ស្ថាបនិកក្រុមហ៊ុន Binance

លោក ត្រាំ លើកលែងទោសដល់ស្ថាបនិកក្រុមហ៊ុនគ្រីបតូ Binance បន្ទាប់ពីជាប់ពន្ធនាគារបាន៤ខែ


លោក ចាងប៉េង ចាវ (Changpeng Zhao) ស្ថាបនិកក្រុមហ៊ុន Binance ដែលជាក្រុមហ៊ុនប្រតិបត្តិករគ្រីបតូដ៏ល្បីល្បាញមួយនៅលើពិភពលោក ទទួលការលើកលែងទោសពីលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បន្ទាប់ពីលោកបានអនុវត្តទោសក្នុងពន្ធនាគារបាន៤ខែពីបទឧក្រិដ្ឋកម្ម។ រដ្ឋអាជ្ញាធរអាម៉េរិកបានអះអាងថា ក្រុមហ៊ុននេះជាច្រកបង្ហូរសាច់ប្រាក់រាប់លានដុល្លារពីឧក្រិដ្ឋកម្មនានាដូចជាភេរវកម្ម និងការជួញដូរគ្រឿងញៀនជាដើម ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP។
ស្ថាបនិកក្រុមហ៊ុន Binance
ដោយ

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសម្រេចលើកលែងទោសដល់ស្ថាបនិកក្រុមហ៊ុនគ្រីបតូ Binance លោក ចាវប៉េង ចាវ ដែលជាអ្នកបង្កើតការផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ពិភពលោក និងបានជាប់ពន្ធនាគារចំពោះការខកខានក្នុងការបញ្ឈប់ឧក្រិដ្ឋជនពីការប្រើប្រាស់ច្រកនេះ ដើម្បីទូទាត់ និងបង្ហូរ ក៏ដូចជាលាងលុយកខ្វក់ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្ម រំលោភបំពានផ្លូវភេទលើកុមារ ការជួញដូរគ្រឿងញៀន និងអំពើភេរវកម្មផ្សេងៗ។

មុនទទួលបានការលើកលែងលោក ចាវ ត្រូវបានគេដឹងថា បានជាប់ពន្ធនាគារអស់រយៈពេល៤ខែរួចមកហើយ បន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងជាមួយក្រសួងយុត្តិធម៌ ដើម្បីសារភាពកំហុសចំពោះការចោទប្រកាន់ពីបទបើកដំណើរការលាងលុយនៅក្រុមហ៊ុន Binance។

ពាក់ព័ន្ធនឹងការលើកលែងទោសនេះលោក ត្រាំ បាននិយាយថា មនុស្សជាច្រើននិយាយថា លោក ចាវ មិនមានកំហុសអ្វីទេ ហើយម្យ៉ាងទៀតលោក ក៏បានជាប់ពន្ធនាគារចំនួន៤ខែមកហើយដែរ ជាពិសេសតាមការពិនិត្យជាក់ស្តែង លោកក៏មិនមានទោសអ្វីដែរ។ លោក ត្រាំ បានអះអាងថា លោក ចាវ ត្រូវបានធ្វើទុក្ខបុកម្នេញដោយរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន។

លោកស្រី ខារ៉ូលីន លីវីត (Karoline Leavitt) មន្រ្តីទទួលបន្ទុកព័ត៌មាននៅសេតវិមានបានអះអាងថា ការលើកលែងទោសលោក ចាវ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការពិនិត្យឡើងវិញយ៉ាងហ្មត់ចត់ ហើយលោកបានរងគ្រោះដោយសាររដ្ឋបាលលោក ចូ បៃដិន ដែលមានអរិភាពចំពោះប្រតិបត្តិការ និងការជួញដូរគ្រីបតូ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


បំណុលជាតិ អាម៉េរិក រីកប៉ោងឡើងយ៉ាងខ្លាំងលើស៣៨ទ្រីលានដុល្លារ ខណៈអង្គការឃ្លាំមើលប្រកាសព្រមានថា អាម៉េរិក គ្រប់គ្រងលែងជាប់ហើយ

បំណុលជាតិរបស់សហរដ្ឋអាម៉េរិក ក្នុងនាមជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១ របស់ពិភពលោក បានរីកប៉ោងឡើងយ៉ាងខ្លាំង លើស ៣៨ពាន់ពាន់លានដុល្លារហើយន…

ផែនការអភិវឌ្ឍន៍៥ឆ្នាំរបស់ចិន ផ្តោតសំខាន់លើការអភិវឌ្ឍឧស្សាហកម្ម និងបច្ចេកវិទ្យា

ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទីពីរនៅលើពិភពលោក បានដាក់ចេញផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំទៅមុខ ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីឆ្នា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ