តម្លៃប្រេងសកល

លោក ត្រាំ បញ្ជាឱ្យបិទផ្លូវដឹកប្រេងចេញ-ចូលវេណេស៊ុយអេឡា ដែលធ្វើឱ្យតម្លៃប្រេងសកលកើនឡើងខ្លាំង


ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៦ ខែធ្នូ បានបញ្ជាឱ្យបិទផ្លូវនាវាដឹកប្រេងជាប់ទណ្ឌកម្មចេញ-ចូលប្រទេសវេណេស៊ុយអេឡា ដែលនេះជាសកម្មភាពមួយជំរុញឱ្យភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងការ៉ាកាស ឡើងកម្តៅកាន់តែខ្លាំង និងធ្វើឱ្យតម្លៃប្រេងឆៅសកលកើនឡើងខ្ពស់ផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
តម្លៃប្រេងសកល
ដោយ

គេនៅមិនទាន់ច្បាស់ទេថា តើរដ្ឋបាលរបស់លោក ត្រាំ នឹងបិទផ្លូវប្រឆាំងនឹងនាវាដឹកប្រេងទាំងនេះយ៉ាងដូចម្តេច ហើយថា តើលោកនឹងបញ្ជាឱ្យឆ្មាំសមុទ្រអាម៉េរិករារាំងនាវាដឹកប្រេងដូច ដែលលោកបានបញ្ជាឱ្យធ្វើកាលពីសប្តាហ៍មុន ឬយ៉ាងណានោះទេ។ ដ្ឋបាលលោក ត្រាំ បានបញ្ជូនកងទ័ពរាប់ពាន់នាក់ និងនាវាចម្បាំងជិត១០គ្រឿង រួមទាំងនាវាផ្ទុកយន្តហោះ១គ្រឿងទៅកាន់តំបន់នោះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

លោក ត្រាំ បានសរសេរនៅលើប្រព័ន្ធ Truth Social របស់លោកថា ដោយសារការលួចទ្រព្យសម្បត្តិរបស់អាម៉េរិក និងហេតុផលជាច្រើនទៀត រួមទាំងអំពើភេរវកម្ម ការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្សផងនោះ ដូច្នេះហើយទើបរបបវេណេស៊ុយអេឡា ត្រូវបានកំណត់ថា ជាអង្គការភេរវកម្មបរទេស ហើយលោកក៏បានបញ្ជាឱ្យបិទផ្លូវទាំងស្រុងសម្រាប់នាវាដឹកប្រេងជាប់ទណ្ឌកម្មទាំងអស់ ដែលបានដឹកប្រេងចេញ-ចូល ក្នុងប្រទេសវេណេស៊ុយអេឡា។

ចំណាត់ការរបស់លោក ត្រាំ នេះបានធ្វើឱ្យកិច្ចសន្យាទិញប្រេងឆៅនាពេលអនាគតរបស់សហរដ្ឋអាម៉េរិកកើនឡើងជាង១% ឡើងដល់ជិត៥៦ដុល្លារអាម៉េរិកក្នុង១បារ៉ែលនៅក្នុងការជួញដូរនៅអាស៊ី។ តម្លៃប្រេងបានធ្លាក់ចុះដល់ជាង៥៥ដុល្លារអាម៉េរិកក្នុង១បារ៉ែលនៅថ្ងៃទី១៦ ខែធ្នូ ដែលជាការធ្លាក់ចុះជិតដល់កម្រិតទាបបំផុតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ មក៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ថៃ កំពុងរងការរិះគន់ និងបាក់មុខដោយសាររៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមមិនបានល្អ

ប្រទេសថៃ ដែលកំពុងឈ្លានពានមកលើកម្ពុជា អាចចាត់ទុកជាប្រទេសមួយ ដែលរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមមានភាពរញ៉េរញ៉ៃ និងអន់ជាងគេមួយនៅតំបន់អាស…

អ៊ុយក្រែន និងប្រទេស៣៤ផ្សេងទៀតបង្កើតគណៈកម្មការមួយ ដើម្បីទារសំណងខូចខាតពីរុស្ស៊ី

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉្លូឌីមៀ ហ្សឡិនស្គី (Volodymyr Zelenskyy) និងប្រទេសចំនួន៣៤ផ្សេងទៀតបានអនុម័តជាផ្លូវការនូវផែនការមួយចំនួនកាលព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ