វិស័យការពារជាតិ

លោក ត្រាំ កំពុងថ្លឹងថ្លែងប្រើកម្លាំងយោធា ដើម្បីវាយប្រហារប្រទេសវេណេស៊ុយអេឡា


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងថ្លឹងថ្លែងអំពីជម្រើសនៃការធ្វើប្រតិបត្តិការយោធារបស់អាម៉េរិក ដើម្បីវាយប្រហារប្រទេសវេណេស៊ុយអេឡា នៅប៉ុន្មានថ្ងៃខាងមុខនេះ ខណៈក្រសួងការពារជាតិអាម៉េរិក បានប្រកាសអំពីប្រតិបត្តិការយោធាអាម៉េរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀននៅច្រកសមុទ្រការ៉ាប៊ីន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យការពារជាតិ
ដោយ

សារព័ត៌មាន CBS News បានរាយការណ៍ថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានថ្លឹងថ្លែងអំពីជម្រើសប្រើកម្លាំងយោធា ដើម្បីវាយប្រទេសវេណេស៊ុយអេឡា រួមទាំងលទ្ធភាពនៃការវាយប្រហារផ្លូវគោកផងដែរ ក្រោយពីបានស្ដាប់ដំណឹងអំពីសេណារីយ៉ូ សម្រាប់ថ្ងៃខាងមុខពីថ្នាក់ដឹកនាំការពារជាតិជាន់ខ្ពស់ រួមទាំងរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ភីត ហេកសិត (Pete Hegseth) និងប្រធានអគ្គសេនាធិការចម្រុះលោក ដាន ខេន (Dan Caine)។

តែយ៉ាងណាមកទល់ពេលនេះ គេមិនទាន់ឃើញលោក ត្រាំ សម្រេចចិត្តចុងក្រោយណាមួយអំពីជម្រើសនេះនៅឡើយទេ។ ទោះជាយ៉ាងណា កាលពីថ្ងៃព្រហស្បតិ៍ លោក ហេកសិត បានប្រកាសអំពីការពង្រីកប្រតិបត្តិការយោធារបស់អាម៉េរិកនៅតំបន់ការីប៊ីន ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀនទៅកាន់សហរដ្ឋអាម៉េរិក ដែលប្រតិបត្តិការនេះត្រូវបានគេដាក់ឈ្មោះឱ្យថា លំពែងខាងត្បូង។

លោក ហេកសិត បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយ X ថា ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាឱ្យចាត់វិធានការ ហើយក្រសួងសង្គ្រាមកំពុងអនុវត្តតាមបទបញ្ជានេះ ដូច្នេះហើយលោកបានប្រកាសនៅថ្ងៃនោះអំពីប្រតិបត្តិការលំពែងខាងត្បូងនេះតែម្ដង។ ប្រតិបត្តិការនេះត្រូវបានដឹកនាំដោយក្រុមបញ្ជាការខាងត្បូងរួមគ្នារបស់សហរដ្ឋអាម៉េរិក ដើម្បីការពារមាតុភូមិ លុបបំបាត់ភេរវករគ្រឿងញៀនចេញពីអឌ្ឍគោលខាងលិច និងធានាមាតុភូមិរបស់អាម៉េរិកពីការហូរចូលគ្រឿងញៀន ដែលកំពុងសម្លាប់ប្រជាជនអាម៉េរិក។

ការប្រកាសរបស់លោក ហេកសិត នេះបានធ្វើឡើងក្រោយពីលោកបានព្រមានក្រុមជួញដូរគ្រឿងញៀនកាលពីថ្ងៃពុធ ថា ប្រសិនបើពួកគេបន្តជួញដូរគ្រឿងញៀន យោធាអាម៉េរិកនឹងចាត់វិធានការដោយប្រើវិធីសាស្ត្រលុបបំបាត់ចោលតែម្ដង។ លោក ហេកសិត បានសង្កត់ធ្ងន់ថា គ្មានអ្នកណាពូកែខាងតាមដាន ការបង្កើតបណ្តាញ ការរៀបចំផែនការប្រយុទ្ធ និងការតាមប្រមាញ់ជាងអាម៉េរិកឡើយ ដូច្នេះហើយឥឡូវនេះអាម៉េរិកកំពុងប្រើយុទ្ធសាស្ត្រទាំងនេះ ដើម្បីការពារប្រជាជនអាម៉េរិក៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ការបំពុលខ្យល់អាចធ្វើឱ្យអាស៊ីអាគ្នេយ៍ខាតបង់ជិត៦០០ពាន់លានដុល្លារ

កម្រិតនៃការបំពុលបរិយាកាស ជាពិសេសខ្យល់ ដែលកើតមានជាប្រចាំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានគេអះអាងថា អាចនឹងកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ