អង្គការ NATO

លោក ត្រាំ ដៀលអង្គការ NATO ធ្ងន់ៗថា ឆ្កួតលីលា ក្រោយខឹងមិនជួយអន្តរាគមន៍បើកច្រកសមុទ្រហ័រម៉ូស


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានពន្លះអង្គការបក្សសម្ព័ន្ធយោធា NATO ដោយពាក្យសម្ដីធ្ងន់ៗ ឈានដល់ការដៀលថា ឆ្លួតលីលា ដែលបដិសេធមិនចូលរួមកិច្ចខិតខំប្រឹងប្រែងរបស់អន្តរជាតិ ដឹកនាំដោយសហរដ្ឋអាម៉េរិក ប្រឆាំងប្រទេសអ៊ីរ៉ង់ ដោយនិយាយទាំងឆ្អែតចិត្តថា អាម៉េរិក មិនត្រូវការជំនួយពីអ្នកទៀតឡើយពេលនេះ ព្រោះអាម៉េរិក មានភាពរឹងមាំគ្រប់គ្រាន់ ដើម្បីធ្វើរឿងនេះតែម្នាក់ឯង។
អង្គការ NATO
ដោយ

ការផ្ទុះប្រតិកម្មខ្លាំងៗរបស់លោក ត្រាំ នេះកើតមានឡើង ក្រោយពីសម្ពន្ធមិត្តសំខាន់ៗយ៉ាងតិចចំនួន៨ រួមមានចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ អូស្ត្រាលី ជប៉ុន និងកូរ៉េខាងត្បូង បានបដិសេធមិនលូកដៃជួយអាម៉េរិក តាមការអំពាវនាវរបស់លោក ត្រាំ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី១៨ ខែមីនា។

​​ដោយខឹងអង្គការបក្សសម្ព័ន្ធយោធា NATO និងបណ្ដាប្រទេសជាសម្ពន្ធមិត្តសំខាន់ៗមិនជួយអន្តរាគមន៍បើកច្រកសមុទ្រ Hormuz ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានពន្លះអង្គការ NATO ធ្ងន់ៗដោយដៀលថា ឆ្កួតលីលា ហើយថា អាម៉េរិកមិនត្រូវការជំនួយពីអ្នកណាឡើយ។ ជាការពិតណាស់ថា លោក ត្រាំ ចង់ឱ្យបណ្ដាប្រទេសជាសម្ពន្ធមិត្តជួយអន្តរាគមន៍ ដើម្បីការពារសុវត្ថិភាពកប៉ាល់ដឹកទំនិញឆ្លងកាត់ច្រកសមុទ្រ Hormuz ប៉ុន្តែប្រទេសជាច្រើនបានច្រានចោលគំនិតនេះ។ តួយ៉ាង ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថា ប្រទេសបារាំង នឹងមិនចូលរួមឡើយរហូតដល់ភាពតានតឹងនៅមជ្ឈិមបូព៌ាឈានទៅរកភាពធូរស្រាល ហើយប្រទេសជាច្រើនទៀតដូចជាចក្រភពអង់គ្លេស ជប៉ុន អូស្ត្រាលី និងកូរ៉េខាងត្បូងជាដើម ក៏បានបដិសេធមិនចូលរួមដែរ។

លោក ត្រាំ បានលើកឡើងទាំងឆ្អែតចិត្តថា ការបដិសេធនេះបានបង្ហាញយ៉ាងច្បាស់ថា អង្គការបក្សសម្ព័ន្ធយោធា NATO មិនគាំទ្រសហរដ្ឋអាម៉េរិកទាំងដែលអាម៉េរិកត្រូវការជំនួយក្នុងគ្រាអាសន្ន ហើយបានហៅសម្ពន្ធមិត្តនេះថា ជាផ្លូវឯកទិស ដែលមានន័យថា បើទៅហើយ គឺមិនអាចត្រលប់បកក្រោយវិញបាន។ ទោះជាយ៉ាងណា លោកបានអះអាងថា សហរដ្ឋអាម៉េរិក មានភាពរឹងមាំគ្រប់គ្រាន់ ដើម្បីធ្វើរឿងនេះតែម្នាក់ឯង។

ទោះបីជាបានរិះគន់បណ្ដាសម្ពន្ធមិត្តយ៉ាងណាក្ដី ក៏លោក ត្រាំ អះអាងថា សម្ធន្ធមិត្តទាំងនោះយល់ស្របថា ចាំបាច់ត្រូវតែប្រឆាំងអ៊ីរ៉ង់ជុំវិញកម្មវិធីនុយក្លេអ៊ែ​របស់ខ្លួន។ តម្លៃប្រេងបានហក់ឡើងខ្លាំងទូទាំងពិភពលោក ក្រោយអ៊ីរ៉ង់ ប្រកាសបិទច្រកសមុទ្រ Hormuz ដ៏មានសារសំខាន់ដែលមានរហូតដល់ទៅប្រមាណ២០% នៃប្រេងរបស់ពិភពលោកត្រូវដឹកឆ្លងកាត់ច្រកសមុទ្រមួយនេះ។

លោក ដូណាល់ ត្រាំ ក៏បានលើកឡើងដែរថា អាម៉េរិកអាចនឹងកាត់បន្ថយការចូលរួមរបស់ខ្លួននៅក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ ក្នុងពេលឆាប់ៗនេះ ប៉ុន្តែមិនបានផ្តល់ផែនការច្បាស់លាស់សម្រាប់អ្វីដែលនឹងកើតឡើងបន្ទាប់នៅក្នុងប្រទេសអ៊ីរ៉ង់ នោះទ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


UN ព្រមានពីហានិភ័យនៃវិបត្តិអត់ឃ្លាន និងការកើនឡើងចំនួនជនភៀសសឹក បើសង្គ្រាមនៅអ៊ីរ៉ង់ បន្តអូសបន្លាយពេលយូរ

អង្គការសហប្រជាជាតិ (UN) បានព្រមានធ្ងន់ៗថា ការអូសបន្លាយ នៃសង្គ្រាមនៅអ៊ីរ៉ង់ ដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ អាចនឹងធ្វើឱ្យចំនួនជនស្រេក…

ថៃនឹងសាងសង់របងព្រំដែនជាប់ជាមួយកម្ពុជា នៅខែក្រោយ ក្រោមហេតុផលដើម្បីការពារសន្តិសុខ

ប្រទេសថៃ នឹងចាប់ផ្តើមសាងសង់របងតាមបណ្តោយព្រំដែនមួយផ្នែកជាប់នឹងប្រទេសកម្ពុជា នៅខែមេសា ខាងមុខ ក្រោមហេតុផលដើម្បីបង្កើនសន្តិសុខ និងសុវត្ថិភាព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ