ទូរសព្ទស្មាតហ្វូន

តើតម្លៃទូរសព្ទស្មាតហ្វូននៅអាម៉េរិកនឹងហក់ឡើងថ្លៃដល់ប៉ុន្មាន ក្រោយលោក ត្រាំ ដំឡើងពន្ធ២៥%?


ក្រៅពីដែក បន្ទះឈីប រថយន្ត និងផលិតផលនំាចូលផ្សេងៗ ឥឡូវនេះ សូម្បីតែទូរសព្ទស្មាតហ្វូន ក៏ត្រូវបានជាប់ក្នុងដង្កៀបពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ផងដែរ។ លោក ត្រាំ បានសម្រេចដាក់ពន្ធ២៥% លើការនាំចូលទូរសព្ទស្មាតហ្វូនពីប្រទេសនានា មកកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដែលអាចជំរុញឱ្យតម្លៃទូរសព្ទនៅប្រទេសនេះ មានការកើនឡើង។ តើជាមួយនឹងការដំឡើងពន្ធនេះ ទូរសព្ទស្មាតហ្វូន មួយគ្រឿងអាចមានតម្លៃប៉ុន្មានដែរ?
ទូរសព្ទស្មាតហ្វូន
ដោយ

ក្រោយចរចាគ្នាមិនត្រូវ រដ្ឋបាលពន្ធអាម៉េរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធ៥០% លើទំនិញនាំចូលពីសហភាពអឺរ៉ុប ភ្ជាប់ជាមួយការប្រកាសដាក់ពន្ធ២៥%លើទូរសព្ទស្មាតហ្វូនទាំងអស់ដែលនាំចូលទីផ្សារអាម៉េរិក ផងដែរ។ ក្រោមការគំរាមកំហែងពន្ធនេះអាចនឹងជំរុញក្រុមហ៊ុន Apple ដែលពឹងផ្អែកលើផលិកម្មនៅក្រៅសហរដ្ឋអាម៉េរិក និងក្រុមហ៊ុនធំៗមួយចំនួនទៀតដូចជា Amazon ក្រុមហ៊ុន Walmart និងក្រុមហ៊ុនអាម៉េរិកធំៗ ដំឡើងថ្លៃលើផលិតផលរបស់ខ្លួន។

លោក ដូណាល់ ត្រាំ បានអះអាងរថា លោកបានជូនដំណឹងដល់លោក ធីម ឃុក (Tim Cook) នាយកប្រតិបត្តិក្រុមហ៊ុន Apple ជាយូរមកហើយថា ទូរសព្ទ iPhone ដែលដាក់លក់នៅអាម៉េរិក គួរតែត្រូវបានផលិតនៅអាម៉េរិក មិនមែនប្រទេសឥណ្ឌា ឬកន្លែងផ្សេងទៀតនោះទេ ហើយប្រសិនបើ iPhone មិនផលិតនៅអាម៉េរិកទេ នោះ iPhone ត្រូវតែបង់ពន្ធ២៥% ដូចគេដែរ​។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន អេភី ទូរសព្ទស្មាតហ្វូនទាំងអស់ ដែលផលិតនៅបរទេសនឹងត្រូវបង់ពន្ធ នៅចុងខែមិថុនា ខាងមុខនេះ។ កន្លងមកនាយកប្រតិបត្តិក្រុមហ៊ុន Apple ធ្លាប់បានលើកឡើងថា បច្ចុប្បន្ននេះទូរសព្ទ iPhone ដែលកំពុងលក់នៅអាម៉េរិក គឺនាំចូលពីឥណ្ឌា ហើយ iPad និងឧបករណ៍ផ្សេងទៀតត្រូវបាននាំចូលពីប្រទេសវៀតណាម។

ពាក់ព័ន្ធតម្លៃវិញ អ្នកវិភាគបានអះអាងថា ក្រោយការដំឡើង២៥% ទូរសព្ទ iPhone ដាក់លក់នៅលើទីផ្សារសហរដ្ឋអាម៉េរិក អាចឡើងដល់១ពាន់៥០០ដុល្លារ ទៅ៣ពាន់៥០០ដុល្លារនៅក្នុង១គ្រឿងតាមប្រភេទនីមួយៗ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមហ៊ុនតៃវ៉ាន់ Foxconn ស្ថិតក្នុងចំណោមអ្នកដេញថ្លៃទិញយកក្រុមហ៊ុនដំឡើងបន្ទះឈីបសិង្ហបុរី UTAC ក្នុងតម្លៃ៣ពាន់លានដុល្លារ

ក្រុមហ៊ុនយក្ស Foxconn របស់តៃវ៉ាន់ ដែលមានឈ្មោះល្បីរន្ទឺខាងដំឡើងគ្រឿងអេឡិចត្រូនិកផ្សេងៗឱ្យក្រុមហ៊ុនបច្ចេកវិទ្យធំៗទូទាំងពិភពលោក រួមទាំងដំឡើ…

អឺរ៉ុប អាចកាត់ធនាគារចំនួន២០ចេញពីប្រព័ន្ធទូទាត់ SWIFT ដើម្បីបន្ថែមសម្ពាធទណ្ឌកម្មលើរុស្ស៊ី

ដើម្បីជាការដាក់ទណ្ឌកម្ម និងកាត់ផ្តាច់លំហូរសាច់ប្រាក់ពីការនាំចេញថាមពលរបស់រុស្ស៊ី សហភាពអឺរ៉ុប កំពុងតាមដាន និងស៊ើបអង្កេតលើធនាគារធំៗចំន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ