សមុទ្រហ័រម៉ូស

លោក ត្រាំ អាចនឹងពន្យារពេលជួបជាមួយលោក ស៊ី ប្រសិនបើចិន មិនជួយការពារសុវត្ថិភាពនៅច្រកសមុទ្រហ័រម៉ូស


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកអាចនឹងពន្យារពេលជំនួបកំពូលរបស់លោកជាមួយលោក ស៊ី ជីនពីង ដែលគ្រោងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅប្រទេសចិន ប្រសិនបើទីក្រុងប៉េកាំង មិនបញ្ជូននាវាចម្បាំង ដើម្បីធានាការពារសុវត្ថិភាពកប៉ាល់ដឹកទំនិញ ដែលឆ្លងកាត់ច្រកសមុទ្រហ័រម៉ូស ដែលត្រូវបានបិទដោយអ៊ីរ៉ង់។ ជាការឆ្លើយតប ចិន មើលឃើញថា លោក ត្រាំ កំពុងព្យាយាមទាញប្រទេសជាច្រើនឱ្យធ្លាក់ចូលក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
សមុទ្រហ័រម៉ូស
ដោយ

ប្រធានាធិបតី ដូណាល់ ត្រាំ បានឱ្យតម្រុយថា លោកអាចនឹងពន្យារពេលជំនួបកំពូលជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងជំរុញឱ្យប្រទេសចិន បញ្ជូននាវាចម្បាំងទៅជួយការពារសុវត្ថិភាពនៅច្រកសមុទ្រហ័រម៉ូស ដែលត្រូវបានបិទដោយអ៊ីរ៉ង់។ យោងតាមសេតវិមានបានឱ្យដឹងថា លោក ដូណាល់ ត្រាំ គ្រោងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា។

ប៉ុន្តែការវាយប្រហារតាមអាកាស ដែលធ្វើឡើងដោយអាម៉េរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានបណ្ដាលឱ្យការដឹកជញ្ជូនទំនិញតាមកប៉ាល់រាំងស្ទះ។ ជាការឆ្លើយតប អ៊ីរ៉ង់បានបិទច្រកសមុទ្រហ័រម៉ូស ដែលជាផ្លូវទឹកដ៏សំខាន់នៅតំបន់មជ្ឈិមបូព៌ា ដែលមានរហូតដល់ទៅប្រមាណ ២០% នៃប្រេង និងឧស្ម័នរបស់ពិភពលោកត្រូវដឹកឆ្លងកាត់ច្រកសមុទ្រនេះជារៀងរាល់ថ្ងៃ ហើយការបិទខ្ទប់ច្រកសមុទ្រនេះបានធ្វើឱ្យថាមពលឡើងថ្លៃយ៉ាងគំហុក បង្កចលាចលពេញពិភពលោក ជាពិសេសនៅអាស៊ី។

នៅក្នុងបទសម្ភាស​ជាមួយកាសែត Financial Times របស់ចក្រភពអង់គ្លេសលោក ដូណាល់ ត្រាំ បាននិយាយថា បណ្ដាប្រទេសដែលទទួលបានអត្ថប្រយោជន៍ពីការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកសមុទ្រហ័រម៉ូស គួរតែជួយការពារសុវត្ថិភាពនៅច្រកសមុទ្រនេះ ហើយថា ប្រទេសចិន ក៏គួរតែជួយដូចគ្នាដែរ។ លោក ត្រាំ បានអះអាងថា លោកចង់ដឹងពីចេតនារបស់ទីក្រុងប៉េកាំង ក្នុងការជួយការពារសុវត្ថិភាពនៅច្រកសមុទ្រហ័រម៉ូស នៅមុនជំនួបកំពូលរវាងរូបលោក និងលោក ស៊ី ជីនពីង។ នៅពេលអ្នកសារព័ត៌មានសួរពីជំនួបជាមួយលោក ស៊ី ជីនពីង លោក ត្រាំ មិនបានពន្យល់លម្អិតនោះទេ គ្រាន់តែលើកឡើងថា អាចនឹងពន្យារពេល។

ការលើកឡើងរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីការលោកបានសរសេរសារបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមអំពាវនាវឱ្យប្រទេសចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ចក្រភពអង់គ្លេស និងប្រទេសដទៃទៀត ដែលរងគ្រោះដោយសារការបិទច្រកសមុទ្រហ័រម៉ូសបញ្ជូននាវាចម្បាំងទៅជួយការពារសុវត្ថិភាពកប៉ាល់ ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz។

ទោះជាយ៉ាងណាកាសែតរដ្ឋចិន Global Times បានឆ្លើយតបទៅនឹងការអំពាវនាវរបស់លោក ដូណាល់ ត្រាំ ថា អ្នកវិភាគចិនមួយចំនួនជឿថា សហរដ្ឋអាម៉េរិក កំពុងបង្វែការស្ដីបន្ទោស ហើយព្យាយាមទាញប្រទេសជាច្រើនទៀតឱ្យធ្លាក់ចូលក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់។ ពួកគេអះអាងថា ការបិទច្រកសមុទ្រ Hormuz គឺបណ្តាលមកពីការវាយប្រហារយោធាដោយសហរដ្ឋអាម៉េរិក សហការជាមួយអ៊ីស្រាអែលទៅលើអ៊ីរ៉ង់៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ហេតុអ្វីបានជាអារ៉ាប់រួមក្លាយជាគោលដៅវាយប្រហារសងសឹកដ៏ខ្លាំងក្លារបស់អ៊ីរ៉ង់?

ក្នុងចំណោមប្រទេសទាំង១១ ដែលរងការវាយប្រហារសងសឹកពីសំណាក់អ៊ីរ៉ង់ ពាក់ព័ន្ធនឹងជម្លោះជាមួយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល សហព័ន្ធអារ៉ាប់រួម ត្…

លោក ត្រាំ អាចនឹងពន្យារពេលជួបជាមួយលោក ស៊ី ប្រសិនបើចិន មិនជួយការពារសុវត្ថិភាពនៅច្រកសមុទ្រហ័រម៉ូស

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា ស្ថិតនៅក្នុងក្របខណ្ឌ នៃបរិការណ៍សកលនាព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ