លោក Volodymyr Zelensky

មេដឹកនាំអ៊ុយក្រែន បង្ហោះសារអរគុណអាម៉េរិក ក្រោយលោក ត្រាំ រិះគន់ថា អ៊ុយក្រែន មិនដឹងគុណចំពោះការខិតខំរបស់ខ្លួន


ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមៀ ហ្សេឡិនស្គី (Volodymyr Zelensky) បានអរគុណប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដើម្បីជាការផ្គាប់ចិត្ត និងបង្ហាញការគួរសម បន្ទាប់ពីមេដឹកនាំអាម៉េរិករូបនេះបានរិះគន់ទីក្រុងគៀវ ចំពេលមានកិច្ចពិភាក្សាដ៏សំខាន់រវាងមន្ត្រីអ៊ុយក្រែន និងអាម៉េរិក នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NDTV។
លោក Volodymyr Zelensky
ដោយ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលលី្បខាងបញ្ចេញបញ្ចូលបញ្ហាសង្គ្រាមនៅអ៊ុយក្រែននោះបាននិយាយនៅលើវេទិកាសង្គម Truth Social របស់លោកកាលពីថ្ងៃអាទិត្យថា ថ្នាក់ដឹកនាំអ៊ុយក្រែន ហាក់មិនដឹងគុណទាល់តែសោះចំពោះកិច្ចប្រឹងប្រែងរបស់លោក ដែលបានខំប្រឹងរៀបចំផែនការ ដើម្បីបញ្ចប់ជម្លោះជិតបួនឆ្នាំ ដែលបានប្រកាន់ខ្ជាប់តាមការទាមទារមួយចំនួនរបស់ទីក្រុងមូស្គូ។

ប៉ុន្តែនៅប៉ុន្មានម៉ោងក្រោយមកមេដឹកនាំអ៊ុយក្រែន លោក វ៉្លូឌីមៀ ហ្សឺណិនស្គី បានសរសេរនៅលើប្រព័ន្ធ X អរគុណសហរដ្ឋអាម៉េរិក ចំពោះការខិតខំជួយសង្គ្រោះជីវិតពលរដ្ឋ និងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ ការអរគុណនេះ បានធ្វើឡើងចំពេលមន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិក និងអ៊ុយក្រែន កំពុងរវល់ធ្វើការផ្លាស់ប្ដូរផែនការព្រាងចំនួន២៨ចំណុចនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយភាគីអ៊ុយក្រែន និយាយថា កំណែចុងក្រោយបំផុតបានរួមបញ្ចូលចំណុចពិភាក្សាមួយចំនួនរបស់ខ្លួន។

លោក រូស្ទេម អ៊ូមើរ៉ូវ (Rustem Umerov) លេខាធិការក្រុមប្រឹក្សាសន្តិសុខអ៊ុយក្រែន ដែលតំណាងឱ្យអ្នកចរចាអ៊ុយក្រែន បាននិយាយថា កំណែឯកសារបច្ចុប្បន្នដែលមិនទាន់អនុម័តជាចុងក្រោយនៅឡើយនោះ បានឆ្លុះបញ្ចាំងរួចហើយនូវអាទិភាពសំខាន់ភាគច្រើនរបស់ប្រទេសអ៊ុយក្រែន។

ផែនការដំបូងរបស់អាម៉េរិក បានយកចិត្តទុកដាក់ចំពោះការទាមទារដ៏តឹងរ៉ឹងមួយចំនួនរបស់ទីក្រុងមូស្គូ ដោយបានជំរុញឱ្យអ៊ុយក្រែន ប្រគល់ទឹកដី កាត់បន្ថយកងទ័ព និងសន្យាថា នឹងមិនចូលរួមជាមួយអង្គការណាតូឡើយ ប៉ុន្តែវាមិនបានផ្តល់ការធានាសន្តិសុខច្បាស់លាស់ និងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កក ដើម្បីកសាងអ៊ុយក្រែន ដែលបានហែកហួរដោយសង្គ្រាមឡើងវិញឡើយ។

លោក ត្រាំ បានទុកពេលឱ្យអ៊ុយក្រែន ដើម្បីអនុម័តផែនការនេះរហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកា ជាពេលដែលសហរដ្ឋអាម៉េរិក ប្រារព្ធពិធីបុណ្យ Thanksgiving ប៉ុន្តែក៏បានផ្តល់សញ្ញាថា អាចមានភាពបត់បែនខ្លះនៅរង្វង់ថ្ងៃឱសានវាទនោះផងដែរ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ អាចទាល់ច្រកដែរទេ ក្រោយពលរដ្ឋថៃ នាំគ្នាធ្វើបាតុកម្មប្រឆាំងការលូកដៃរបស់អាម៉េរិក និងម៉ាឡេស៊ី?

ក្រុមបាតុករជ្រុលនិយមថៃ កាលពីពេលថ្មីៗនេះ បានប្រមូលផ្តុំគ្នានៅមុខស្ថានទូតម៉ាឡេស៊ី និងស្ថានទូតអាម៉ររិក ប្រចាំទីក្រុងបាងកក ដើម្បីទាមទារឱ្យប្រ…

ថៃ កំពុងពន្លឿនការចរចាពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសផ្សេងៗ ក្រោយរងសម្ពាធពីអាម៉េរិក

ប្រទេសថៃ កំពុងពន្លឿនការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) សហភាពអឺរ៉ុប និងប្រទេសកូរ៉េខាងត្បូ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ