រដ្ឋបាលរបស់លោក ត្រាំ

រដ្ឋបាលលោក ត្រាំ បណ្តេញបុគ្គលិកជាង៤ពាន់នាក់ពីការងារក្នុងអំឡុងបិទរដ្ឋាភិបាលកន្លះខែកន្លងមកនេះ


ក្នុងរយៈពេលកន្លះខែនៃការបិទទ្វាររដ្ឋាភិបាល ដោយសារមិនអាចឈានដល់កិច្ចព្រមព្រៀងជាមួយគណបក្សប្រជាធិបតេយ្យលើកញ្ចប់ថវិកាជាតិ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានបណ្តេញបុគ្គលិករដ្ឋរហូតដល់ជាង៤ពាន់នាក់ចេញពីការងារ។ ការបណ្តេញនេះបានធ្វើឱ្យរដ្ឋបាលរបស់លោក ត្រាំ រងបណ្តឹងពីសហជីបបុគ្គលិកសហព័ន្ធនៅតុលាការ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
រដ្ឋបាលរបស់លោក ត្រាំ
ដោយ

រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ​បានសម្រេចបណ្តេញ​បុគ្គលិករដ្ឋចំនួន៤,១០៨នាក់ចេញពីការងារ នៅក្នុងអំឡុងពេលបិទរដ្ឋាភិបាលអាម៉េរិក ដោយសារកញ្ចប់ថវិកាមិនទទួលបានការគាំទ្រពីសភាក្នុងរយៈពេលកន្លះខែកន្លងមកនេះ។ ចំនូនបុគ្គលិកដែលត្រូវបានបណ្តេញចេញពីការងារ ដែលរដ្ឋបាលរបស់លោក ត្រាំ បានបង្ហាញគឺខុសពីស្ថិតិរបស់ក្រសួងយុត្តិធម៌បានប្រកាស។ តាមស្ថិតិរបស់ក្រសួងនេះចាប់តាំងពីរដ្ឋាភិបាលអាម៉េរិកបានបិទទ្វារតាំងពីថ្ងៃទី១ ខែតុលា មក មានបុគ្គលិកសហព័ន្ធសរុបរហូតដល់ទៅ៤ពាន់៣រយនាក់ឯណោះ ដែលត្រូវបណ្តេញចេញពីការងារ។ ចាប់តាំងពីលោក ដូណាល់ ត្រាំ ចូលមកកាន់កាប់សេតវិមានជាថ្មីមានបុគ្គលិកស៊ីវិលរហូតដល់ទៅ២លាននាក់ត្រូវបានបញ្ឈប់ពីការងារ។

ការបណ្តេញពលរដ្ឋជាច្រើនចេញពីការងារនេះ ត្រូវបានលោក ដូណាល់ ត្រាំ ដាក់បន្ទុកទាំងស្រុងទៅលើការរាំងស្ទះរបស់ស្ថាប័ននីតិបញ្ញាតិ្តលើការអនុម័តកញ្ចប់ថវិកា។ លោក ត្រាំ ត្រូវបានគេជឿជាក់ថា កំពុងប្រើប្រាស់យុទ្ធសាស្ត្របណ្តេញបុគ្គលិកចេញពីការងារ ដើម្បីដាក់សម្ពាធលើគណបក្សប្រជាធិបតេយ្យឱ្យទទួលយកផែនការចំណាយរបស់លោកនៅពេលដាក់ឱ្យសភាអនុម័ត។

មកដល់ពេលនេះគេមិនបានដឹងអំពីជោគវាសនារបស់បុគ្គលិករដ្ឋាភិបាលទាំងនោះទៅជាយ៉ាងណានោះទេ ខណៈពេលនេះសហជីពបុគ្គលិកសហព័ន្ធកំពុងដាក់បណ្តឹងទៅតុលាការជុំវិញការបណ្តេញបុគ្គលិកចេញពីការងារនេះ។

គិតចាប់តាំងពីឆ្នាំ១៩៨១ មក រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ត្រូវបានបិទដំណើរការចំនួន១៥លើករួចមកហើយ ដោយឡែកនៅក្នុងរដ្ឋបាលរបស់លោក ត្រាំ បានបិទទ្វារចំនួនពីរលើកទាំងលើកនេះ។ ពាក់ព័ន្ធនឹងការបណ្តេញបុគ្គលិកចេញពីការងារនេះ សហជីបបានអះអាងថា សេវា និងប្រតិបត្តិការមួយចំនួនរបស់រដ្ឋាភិបាល រួមទាំងការងារស៊ើបអង្កេត និងទប់ស្កាត់ជំងឺសុទ្ធតែរងផលប៉ះពាល់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ជប៉ុននឹងបន្តធ្វើទំនើបកម្មផ្លូវដែក ដើម្បីបន្តគ្រងតំណែងជាអធិរាជផ្លូវដែកនៅលើពិភពលោក

ទោះបីផ្លូវដែកនៅក្នុងប្រទេសជប៉ុន ត្រូវបានគេចាត់ទុកថា ជាប្រព័ន្ធផ្លូវដែកដ៏ទំនើប និងបម្រើការដឹកជញ្ជូនដ៏មានសុក្រឹត្យភាពយ៉ាងណាក៏ដោយ តែសម្រាប់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ