លោក ត្រាំ អះអាងថា

លោក ត្រាំ បានអះអាងជាថ្មីពីគោលបំណងចង់ប្រែក្លាយហ្កាហ្សាទៅជាតំបន់អភិវឌ្ឍន៍មួយ


ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បានរំលឹកឡើងវិញនូវបំណងប្រាថ្នារបស់លោកក្នុងការកាន់កាប់តំបន់ហ្កាហ្សាស្ទ្រីបដោយលោកបានប្រាប់កិច្ចប្រជុំធុរកិច្ចមួយនៅប្រទេសកាតា ថា សហរដ្ឋអាម៉េរិកនឹងធ្វើឱ្យហ្កាហ្សាក្លាយជាតំបន់សេរីភាពមួយ ខណៈពេលនេះវាគ្មានអ្វីនៅសេសសល់ទៀតនោះទេនៅក្នុងទឹកដីប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Edge។
លោក ត្រាំ អះអាងថា
ដោយ

គេនៅចាំបានថា កាលពីខែកុម្ភៈ លោក ត្រាំ ធ្លាប់បានបង្ហាញគំនិតរបស់លោកជាលើកដំបូងថា អាមេរិកនឹងអភិវឌ្ឍតំបន់ហ្កាហ្សាឡើងវិញ និងបង្ខំប្រជាជនប៉ាឡេស្ទីនឱ្យទៅរស់នៅកន្លែងផ្សេង ដែលបង្កឱ្យមានការថ្កោលទោសជាសាកល ដោយប្រជាជនប៉ាឡេស្ទីន និងប្រជាជាតិអារ៉ាប់ព្រមទាំងអង្គការសហប្រជាជាតិបាននិយាយថា ផែនការនេះស្មើនឹងការបោសសម្អាតជនជាតិភាគតិចដូច្នោះដែរ។

បន្ទាប់មកនៅថ្ងៃទី១៥ ខែឧសភា លោក ត្រាំ បានបង្ហើបពីផែនការរបស់លោកនេះម្ដងទៀតនៅក្នុងកិច្ចពិភាក្សាតុមូលធុរកិច្ចនៅក្នុងប្រទេសកាតាថា លោកមានផែនការប្រែក្លាយហ្កាហ្សាទៅជាតំបន់សេរីភាពមួយដោយទុកឱ្យសហរដ្ឋអាម៉េរិកជាអ្នកដោះស្រាយបញ្ហានេះ។

លោក ត្រាំ បាននិយាយថា លោកបានឃើញការបាញ់ផ្លោងតាមផ្លូវអាកាសដែលបានបំផ្លិចបំផ្លាញអគារជាច្រើន ហើយមនុស្សកំពុងរស់នៅក្រោមគំនរបាក់បែកនៃអគារដែលបានដួលរលំទាំងនោះដែលមើលទៅវាមិនអាចទទួលយកបានឡើយ។ ដូច្នេះហើយលោកចង់ឃើញហ្កាហ្សាក្លាយជាតំបន់សេរីភាពមួយដោយទុកឱ្យអាម៉េរិកជាអ្នកធ្វើរឿងនេះ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន នេតាន់យ៉ាហ៊ូ បានពណ៌នាគំនិតរបស់លោក ត្រាំ នេះថាជាចក្ខុវិស័យដ៏ច្បាស់លាស់ ហើយថា លោក និងលោក ត្រាំ បានពិភាក្សាគ្នាថាតើប្រទេសណាខ្លះមានឆន្ទៈក្នុងការទទួលយកជនជាតិប៉ាឡេស្ទីនដែលចាកចេញពីហ្កាហ្សា។

ទោះយ៉ាងណា ពលរដ្ឋប៉ាឡេស្ទីនបានបដិសេធដាច់អហង្ការនូវផែនការណាមួយដែលពាក់ព័ន្ធនឹងការបណ្ដេញពួកគេចេញពីហ្គាហ្សាដោយពួកគេបានប្រដូចគំនិតនេះទៅនឹងសម័យកាលដ៏មហន្តរាយឆ្នាំ១៩៤៨ ដែលពេលនោះមនុស្សរាប់សែននាក់បានចុះចោលផ្ទះរបស់ពួកគេនៅក្នុងសង្រ្គាមដែលនាំទៅដល់ការបង្កើតរដ្ឋអ៊ីស្រាអែលសព្វថ្ងៃនេះ។ ដូច្នេះហើយពួកគេជាច្រើននិយាយថា ពួកគេសុខចិត្តរស់នៅក្នុងផ្ទះដែលខូចខាតទាំងនេះ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


សម្តេចធិបតីអះអាងថា ព្រលានយន្តហោះពោធិ៍ចិនតុងនឹងរក្សាទុកជាសម្បត្តិរដ្ឋ និងបម្រើផលប្រយោជន៍របស់ពលរដ្ឋ

ក្រោយមានការជជែកយ៉ាងផុសផុលអំពីការលក់ព្រលានយន្តហោះពោធិ៍ចិនតុងទៅឱ្យក្រុមហ៊ុនឯកជន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអះអាង…

អិលអូអិលស៊ី រកឃើញអ្នកឈ្នះម៉ូតូហុងដាឌ្រីមទី១ ពីកម្មវិធីចាប់រង្វាន់ជូនដៃគូអាជីវកម្ម

ភ្នំពេញ ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC បានប្រកាសរៀបចំកម្មវិធីផ្ដល់រង្វាន់ម៉ូតូហុងដា ឌ្រីមថ្មីសន្លាងចំនួន៣គ្រឿង ជូនដល់អតិថិជនរបស់ខ្លួនដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ