លោក ត្រាំ អាចជួបលោក ពូទីន

លោក ត្រាំ អាចនឹងជួបជាមួយលោក ពូទីន ដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែនឆាប់ៗនេះ


មន្ត្រីសេតវិមានរបស់អាម៉េរិកបានអះអាងថា ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ អាចនឹងជួបជជែកជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅសប្តាហ៍ក្រោយ ដែលជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនតាមការប្តេជ្ញាចិត្តរបស់លោក ត្រាំ។ ប្រសិនបើជំនួបរវាងមេដឹកនាំទាំងពិតជាកើតឡើងមែន វានឹងក្លាយជាជំនួបទល់មុខជាលើកដំបូងរវាងមេដឹកនាំអាម៉េរិក និងរុស្ស៊ីចាប់តាំងពីលោក ចូ បៃដិន បានជួបជាមួយលោក ពូទីន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីអំឡុងខែមិថុនា ឆ្នាំ២០២១ ពោលគឺប្រហែល៨ខែមុនរុស្ស៊ីចាប់ផ្តើមលុកលុយលើអ៊
លោក ត្រាំ អាចជួបលោក ពូទីន
ដោយ

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនតាមការប្តេជ្ញាចិត្តរបស់ខ្លួន ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ អាចនឹងជួបជជែកផ្ទាល់មុខជាមួយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីនៅសប្តាហ៍ក្រោយនេះ។ នេះបើតាមការអះអាងរបស់មន្ត្រីសេតវិមាន កាលពីថ្ងៃ៦ ខែសីហា ឆ្នាំ២០២៥ ខណៈសហរដ្ឋអាម៉េរិកកំពុងត្រៀមរៀបចំកញ្ចប់ទណ្ឌកម្មថ្មីបន្ថែម ដើម្បីដាក់សម្ពាធទីក្រុងមូស្គូ ឱ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

ប្រសិនបើជំនួបរវាងមេដឹកនាំទាំងពិតជាកើតឡើងមែន វានឹងក្លាយជាជំនួបទល់មុខជាលើកដំបូងរវាងមេដឹកនាំទាំងពីរ ចាប់តាំងពីលោក ចូ បៃដិន អតីតប្រធានាធិបតីអាម៉េរិកបានជួបជាមួយលោក ពូទីន ចុងក្រោយនៅឆ្នាំ២០២១ ពោលគឺមុនពេលរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែន៨ខែ។

មកទល់ពេលនេះលទ្ធភាព នៃជំនួបកំពូលរវាងមេដឹកនាំកំពូលរបស់អាម៉េរិក និងរុស្សីនៅសប្តាហ៍ក្រោយនៅមិនទាន់ធានាបានថា នឹងអាចកើតឡើង១០០%នៅឡើយទេ ប៉ុន្តែកាសែត New York Times បានរាយការណ៍ថា លោក ត្រាំ បានប្រាប់មេដឹកនាំអឺរ៉ុបក្នុងអំឡុងពេលសន្ទនាតាមទូរសព្ទកាលពីថ្ងៃពុធ ថា លោកមានបំណងជួបជាមួយលោក ពូទីន ហើយបន្ទាប់មកជួបជាលក្ខណៈត្រីភាគីរវាងលោក ជាមួយលោក ពូទីន និងលោក វ្ល៉ូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន។

ពាក់ព័ន្ធនឹងជំនួបនេះ អ្នកនាំពាក្យសេតវិមានលោកស្រី ខារ៉ូលីន លីវីត (Karoline Leavitt) បាននិយាយថា រុស្ស៊ីបានបង្ហាញពីបំណងចង់ជួបជាមួយប្រធានាធិបតី ដូណាល់ ត្រាំ ហើយលោក ត្រាំ ក៏បានបង្ហាញពីការបើកចំហរក្នុងការជួបជាមួយលោក ពូទីន និងលោក ហ្សេឡេនស្គី ផងដែរ។

ដោយឡែកទីក្រុងមូស្គូ ឯណោះវិញ មានសេចក្តីរាយការណ៍ថា លោក ពូទីន បានទទួលជួបជាមួយនឹង បេសកជនពិសេសរបស់សហរដ្ឋអាម៉េរិកលោក ស្ទីវ វីតខុប (Steve Witkoff) ហើយក្រោយមកលោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមរបស់លោកថា លទ្ធផលនៃជំនួបនេះមានវឌ្ឍនភាពល្អប្រសើរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ ដាក់ពន្ធលើទំនិញឥណ្ឌា ៥០% ក្រោយប្រទេសនេះនៅតែរឹងទទឹងទិញប្រេង និងឧស្ម័នពីរុស្ស៊ី

ការទិញប្រេង និងឧស្ម័នពីប្រទេសរុស្ស៊ី ដែលកំពុងរងទណ្ឌកម្មជុំទិសបានធ្វើឱ្យឥណ្ឌា ខាតបង់ធ្ងន់ធ្ងរ ក្រោយប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសដំឡើងព…

តើអត្រាពន្ធ ១៩% អាចធ្វើឱ្យការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងអាម៉េរិក មានការប្រែប្រួលយ៉ាងណាដែរ?

កម្ពុជា ទទួលបានការបញ្ចុះពន្ធគយបដិការពីសហរដ្ឋអាម៉េរិក ក្នុងអត្រា ១៩% ទាបជាងប្រទេសវៀតណាម ឡាវ មីយ៉ាន់ម៉ា ស្រីលង្ការ និងបង់ក្លាដែស តែស្មើជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ