មេដឹកនាំអ៊ីរ៉ង់

លោក ត្រាំ បានហៅមេដឹកនាំអ៊ីរ៉ង់ថ្មីថា ជាមេដឹកនាំគីឡូស្រាល និងព្រមានពីហានិភ័យនៃសង្គ្រាម


ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហើរសារឌឺដង និងដាក់ការសង្ស័យលើសមត្ថភាពរបស់លោក ម៉ូតាបា ខាមេនី (Mojtaba Khamenei) ដែលជាបេក្ខភាពមេដឹកនាំថ្មីរបស់អ៊ីរ៉ង់។ ក្នុងសម្ដីយ៉ាងមុតស្រួចលោក ត្រាំ បានចាត់ទុកកូនប្រុសរបស់លោក អាយ៉ាតូឡា អាលី ខាមេនី រូបនេះថា គ្រាន់តែជាអ្នកនយោបាយគីឡូស្រាល និងខ្វះបទពិសោធ ប៉ុន្តែបែរជាមានចរិតងប់ងុលនឹងសង្គ្រាម ដែលអាចធ្វើឱ្យស្ថានភាពតំបន់កាន់តែអាក្រក់។
មេដឹកនាំអ៊ីរ៉ង់
ដោយ

មេដឹកនាំអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហាញជំហររឹងត្អឹងមិនទទួលស្គាល់លោក ម៉ូតាបា ខាមេនី ដែលត្រូវបានតែងតាំងជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់បន្តពីឪពុករបស់លោក គឺលោក អាលី ខាមេនី ដែលត្រូវបានកងកម្លាំងចម្រុះអាម៉េរិក និងអ៊ីស្រាអែលវាយប្រហារតាមអាកាសរហូតបាត់បង់ជីវិត។ លោក ត្រាំ បានសង្កត់ធ្ងន់ថា លោក ម៉ូតាបា នៅក្មេងខ្ចីពេកសម្រាប់តំណែងដ៏មានឥទ្ធិពលនេះ។ លោកបានព្រមានថា ប្រសិនបើបុរសរូបនេះឡើងកាន់អំណាច វានឹងក្លាយជាសញ្ញាគ្រោះថ្នាក់មួយ ព្រោះចរិតនិយមសង្គ្រាមរបស់គេនឹងដុតកម្ដៅជម្លោះក្នុងតំបន់ឱ្យកាន់តែសន្ធោសន្ធៅ ដែលនេះជាអ្វី ដែលសហរដ្ឋអាម៉េរិកមិនអាចឈរឱបដៃមើលបានឡើយ។

លោក ត្រាំ បានថ្លែងក្នុងន័យព្រមានថា៖«យើងត្រូវការមេដឹកនាំអ៊ីរ៉ង់ណាដែលស្វែងរកសន្តិភាព និងភាពសុខដុមរមនាពិតប្រាកដជូនប្រជាជន មិនមែនអ្នកដែលនាំភ្លើងសង្គ្រាមនោះទេ។ ប្រសិនបើអ៊ីរ៉ង់មិនអាចរកមេដឹកនាំដែលល្អជាងនេះទេ អាម៉េរិកប្រហែលជាគ្មានជម្រើសក្រៅពីប្រើវិធានការក្ដៅបន្ថែមទៀតនាពេលអនាគតនោះឡើយ»។

ក្រុមអ្នកវិភាគមើលឃើញថា សម្ដីរបស់លោក ត្រាំ មិនមែនគ្រាន់តែជាការរិះគន់ធម្មតានោះទេ ប៉ុន្តែវាគឺជា សារនយោបាយយុទ្ធសាស្ត្រ ដើម្បីជំរុញឱ្យប្រជាជនអ៊ីរ៉ង់ក្រោកឈរឡើងតវ៉ា ដើម្បីទាមទារសិទ្ធិសេរីភាព និងម្ចាស់ការលើវាសនាប្រទេសជាតិខ្លួនឯងវិញ។

ជាមួយគ្នានេះលោក ត្រាំ ហាក់កំពុងផ្ដល់ភ្លើងខៀវ និងលើកទឹកចិត្តដល់កងកម្លាំងឃឺដអ៊ីរ៉ង់ ឱ្យបន្តវាយលុកប្រឆាំងនឹងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ផងដែរ។ ក្រោមរដ្ឋបាលរបស់លោក ត្រាំ ទំនាក់ទំនងរវាងអាម៉េរិក និងក្រុមឃឺដកាន់តែស្អិតរមួត ជាពិសេសបន្ទាប់ពីប្រតិបត្តិការរួមគ្នាជាមួយអ៊ីស្រាអែលលើទឹកដីអ៊ីរ៉ង់ ដែលសបញ្ជាក់ថា លោក ត្រាំ នឹងបន្តស៊ើបអង្កេត និងគាំទ្ររាល់ចលនាទាំងឡាយណា ដែលប្រឆាំងនឹងរបបដឹកនាំផ្ដាច់ការនៅទីក្រុងតេអេរ៉ង់៕

ដោយ: សរ សុជាតិ




អត្ថបទបន្ទាប់


វិស័យដឹកជញ្ជូនសកលខាតបង់ធ្ងន់ធ្ងរអស់ជិត១២ទ្រីលានដុល្លារ ដោយសារសង្គ្រាមនៅអ៊ីរ៉ង់

ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលផ្ទុះឡើងដោយសារការវាយប្រហាររួមគ្នារវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ កំពុងតែបង្កជារលកយក្សស៊ូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ