វិស័យពាណិជ្ជកម្ម

លោក ត្រាំ សរសើរលទ្ធផលចរចាជាមួយចិន នៅស្វីស ហើយថា ភាគីទាំងពីរអាចឈានដល់ការចាប់ផ្ដើមទំនាក់ទំនងពេញលេញឡើងវិញ


វាជាសញ្ញាវិជ្ជមាន ឬជាដំណឹងដ៏គួរឱ្យអបអរសាទរសម្រាប់ពិភពលោកទាំងមូល នៅពេលដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានកោតសរសើរចំពោះលទ្ធផលនៃកិច្ចចរចាជាមួយមហាយក្សចិន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១០ ខែឧសភា ដោយអះអាងថា ភាគីទាំងពីរបានចរចាស៊ីជម្រៅដើម្បីឈានទៅដល់ការចាប់ផ្តើមទំនាក់ទំនងឡើងវិញយ៉ាងពេញលេញក្នុងផ្លូវមិត្តភាព និងផ្លូវស្ថាបនា។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
វិស័យពាណិជ្ជកម្ម
ដោយ

លោក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម Truth Social របស់លោកថា លោកទទួលបានលទ្ធផលដ៏ល្អនៅក្នុងការចរចាជាមួយមហាយក្សចិន នៅប្រទេសស្វីស ដោយប្រធានបទជាច្រើនត្រូវបានលើកយកមកពិភាក្សាគ្នា ហើយចំណុចជាច្រើនត្រូវបានព្រមព្រៀង។ លោក ត្រាំ រៀបរាប់ទៀតថា ភាគីទាំងពីរចង់ឃើញភាពល្អប្រសើរទាំងសម្រាប់ប្រទេសចិន និងសហរដ្ឋអាម៉េរិក ហើយលោកបានជំរុញឱ្យមហាយក្សចិន បើកទូលាយបន្ថែមទៀតសម្រាប់បណ្ដាក្រុមហ៊ុនសហគ្រាសរបស់សហរដ្ឋអាម៉េរិក។ លោក ត្រាំ គ្រាន់តែបានលើកឡើងដោយមិនលម្អិតថា ការបើកទូលាយបន្ថែមទៀតរបស់មហាយក្សចិន សម្រាប់បណ្ដាក្រុមហ៊ុនសហគ្រាសនានារបស់សហរដ្ឋអាម៉េរិក កំពុងសម្រេចបានវឌ្ឍនភាពល្អប្រសើរ។

ប្រភពច្បាស់ការបានទម្លាយឱ្យដឹងមុននេះថា ក្រុមមន្ត្រីកំពូលៗរបស់សហរដ្ឋអាម៉េរិក និងខាងភាគីមហាយក្សចិន បានបញ្ចប់ហើយនូវការចរចាពាណិជ្ជកម្មថ្ងៃដំបូងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីបន្ធូរបន្ថយភាពតានតឹងដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក ហើយគ្រោងបន្តការចរចានៅថ្ងៃទី១១ ខែឧសភា ម្សិលមិញនេះ។

ឧបនាយករដ្ឋមន្ត្រីចិន លោក ហឺ លីហ្វឹង (He Lifeng) បានជួបចរចារហូតដល់ទៅប្រមាណ៨ម៉ោងជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាម៉េរិក លោក ស្កុត បេសេន (Scott Bessent) និងតំណាងពាណិជ្ជកម្មអាម៉េរិក លោក ជេមីសាន់ ហ្គ្រៀ (Jamieson Greer) ក្នុងកិច្ចពិភាក្សាផ្ទាល់លើកដំបូងចាប់តាំងពីប្រទេសទាំងពីរបានដាក់ពន្ធគយបដិការលើគ្នាទៅវិញទៅមក។ ទោះជាយ៉ាងណា គ្មានសេចក្តីថ្លែងការណ៍ផ្លូវការណាមួយត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចចរចានេះទេ ហើយក៏គ្មានការប្រកាសពីវឌ្ឍនភាពច្បាស់លាស់លើការបន្ធូរបន្ថយពន្ធនោះដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លោក ត្រាំ អះអាងថា លោកនឹងរក្សាអត្រាពន្ធមូលដ្ឋានយ៉ាងហោចណាស់១០% ទោះប្រទេសនោះមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក

មុនលោក ដូណាល់ ត្រាំ ត្រឡប់មកដឹកនាំសេតវិមានអាម៉េរិកជាថ្មី ប្រទេសមានការអភិវឌ្ឈន៍តិចតួចជាច្រើនអាចនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក…

លោក ត្រាំ មានបំណងទទួលយកយន្តហោះ Boeing តម្លៃប្រមាណ៤០០លានដុល្លារ ដែលជាអំណោយរបស់កាតា ដើម្បីប្រើជំនួសយន្តហោះ Air Force One

ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ មានបំណងទទួលយកយន្តហោះ Boeing 747-8 តម្លៃប្រមាណ៤០០លានដុល្លារ ដែលជាអំណោយរបស់គ្រួសាររាជវង្ស ដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ