានិភ័យផ្សេងៗ​ដែលអាចកើតឡើងភ្លាមៗ។
វិស័យ​ដឹកជញ្ជូន
ដោយ

ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អិចប្រេស ខេមបូឌា យល់ឃើញថា ស្របពេលស្ថានការណ៍ពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ និងមានការប្រែប្រួលឆាប់រហ័ស គឺទាមទារឱ្យវិស័យឯកជនត្រូវរៀបចំផែនការឱ្យបានច្បាស់លាស់ ដើម្បីការពារហានិភ័យ ដែលអាចកើតមានជាយថាហេតុ និងរក្សាស្ថិរភាពអាជីវកម្មរបស់ខ្លួន។ ដើម្បីការពារហានិភ័យពីការប្រែប្រួលជាសកល អ្នកជំនាញចាស់វស្សាក្នុងវិស័យដឹកជញ្ជូននេះជំរុញឱ្យក្រុមហ៊ុនដឹកជញ្ជូនត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាក្រុមហ៊ុនដៃគូទាំងក្នុង និងក្រៅតំបន់ និងត្រូវធ្វើពិពិធកម្មសេវាដឹកជញ្ជូន ព្រមទាំងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលជាដើម។ អ្នកជំនាញរូបនេះជឿជាក់ថា ការធ្វើបែបនេះ វានឹងអាចជួយកាត់បន្ថយហានិភ័យ និងធ្វើឱ្យក្រុមហ៊ុនដើរទាន់របត់ នៃការប្រែប្រួលរបស់ពិភពលោក ខណៈមកដល់ពេលនេះ វិស័យដឹកជញ្ជូនរបស់កម្ពុជាបានបត់បែនទៅតាមស្ថានការណ៍យ៉ាងប្រុងប្រយ័ត្ន។

បើតាមការវាយតម្លៃរបស់លោកឧកញ៉ា ស៊ិន ចន្ធី វិស័យសេដ្ឋកិច្ច និងដឹកជញ្ជូននៅក្នុងឆ្នាំ២០២៦ នេះ នឹងបន្តមានកំណើនយឺត ដោយសារតែភាពមិនប្រាកដប្រជារបស់ពិភពលោក។ គួរបញ្ជាក់ថា មកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជា កំពុងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីឆ្លើយតបជាមួយវិស័យដឹកជញ្ជូន ដែលកំពុងមានភាពមមាញឹក។ យ៉ាងណាមិញ នៅក្នុងឆ្នាំ២០២៥ កន្លងទៅកំពង់ផែស្វយ័តក្រុងព្រះសីហនុមានបរិមាណកុងតឺន័រឆ្លងកាត់ជាង១លាន៣០ម៉ឺនទូមានកំណើនជាង៣០% បើធៀបនឹងឆ្នាំ២០២៤៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


អ្នកឧកញ៉ា ម៉ុង ឬទ្ធី លើកទឹកចិត្តឱ្យអ្នកមានលុយវិនិយោគលើការផលិតចំណីសត្វ ដើម្បីជួយលើកកម្ពស់តម្លៃកសិផល

អ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប និងអ្នកជំនួញកសិកម្មដ៏ល្បីល្បាញមួយរូបនៅកម្ពុជា លើកទឹកចិត្តឱ្យវិនិយោគិនក្នុងស្រុក ដែល…

អាម៉េរិក កំពុងជួបវិបត្តិវិនិយោគិនសម្រុកដកលុយចេញពីផ្សារភាគហ៊ុនក្នុងស្រុក ហើយងាកទៅវិនិយោគនៅក្រៅប្រទេស

សហរដ្ឋអាម៉េរិក ក្រោមរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ កំពុងប្រឈមហានិភ័យធំ ខណៈដែលបណ្ដាវិនិយោគិនអាម៉េរិក សម្រុកដកលុយចេញពីផ្សារភាគហ៊ុនក្នុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ