
តាមការគ្រោងទុក លោក ត្រាំ និង ជួបជាមួយនឹង លោកពូទីន នៅថ្ងៃទី ១៥ ខែសីហា នៅរដ្ឋអាឡាស្កា សហរដ្ឋអាម៉េរិក ពោលគឺវាត្រូវនឹងម៉ោងប្រមាណជា ២និង៣០នាទីរំលងអាធ្រាត្រឈានចូលឆ្នាំទី១៦ខែសីហា ម៉ោងនៅកម្ពុជា ។
Story: ទីភ្នាក់ងារព័ត៌មានរ៉យទ័របានឲ្យដឹងថា ប្រធានាធិបតីត្រាំបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកជឿជាក់ថា លោកប្រធានាធិបតីរុស្ស៊ី ពូទីន នឹងត្រៀមនូវកិច្ចព្រមព្រៀងស្តីពីការបញ្ចប់សង្គ្រាមរបស់ លើអ៊ុយក្រែន ហើយថា ការគំរាមកំហែងនៃទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីទំនងជាដើរតួក្នុងការសម្រេចចិត្តរបស់ទីក្រុងម៉ូស្គូ ក្នុងការស្វែងរកកិច្ចប្រជុំមួយជាមួយនឹងសមភាគីអ៊ុយក្រែន គឺលោក វូឡូឌីមៀ ហ្សេឡេនស្គី ។
ប្រធានាធិបតីអាម៉េរិកបាននិយាយថា លោកមិនប្រាកដទេថា តើបទឈប់បាញ់ភ្លាមៗអាចសម្រេចបានឬអត់ ប៉ុន្តែបានបង្ហាញចំណាប់អារម្មណ៍ក្នុងការឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពមួយ។
លោក ត្រាំ បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅក្នុងកម្មវិធីទូរទស្សន៍ Fox News ថា លោកជឿថាឥឡូវនេះ លោកពូទីនកំពុងត្រៀមនូវនូវកិច្ចព្រមព្រៀងមួយ ទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែន។
នៅក្នុងបទសំភាសន៍នោះ លោក ត្រាំ ក៏បានលើកឡើងនូវលទ្ធភាពនៃជំនួបត្រីភាគី រវាងលោកផ្ទាល់ សមភាគីរុស្ស៊ី និង សមភាគីអ៊ុយក្រែនផងដែរ ។
បើតាមការលើកឡើងរបស់លោក ត្រាំ ឲ្យតែជំនួបជាមួយនឹងលោកពូទីនមានភាពវិជ្ជមាន លោកអាចទំនាក់ទំនងតាមទូរស័ព្ទទៅលោក ហ្សេឡេនស្គី ហើយអាចជួបគ្នានៅកន្លែងណាក៏បាន ហើយលោកនឹងសម្របសម្រួលសម្រាប់ជំនួបនេះ ប៉ុន្តែលោកមិនចូលរួមចរចាផ្ទាល់ជាមួយ លោកពូទីន និង ហ្សេឡេនស្គីន ឡើយ ។
គិតមកទល់ពេលនេះ សង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ីបានអូសបន្លាយពេលអស់រយៈពេលជាង ៣ឆ្នាំហើយ ខណៈដែលមន្ត្រីការទូតរុស្ស៊ី និងអ៊ុយក្រែនក៏ធ្លាប់ជួបពិភាក្សាគ្នាជាច្រើនលើកច្រើនសារដែរ ប៉ុន្ដែហាក់មិនមានលទ្ធផលឡើយ។
ដោយៈ សរ សុជាតិ