ជនអន្តោប្រវេសន៍

លោក ត្រាំ ត្រៀមកញ្ចប់ថវិកាដ៏សម្បើមរហូតដល់១៧០ពាន់លានដុល្លារ ដើម្បីបង្ក្រាបជនអន្តោប្រវេសន៍


ទោះបីជាមានការរិះគន់ពីប្រជាពលរដ្ឋក្នុងស្រុក និងអន្តរជាតិ ក៏ដោយ ប៉ុន្តែប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ទំនងជាមិនបន្ធូរដៃជុំវិញការបង្ក្រាបជនអន្តោប្រវេសន៍នោះទេ។ ជាក់ស្តែងបើតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗ លោក ត្រាំ នឹងពង្រីកលើការបង្ក្រាបជនអន្តោប្រវេសន៍បន្ថែមទៀតនៅឆ្នាំក្រោយ ដោយបានត្រៀមកញ្ចប់ថវិការហូតដល់ទៅ១៧០ពាន់លានដុល្លារ ដើម្បីដោះស្រាយលើបញ្ហានេះ ខណៈនៅឆ្នាំ២០២៥ នេះ រដ្ឋបាលរបស់លោកបាននិរទេសជនអន្តោប្រវេសន៍ខុសច្បាប់ប្រមាណជាង៦០ម៉ឺននាក់រួចទៅហើយ។
ជនអន្តោប្រវេសន៍
ដោយ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងរៀបចំសម្រាប់ផែនការពង្រីកការបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់បន្ថែមទៀតនៅឆ្នាំ២០២៦ ទោះបីចំណាត់ការនេះរងការរិះគន់ខ្លាំងពីប្រជាពលរដ្ឋក្នុងស្រុក និងក្រៅស្រុកក៏ដោយ។ ជាក់ស្តែងរដ្ឋបាលរបស់លោក ត្រាំ បានត្រៀមកញ្ចប់ថវិការហូតដល់១៧០ពាន់លានដុល្លារ ដើម្បីចំណាយលើការចាត់វិធានការប្រឆាំងនឹងជនអន្តោប្រវេសន៍រហូតដល់ឆ្នាំ២០២៩។

តាមគម្រោងអាជ្ញាធរអាម៉េរិក អាចនឹងបង្កើតសកម្មភាពប្រតិបត្តិការឆ្មក់ស្វែងរកជនអន្តោប្រវេសន៍តាមរោងចក្រ កសិដ្ឋាន និងតាមកន្លែងប្រកបរបរអាជីវកម្មផ្សេងៗ ដែលបន្តប្រើប្រាស់កម្លាំងពលកម្មជាជនអន្តោប្រវេសន៍ខុសច្បាប់។ នៅក្នុងឆ្នាំ២០២៥ អាម៉េរិកបាននិរទេសជនអន្តោប្រវេសន៍ជាង៦០ម៉ឺននាក់ ខណៈលោក ត្រាំ គ្រោងចាត់វិធានការឲ្យបានប្រមាណ១លាននាក់ចេញពីទីផ្សារការងារនៅអាម៉េរិក។

លោក ថម ហូមេន (Tom Homan) អ្នកទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍នៅសេតវិមានបាននិយាយថា លោក ត្រាំ នឹងបន្តប្តេជ្ញាអនុវត្តតាមការសន្យារបស់លោក ដើម្បីប្រឆាំងនឹងជនអន្តោប្រវេសន៍។​ លោកបានអះអាងថា ចំនួនប្រតិបត្តិការ និងការចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់នឹងមានកំណើនកើនឡើង នៅឆ្នាំក្រោយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ថៃ ទទួលស្គាល់ថា គ្មានប្រទេសណាមួយគាំទ្រខ្លួនឡើយ និងកំពុងឡាំប៉ាមិនសុខចិត្តជុំវិញរឿងជម្លោះព្រំដែនជាមួយកម្ពុជា

ជារឿងមួយដ៏គួរឱ្យអាម៉ាស់ជាទីបំផុត សម្រាប់ប្រទេសថៃ ខណៈដែលរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួន គឺលោក ណាត់ថាផន ណាក់ផានិត នៅថ្ងៃទី ២៣នេះ បានចេញ…

ពិភពលោកកំពុងបារម្ភលោកដូណាល់ត្រាំ ប្រើវិធានការពន្ធគយដើរអុកឡុកពាណិជ្ជកម្មពិភពលោកបន្តទៀត

ពិភពលោកបារម្ភលោកដូណាល់ត្រាំ ប្រើវិធានការពន្ធគយដើរអុកឡុកពាណិជ្ជកម្មពិភពលោកបន្តទៀត ខណៈឆ្នាំ២០២៥ ដែលនឹងត្រូវបិទបញ្ចប់នៅប៉ុន្មានថ្ងៃខាងមុខនេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ