លោក ដូណាល់ ត្រាំ

រដ្ឋបាលលោក ត្រាំ នឹងពង្រីកបម្រាមហាមពលរដ្ឋមកពីជាង៣០ប្រទេសមិនឱ្យជាន់ទឹកដីសហរដ្ឋអាម៉េរិក


រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិអាម៉េរិក លោកស្រី គ្រីស្ទី ណូអេម (Kristi Noem) បានប្រកាសថា រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ នឹងពង្រីកបម្រាមហាមពលរដ្ឋមកពីជាង៣០ ប្រទេសមិនឱ្យធ្វើដំណើរចូលមកទឹកដីសហរដ្ឋអាម៉េរិក ហើយនេះជាការរឹតបន្តឹងចុងក្រោយលើការធ្វើដំណើរចូលទឹកដីសហរដ្ឋអាម៉េរិក ចាប់តាំងពីបុរសជនជាតិអាហ្វហ្គានីស្ថាន ត្រូវបានចោទប្រកាន់កាលពីពេលថ្មីៗនេះពីបទបាញ់ប្រហារទាហានឆ្មាំជាតិអាម៉េរិក២នាក់នៅជិតសេតវិមាន បណ្ដាលឱ្យទាហានស្រីម្នាក់បាត់បង់ជីវិត និងទាហានប្រុសម្នាក់ទៀតរងរបួសធ្ងន់។
លោក ដូណាល់ ត្រាំ
ដោយ

រដ្ឋបាលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងពង្រីកបម្រាមហាមពលរដ្ឋមកពីជាង៣០ប្រទេសមិនឱ្យធ្វើដំណើរចូលទឹកដីអាម៉េរិក។ នេះបើយោងតាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិអាម៉េរិក លោកស្រី គ្រីស្ទី ណូអេម (Kristi Noem)។ បម្រាមចុងក្រោយនេះ គឺជាការពង្រីកបន្ថែមពីលើបម្រាមធ្វើដំណើរ ដែលរដ្ឋបាលលោក ត្រាំ បានប្រកាសរួចហើយកាលពីអំឡុងខែមិថុនា ដែលបម្រាមចាស់នោះហាមឃាត់ពលរដ្ឋមកពី១២ ប្រទេសមិនឱ្យធ្វើដំណើរចូលទឹកដីសហរដ្ឋអាម៉េរិក ហើយបានរឹតបន្តឹងការអនុញ្ញាតពលរដ្ឋមកពី៧ប្រទេសផ្សេងទៀតក្នុងការធ្វើដំណើរមកកាន់ទឹកដីសហរដ្ឋអាម៉េរិក។

តាមរយៈសំណេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមកាលពីដើមសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិអាម៉េរិក លោកស្រី គ្រីស្ទី ណូអេម (Kristi Noem) បានលើកឡើងថា ប្រទេសជាច្រើនទៀតនឹងត្រូវបានរាប់បញ្ចូលក្នុងបម្រាមថ្មីនេះ។ ទោះជាយ៉ាងណា អំឡុងពេលផ្ដល់បទសម្ភាស​ជាមួយសារព័ត៌មាន Fox News កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន លោកស្រី គ្រីស្ទី ណូអេម (Kristi Noem) មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយជុំវិញការពង្រីកបម្រាមថ្មីនេះ។

សូមបញ្ជាក់ថា បន្ទាប់ពីការបាញ់ប្រហារទៅលើទាហានឆ្មាំជាតិជាតិអាម៉េរិក២នាក់នៅជិតសេតវិមានបណ្ដាលឱ្យទាហានស្រីម្នាក់បាត់បង់ជីវិត និងទាហានប្រុសម្នាក់ទៀតរងរបួសធ្ងន់ រដ្ឋបាលលោក ដូណាល់ ត្រាំ បានបង្កើនការរឹតបន្តឹងលើពលរដ្ឋមកពី១៩ប្រទេសក្នុងការធ្វើដំណើរចូលទឹកដីសហរដ្ឋអាម៉េរិក ដែលរួមមាន ប្រទេសអាហ្វហ្គានីស្ថាន ប្រទេសសូម៉ាលី ប្រទេសអ៊ីរ៉ង់ និងប្រទេសហៃទី ផងដែរ។

ទោះជាយ៉ាងណា នៅពេលសារព័ត៌មាន Fox News សាកសួរលម្អិតថា តើពលរដ្ឋមកពី៣២ ប្រទេសដែលត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចូលទឹកដីសហរដ្ឋអាម៉េរិក មានប្រទេសណាខ្លះ ហើយថា តើបម្រាមធ្វើដំណើរនេះនឹងចូលជាធរមាននៅពេលណាឱ្យប្រាកដ រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិអាម៉េរិក មិនបានធ្វើអត្ថាធិប្បាយឆ្លើយតបនោះឡើយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


រយៈពេល ៣ថ្ងៃ វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ មានអ្នកចូលរួមទាំងជាតិ និងអន្តរជាតិប្រមាណ ២ម៉ឺននាក់

ភ្នំពេញ៖ រយៈពេល ៣ថ្ងៃ វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ ពិព័រណ៌បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ បានទាក់ទាញអ្នកច…

មេបក្សប្រឆាំងដ៏ធំរបស់ថៃ ហៅវិធានការដោះស្រាយគ្រោះទឹកជំនន់របស់លោក អានុទីន ជាវិធានការបង្គ្រប់កិច្ច

លោក ណាតថាភុង រឿងផានយ៉ាវុត (Natthaphong Ruengpanyawut) មេដឹកនាំគណបក្សប្រជាជនថៃ ដែលជាបក្សប្រឆាំងដ៏ធំនៅប្រទេសថៃ បានរិះគន់ចំពោះការបង្ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ